បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ទីកន្លែងហាត់ប្រាណ Gym នានា នៅក្នុងទីក្រុងញូវយ៉ក គឺបានចាប់ផ្តើមបើកដំណើរការឡើងវិញ កាលពីថ្ងៃពុធដែលវាជាសញ្ញាបង្ហាញពីកម្រិត សុវត្ថិភាពមួយជំហាន ទៀតដើម្បីឆ្ពោះទៅរកភាពប្រក្រតីឡើងវិញ។ កន្លែងហាត់ប្រាណ នីមួយៗ ត្រូវឆ្លងកាត់ការត្រួតពិនិត្យជាក់ស្តែង ដើម្បីបញ្ជាក់ថា នឹងគ្មានថ្នាក់ហាត់ប្រាណជាក្រុមត្រូវបានអនុញ្ញាត ហើយអាងហែលទឹក នឹងនៅតែបិទទ្វារដដែល ទោះបីជាយ៉ាងណាកក្តី។ ក្នុងនោះផងដែរ...
ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូ និងមន្ត្រីជំនាញរបស់ក្រសួង អញ្ជើញមកធ្វើទស្សនកិច្ច និងត្រួតពិនិត្យការរៀបចំ ការត្រៀមលក្ខណៈ បើកឱ្យដំណើរការឡើងវិញ របស់សាលា ប៊ែលធី អន្តរជាតិគ្រប់ទីតាំង ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមលក្ខខណ្ឌ...
បរទេស៖ អ្នកនយោបាយជាន់ខ្ពស់តៃវ៉ាន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការគម្រាមកំហែងរបស់ចិន ជុំវិញដំណើរទស្សនកិច្ច ធ្វើឡើងដោយប្រធាន ព្រឹទ្ធសភាសាធារណរដ្ឋឆែក មកកាន់តៃវ៉ាន់ គឺហាក់ដូចជាខ្យល់រដូវរងារ ដ៏ត្រជាក់សោះកក្រោះ និងផ្ទុយទៅនឹងពាក្យពេចន៍ដ៏សុភាពរាបសា ដែលលោកប្រធានព្រឹទ្ធសភាបាននិយាយ ក្នុងខណៈកំពុងនៅកោះតៃវ៉ាន់។ ប្រទេសចិន ដែលអះអាងកោះតៃវ៉ាន់ថា ជាទឹកដីមួយផ្នែករបស់ខ្លួននោះ បានធ្វើការថ្កោលទោសចំពោះ ប្រធានព្រឹទ្ធសភាសាធារណរដ្ឋឆែក គឺលោក Milos Vystrcil សម្រាប់ដំណើរទស្សនកិច្ចនៅតៃវ៉ាន់...
ដើម្បីអបអរសាទរ បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ទឹកក្រូចអាយស៍ IZE និងផលិតផលដទៃទៀតរបស់ ខ្មែរ ប៊ែវើរីជីស នឹងលក់ជូនជាមួយប្រូម៉ូសិនពិសេស អមដោយកាដូអនុស្សាវរីយ៍ជាច្រើន ពីថ្ងៃទី ៤ រហូតដល់ថ្ងៃទី១៥ ខែកញ្ញា នៅគ្រប់ខេត្តក្រុងទាំងអស់។ រាល់ការទិញទឹកក្រូចអាយស៍ គ្រប់ចំនួនកំណត់នឹងទទួលបានអាវយឺត កែវទឹក និងកាបូបស្ពាយដ៏ស្រស់ស្អាតភ្លាមៗ។ ក្រៅពីនេះ រាល់ការទិញផលិតផលស្រាបៀរ កម្ពុជា...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្រុមប្រឹក្សាជំរុញការនាំចេញ វិស័យវាយនភណ្ឌ នឹងរៀបចំពិព័រណ៍ «អនឡាញ» តាមរយៈវេទិកាអេឡិកត្រូនិក ដែលប្រព្រឹត្តទៅ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧-៩ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជាក់ថា «ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម អនឡាញ...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា គណៈគ្រប់គ្រងសាលារៀន លោកគ្រូ-អ្នកគ្រូ បានដឹកនាំសកម្មភាព សម្អាតបរិស្ថានសាលារៀន និងបាញ់ថ្នាំកម្ចាត់មេរោគ មុនពេលបើកដំណើរការឡើងវិញ ក្នុងដំណាក់កាលទី២។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា «ការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធសមស្រប ពិសេសធានានូវគម្លាតសុវត្ថិភាព តាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំ ដែលដាក់ឲ្យអនុវត្តតាមស្តង់ដា...
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានអនុម័តលើលើ “សេចក្តីព្រាងច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ”។ សេចក្តីព្រាងច្បាប់នេះ ដើម្បីធ្វើសមាហរណកម្មយន្តការ នៃការគ្រប់គ្រង និងត្រួតពិនិត្យលើវិស័យ ហិរញ្ញវត្ថុមិនមែនធនាគារ មានជាអាទិ៍ វិស័យធានា រ៉ាប់រងនិងសោធនឯកជន...
បរទេស៖ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយប្រាប់សន្និសីទកាសែត នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិននឹងធ្វើការឆ្លើយតបស្របច្បាប់ ដោយយោងទៅតាមស្ថានភាព នៃការរឹតបន្តឹងថ្មីរបស់អាមេរិក លើមន្ត្រីាការទូតចិន។ សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ បាននិយាយថា ខ្លួននឹងតម្រូវឲ្យមន្ត្រីការទូតជាន់ខ្ពស់ចិន ត្រូវតែទទួលបានការអនុម័ត ពីក្រសួងការបរទេសអាមេរិក មុនពេលធ្វើដំណើរទស្សនកិច្ច បរិវេណសាកលវិទ្យាល័យ ឬក៏ប្រារព្ធធ្វើព្រឹត្តិការណ៍វប្បធម៌ ជាមួយមនុស្សជាង ៥០នាក់...
ភ្នំពេញ៖ លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ការបង្កើតព្រឹត្តិការណ៍រត់ប្រណាំង នៅលើឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” ដើម្បីលើកកម្ពស់ការយល់ដឹង ពីបេតិកភណ្ឌវប្បធម៌ និងបេតិកភណ្ឌធម្មជាតិនៅទីនោះ ។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន។ ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ លោក សៅ...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងរុក្ខាប្រមាញ់និងនេសាទ បានឲ្យដឹងថា រដ្ឋាភិបាលស្វីស បានប្ដេជ្ញាបន្តអនុវត្តគម្រោង ប្រើប្រាស់ប្រព័ន្ធព័ត៌មាន ផ្កាយរណបជាមូលដ្ឋាន ដែលធានារ៉ាប់រងលើដំណាំស្រូវ នៅកម្ពុជា។ ក្នុងជំនួបជាមួយលោក Markus Buerli នាយកការិយាល័យសហប្រតិបត្តិការស្វីស និងភ្នាក់ងារកុងស៊ុលស្វីស ប្រចាំកម្ពុជានៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ លោកវេង សាខុនបានថ្លែងថា...