ភ្នំពេញ៖ សិក្ខាកាមយោធាកម្ពុជា ចំនួន ៧រូប ដែលកំពុងសិក្សានៅសាលា បញ្ជាការជាន់ខ្ពស់ទ័ពអាកាសឆត្រយោង ទីក្រុង Ryazan សហព័ន្ធរុស្ស៊ី ទទួលបានចំណាត់ថ្នាក់លេខ ៣ក្នុងចំណោម ៧ប្រទេស (ក្រុមគ្មានរថពាសដែក) ក្នុងកម្មវិធីប្រកួតកីឡាយោធាអន្តរជាតិ លើទី៦ VI International Army’s Game 2020 លើវិញ្ញាសារទ័ពឆត្រយោង( Airborne...
បរទេស៖ លោកស្រី Kayleigh McEnany ជាលេខាធិការទទួលបន្ទុក សារព័ត៌មានរបស់សេតវិមាន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍ថា ប្រទេសរុស្ស៊ី ត្រូវតែគោរពអធិបតេយ្យភាព របស់ប្រទេសបេឡារុស និងសិទ្ធិប្រជាជនរបស់ប្រទេសនេះ ក្នុងការបោះឆ្នោតជ្រើសរើស មេដឹកនាំរបស់ពួកគេ។ លោកស្រី Kayleigh McEnany ក៏បាននិយាយប្រាប់ អ្នកសារព័ត៌មានផងដែរថា មេដឹកនាំនានារបស់អតីត សាធារណរដ្ឋសូវៀតបេឡារុស គួរតែយកចិត្តទុកដាក់ចំពោះ...
បរទេស៖ នៅថ្ងៃពុធនេះទិន្នន័យចុងក្រោយបង្អស់ ដែលបានចេញផ្សាយដោយ ក្រសួងសុខាភិបាលនៃ ប្រទេសឥណ្ឌាបានបង្ហាញថា ចំនួនសរុបនៃ អ្នកឆ្លងកូវីដ១៩ ក្នុងប្រទេសបានកើនឡើងដល់ ៣.៧៦៩.៥២៣នាក់ ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ ៦៦.៣៣៣នាក់ ។ ករណីថ្មីមានចំនួនទៅដល់ ៧៨,៣៥៧ ករណីនិងអ្នកស្លាប់ ១.០៤៥ នាក់ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយប៉ុណ្ណោះនៅទូទាំងប្រទេស។ មានករណីកំពុងព្យាបាល ៨០១.២៨២ករណី នៅទូទាំងប្រទេសខណៈដែលមនុស្ស...
បរទេស៖ នៅថ្ងៃពុធនេះប្រព័ន្ធផ្សព្វផ្សាយ របស់ជប៉ុនបានអះអាងថា គណបក្សប្រជាធិបតេយ្យសេរី LDP ដែលជាបក្សអំណាច របស់ប្រទេសជប៉ុន បានសម្រេចចិត្តធ្វើការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីថ្មី នៅថ្ងៃទី១៤ ខែកញ្ញាខាងមុខនេះហើយ ដើម្បីជ្រើសរើសអ្នកស្នងតំណែង របស់នាយករដ្ឋមន្រ្តី Shinzo Abe ។ ការប្រជែងដណ្តើមតំណែងកំពូល របស់គណបក្សនឹងចាប់ផ្តើមជាផ្លូវការ នៅថ្ងៃទី៨ ខែកញ្ញា។ នាយករដ្ឋមន្រ្តីដែលនឹង ត្រូវជាប់ឆ្នោតថ្មីនឹងត្រូវកាន់តំណែង...
គម្រោងដីឡូតិ៍ ជាប់ផ្លូវ៣០ម៉ែត្រ ខាដារិន ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោរ រាជធានីភ្នំពេញ ផ្តល់ជូនប្រម៉ូសិនយក្ស ដ៏អស្ចារ្យមិនធ្លាប់មាន ជាមួយការបញ្ចុះតម្លៃ រហូតដល់ ៣ ០០០ដុល្លារអាមេរិកភ្លាមៗ និងថែមទូរស័ព្ទដៃ iPhone 11Pro Max ព្រមទាំងរំលស់ ១២ខែ ដោយគ្មានការប្រាក់ផងដែរ។ មិនត្រឹមតែ ទីតាំងល្អក្នុងក្រុងនោះទេ និងជាតំបន់មានការរីកចម្រើនខ្លាំង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួល ជូនដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរនៅក្នុងកំឡុងពេល បុណ្យភ្ជុំបិណ្ឌ ។ តាមរយៈបណ្ដាញទំនាក់ទំនង សង្គម្វេសប៊ុក នៅថ្ងៃទី៣ កញ្ញានេះ សម្ដេចតេជោ ហ៊ុន...
បរទេស៖នៅថ្ងៃពុធនេះប្រទេសចិនបានធ្វើការចោទប្រកាន់ សហរដ្ឋអាមេរិកចំៗអំពីបញ្ហាបារម្ភចំពោះសន្តិសុខជាតិជាឡេស ដើម្បីធ្វើសកម្មភាពប្រឆាំង នឹងក្រុមហ៊ុនចិន។ ការប្រកាសនេះបានធ្វើឡើងជាផ្នែកមួយ នៃការ ឆ្លើយតបទៅនឹងការសម្រេចចិត្ត ប៉ុន្មានថ្ងៃមុនដែលមន្ទីរប៉ង់តាហ្គោនបានចុះបញ្ជីក្រុមហ៊ុនចិនចំនួន ១១ បន្ថែមទៀតថា ជាកម្មសិទ្ធិឬគ្រប់គ្រងដោយយោធានៃរដ្ឋាភិបាលក្រុងប៉េកាំង។ លោកស្រីហួឈុនយីងអ្នកនាំពាក្យ ក្រសួងការបរទេសចិនបានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា ខ្ញុំមិនគិតថា អាកប្បកិរិយាប្រភេទនេះនឹងផ្តល់ផលប្រយោជន៍ដល់សហរដ្ឋអាមេរិកទេ។ លោកស្រីបានបន្ថែមទៀត ថាសហរដ្ឋអាមេរិក បានរំលោភបំពានម្តងហើយម្តងទៀតនូវគោលការណ៍សន្តិភាពនិង ការប្រើប្រាស់អំណាចជាតិ ខុសព្រមទាំងបានគាបសង្កត់ទៅលើក្រុមហ៊ុនចិនជាពិសេស។ លោកស្រីបានបន្ថែមថាក្រុមហ៊ុន របស់ចិនតែងតែបានគោរពតាមបទប្បញ្ញត្តិនិងគោលការណ៍ទីផ្សារ...
បរទេស៖ កាលពីពេលថ្មីៗចុងក្រោយនេះ សហរដ្ឋអាមេរិកបានបញ្ជាក់ច្បាស់ហើយថា ខ្លួនមិនចាប់អារម្មណ៍ ក្រុមប្រទេសទាំង១៧០ ដែលកំពុងធ្វើការរួមគ្នាក្នុងការ ផលិតវ៉ាក់សាំងការពារកូវីដ១៩នោះឡើយ។ ប្រទេសជាង ១៧០ កំពុងពិចារណាចូលរួមកម្មវិធីមួយ ក្នុងគោលបំណងដើម្បីបង្កើត វ៉ាក់សាំងការពារកូវីដ១៩ ឲ្យបាន ឆាប់រហ័សនិងចែកចាយ វាដល់ប្រជាជនដែលងាយរងគ្រោះបំផុត។ ប៉ុន្តែរដ្ឋាភិបាលលោក Trump បានបញ្ជាក់ម្តងទៀតកាលពីថ្ងៃអង្គារថា ខ្លួននឹងមិនចូលរួមជាមួយពួកគេឡើយ ពីព្រោះអង្គការសុខភាពពិភពលោក គឺជាអ្នកកំពុងជួយដឹកនាំក្រុមចម្រុះនេះ ទៅហើយបើតាមការរាយការណ៍...