ព័ត៌មានអន្តរជាតិ

អាមេរិក-រដ្ឋមន្រ្តីមេគង្គ ជួបពិភាក្សាគ្នាចំពេល មានការប្រកួតប្រជែង ចុងក្រោយ ជាមួយចិន

ហាណូយ៖ អនុរដ្ឋលេខាធិការសហរដ្ឋអាមេរិកលោក Stephen Biegun និងរដ្ឋមន្រ្តីការបរទេសមកពីប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន)ចំនួន ៥ នៅតាមដងទន្លេមេគង្គ បានបើកកិច្ចប្រជុំលើកដំបូងកាលពីថ្ងៃសុក្រ ដោយពិភាក្សាអំពីវិធីធ្វើឱ្យកាន់តែស៊ីជម្រៅភាពជាដៃគូរបស់ពួកគេ ចំពេលការប្រកួតប្រជែងចុងក្រោយរបស់ពួកគេជាមួយប្រទេសចិន លើដងទន្លេប្រវែង ៤.៣៥០ គីឡូម៉ែត្រមួយនេះ។

 ក្នុងអំឡុងពេលនៃការប្រជុំបើកជាក្រុមនេះ លោក Stephen Biegun បានអះអាងថា គ្រោះរាំងស្ងួតនាពេលបច្ចុប្បន្នបានរងផលប៉ះពាល់នៅក្នុងតំបន់ទន្លេមេគង្គ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ គឺបណ្តាលមកពីទំនប់វារីអគ្គិសនី ដែលសាងសង់ដោយប្រទេសចិន នៅតំបន់ខាងលើ។

 លោក Stephen Biegun បានប្រាប់រដ្ឋមន្រ្តីនៃប្រទេសនៅតាមដងទន្លេមេគង្គក្រោម រួមមានប្រទេសកម្ពុជា ឡាវ  មីយ៉ាន់ម៉ា ថៃ និងវៀតណាម ពាក់ព័ន្ធនឹងការប្រកួតប្រជែងរបស់ចិន ខាងលើនេះ។

លោកបាមបញ្ជាក់ថា ទំនប់ចំនួន ១១ នៅក្នុងប្រទេសចិន បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខស្បៀងបរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាជននៅក្នុងតំបន់ទន្លេមេគង្គ៕ដោយ ឈូក  បូរ៉ា

To Top