បរទេស៖ប្រទេសអ៊ីរ៉ង់ នៅថ្ងៃសុក្រម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានបើកការរៀបចំធ្វើការបោះឆ្នោតសម្រាប់តំណែងរដ្ឋសភាជាច្រើនតំណែង នៅក្នុងដំណើរបោះឆ្នោតមួយដែលត្រូវបានពន្យាពេលអស់រយៈពេលជាច្រើនខែមកហើយ ដោយសារតែជម្ងឺកូវីដ១៩។ អ្នកចូលរួមបោះឆ្នោត ត្រូវបានតម្រូវឲ្យពាក់ម៉ាស់ និងនៅឆ្ងាយពីអ្នកដទៃផ្សេងទៀត តាមកន្លែងបោះឆ្នោតប្រមាណ៣.១០០កន្លែងនៅទូទាំងប្រទេសអ៊ីរ៉ង់ ហើយការបោះឆ្នោតនេះ គឺត្រូវបានគេបោះ នៅតាមបណ្ដាខេត្តនានា គឺខេត្ត East Azarbaijan ខេត្ត Isfahan ខេត្ត Ilam ខេត្ត Alborz...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានលើកឡើងថាសហរដ្ឋអាមេរិក មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មជនប្រជាធិបតេយ្យហុងកុង ចំនួន ១២ នាក់ដែលត្រូវបានចាប់ខ្លួននៅក្នុងខេត្តក្វាងទុងប្រទេសចិន ដោយថាពួកគេត្រូវបានគេបដិសេធមិនទទួលបានមេធាវី និងអាជ្ញាធរមូលដ្ឋានមិនបានផ្តល់ព័ត៌មាន ស្តីពីសុខុមាលភាពរបស់ពួកគេ ឬការចោទប្រកាន់ប្រឆាំងនឹងពួកគេឡើយ។ លោក Pompeo បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកចោទសួរអំពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំហុងកុង ក្នុងការការពារសិទ្ធិពលរដ្ឋ។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ក្រុមសកម្មជនទាំងនោះត្រូវបានចាប់ខ្លួនប្រហែល ២...
ប៉េកាំង៖ សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី បានឲ្យដឹងនៅក្នុងសន្និសីទកាសែតមួយ បន្ទាប់ពីប្រទេសចិន បានឲ្យដឹងថា ប្រទេសចិនមិនដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកនោះទេ។ លោកវ៉ាង យី បានលើកឡើងថាប្រទេសចិនមិនដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀតនោះទេ ហើយជាការពិតខ្លួនមិនដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកនោះទេ ដែលនោះជាគោលការណ៍មូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ។ លោកបានលើកឡើងថាឥឡូវនេះ គឺជាពេលវេលាដែលចិន ស្នើសុំឱ្យសហរដ្ឋអាមេរិក កុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនវិញ។ លោកបានបន្ថែមថា សភាប្រជាជនជាតិនីតិកាលកំពូលរបស់ប្រទេសចិន មិនដែលបានពិភាក្សា ឬណែនាំច្បាប់...
ហាណូយ៖ អនុរដ្ឋលេខាធិការសហរដ្ឋអាមេរិកលោក Stephen Biegun និងរដ្ឋមន្រ្តីការបរទេសមកពីប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន)ចំនួន ៥ នៅតាមដងទន្លេមេគង្គ បានបើកកិច្ចប្រជុំលើកដំបូងកាលពីថ្ងៃសុក្រ ដោយពិភាក្សាអំពីវិធីធ្វើឱ្យកាន់តែស៊ីជម្រៅភាពជាដៃគូរបស់ពួកគេ ចំពេលការប្រកួតប្រជែងចុងក្រោយរបស់ពួកគេជាមួយប្រទេសចិន លើដងទន្លេប្រវែង ៤.៣៥០ គីឡូម៉ែត្រមួយនេះ។ ក្នុងអំឡុងពេលនៃការប្រជុំបើកជាក្រុមនេះ លោក Stephen Biegun បានអះអាងថា គ្រោះរាំងស្ងួតនាពេលបច្ចុប្បន្នបានរងផលប៉ះពាល់នៅក្នុងតំបន់ទន្លេមេគង្គ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ គឺបណ្តាលមកពីទំនប់វារីអគ្គិសនី...
វ៉ាស៊ីនតោន៖ អ្នកស្រាវជ្រាវម្នាក់បានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ អាចប្រើបញ្ហារបស់កូរ៉េខាងជើង ដើម្បីបង្កើនឱកាសនៃការជ្រើសរើសឡើងវិញរបស់ខ្លួន ហើយទីក្រុងព្យុងយ៉ាង ក៏អាចជ្រើសរើសកាត់បន្ថយកិច្ចព្រមព្រៀងជាមួយលោក ត្រាំ មុនការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា។ លោក Jeong Seong-yoon អ្នកវិភាគនៅវិទ្យាស្ថានកូរ៉េ ដើម្បីបង្រួបបង្រួមជាតិ បានលើកពីករណីនេះនៅក្នុងរបាយការណ៍ ស្តីពីអនាគតនៃសហរដ្ឋអាមេរិក-កូរ៉េខាងជើង។ ទំនាក់ទំនងដោយថាមួយឆ្នាំបន្ទាប់នឹងជារយៈពេលដ៏សំខាន់មួយ ដែលនឹងកំណត់ការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ របាយការណ៍នេះបានឲ្យដឹងថា“...
សេអ៊ូល៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បន្តឆ្ពោះទៅរកការផ្លាស់ប្តូរការគ្រប់គ្រងប្រតិបត្តិការពេលសង្គ្រាម (OPCON) របស់កងទ័ពត្រឡប់ទៅទីក្រុងសេអ៊ូលវិញ ហើយបញ្ហានេះនឹងត្រូវបានពិភាក្សាម្តងទៀតនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការពារជាតិប្រចាំឆ្នាំរបស់ភាកីទាំងពីរ។ នាយកដ្ឋានបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានរួមមួយ សម្រាប់កូរ៉េខាងត្បូង- សហរដ្ឋអាមេរិកថា ប្រធានគណៈប្រតិភូបានបញ្ជាក់ពីការរីកចម្រើន ដែលបានធ្វើនៅក្នុងការរៀបចំសម្រាប់ការផ្លាស់ប្តូរសម័យសង្គ្រាម OPCON ជាយថាហេតុ ដោយកិច្ចពិភាក្សាការពារជាតិចម្រុះដែលធ្វើឡើងនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។ កិច្ចប្រជុំទ្វេភាគីត្រូវបានរំលងស្ទើរតែទាំងអស់ដោយសារតែការរឹតត្បិតការធ្វើដំណើរទាក់ទងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលមានការចូលរួមពីអនុរដ្ឋមន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូងលោក Chung Suk-hwan និងឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក...
ដូចដែលលោកអ្នកបានដឹងរួចមកហើយគម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង គឺជាគម្រោងចុងក្រោយបង្អស់របស់ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន (Orkide Development) ដែលបានបើកសម្ពោធលក់ជាផ្លូវការកាលពីប៉ុន្មានខែមុននេះ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់។ ដើម្បីជាកម្មវិធីពិសេស ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នេះ ក្រុមហ៊ុនបានកំពុងបន្តផ្តល់ជូនយ៉ាងពិសេស សម្រាប់អតិថិជនដែលធ្វើការទិញ ឬកក់គេហដ្ឋានប្រភេទណាមួយក៏ដោយនឹងទទួលបានការបញ្ចុះតំលៃភ្លាមៗ។ អ្វីកាន់តែពិសេសនោះ លោកអ្នកអាចបងត្រឹមតែជាង 5ពាន់ដុល្លាតែប៉ុណ្ណោះក្នុង1ខែ ដោយគ្មានការប្រាក់ និងមិនចាំបាច់មានប្រាក់កក់ឡើយ។ គម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង មានជាប្រភេទប្រកបអាជីវកម្ម (Tulip) វីឡាភ្លោះ (Sun Flower) និង វីឡាទោល ( Marigold) ដែលសុទ្ធសឹងជាជម្រើសដ៏ល្អបំផុតសម្រាប់ក្រុមគ្រួសាររបស់លោកអ្នក ។ សូមអញ្ជើញមកសាកសួរព័ត៌មានពីគម្រោងបាននៅការិយាល័យលក់ របស់គម្រោងអ័រគីដេ ដឹពោធិ៍ចិនតុង ស្ថិតនៅតាមបណ្តោយផ្លូវ105K សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចូលតាមផ្លូវរថភ្លើងមុខព្រលានយន្តហោះចំងាយត្រឹមតែ3km រឺអាចខលមកឥឡូវនេះ តាមរយលេខទូរស័ព្ទ 098 733 333។