ភ្នំពេញ ៖ ដើម្បីពង្រឹងការងារគ្រប់គ្រងជនបរទេស ឲ្យមានប្រសិទ្ធិភាព កាន់តែប្រសើរឡើងថែមទៀត នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំដល់អង្គភាពជំនាញ ត្រូវធ្វើយ៉ាងណាពង្រឹងផ្នែកបច្ចេកទេស ការផ្ទៀងផ្ទាត់វត្តមានជនបរទេស ចេញ-ចូល កម្ពុជា។ យោងតាមគេហទំព័ររបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ក្នុងកិច្ចប្រជុំ ស្ដាប់របាយការណ៍ ស្ដីពីការងារគ្រប់គ្រងវត្តមានជនបរទេស ដែលស្នាក់នៅកម្ពុជា តាមរយៈការពន្យាទិដ្ឋការ កាលពីថ្ងៃទី២៣...
តូក្យូ ៖ សារព៌ត័មានបរទេស នៅថ្ងៃនេះបានសរសេរ ថានាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga និងប្រធានាធិបតីចិន លោក Xi Jinping គ្រោងនឹងធ្វើកិច្ចពិភាក្សាគ្នា តាមទូរស័ព្ទនៅថ្ងៃសុក្រសប្តាហ៍នេះ។ លោក Suga ដែលត្រូវបានគេមើលឃើញ ជាអ្នកដែលមានបទពិសោធការទូតតិចតួច បានចូលកាន់តំណែង នៅចំពេលដែលមានភាព តានតឹងកើនឡើង រវាងសហរដ្ឋអាមេរិកនិងចិន។ ប្រភពដដែលបានបញ្ជាក់ទៀតថាស្របពេល...
បរទេស៖ នៅថ្ងៃអង្គារនេះ នាយករដ្ឋមន្រ្តី Boris Johnson បានប្រកាសការរឹតត្បិតថ្មី នៅចក្រភពអង់គ្លេស សម្រាប់រយៈពេល ៦ ខែបន្ទាប់។ វិធានការនេះរួមមានទាំងការតម្រូវការ ពង្រីកការពាក់ម៉ាសមុខ ការផាកពិន័យខ្ពស់ សម្រាប់ការមិនពាក់របាំងមុខឬប្រមូលផ្តុំគ្នាជាក្រុមលើសពី៦នាក់ ការកំណត់សម្រាប់ហាងស្រា បារ និងភោជនីយដ្ឋាន និង កន្លែងជាច្រើនទៀត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣...
តូក្យូ៖ ប្រភពពីរដ្ឋាភិបាលជប៉ុន បាននិយាយនៅថ្ងៃពុធថា ប្រទេសជប៉ុនគ្រោង នឹងបន្ធូរបន្ថយការ រឹតបន្តឹងការធ្វើដំណើរ ដែលបានដាក់ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគឆ្លងវីរុសកូរ៉ូណា សម្រាប់អ្នកដំណើរបរទេសមកពីជុំវិញពិភពលោក ដែលនឹងចាប់ផ្តើមនៅខែតុលា ដោយមិនរាប់បញ្ចូលភ្ញៀវ ទេសចរឡើយ។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមប្រភពនោះថា រដ្ឋាភិបាលកំពុងពិចារណា អនុញ្ញាតឱ្យជនបរទេសប្រមាណ ១...
ភ្នំពេញ ៖ ក្រោយរុស្ស៊ីរកឃើញថ្នាំ វ៉ាក់សាំងប្រឆាំងនឹង ជំងឺកូវីដ១៩សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យប្រទេសមួយនេះ ជួយផ្តល់ជំនួយ ជាថ្នាំវ៉ាក់សាំងមកកម្ពុជាផង ក្នុងការទប់ស្កាត់ការឆ្លងរាលដាល ជំងឺនេះ។ នេះជាប្រសាសន៍របស់សម្តេចតេជោ ក្នុងឱកាសអនុញ្ញាតឲ្យ លោក អាណាថូលី បូរូវីក (ANATOLY BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព...
បរទេស៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ម៉ាឌូរ៉ូ បានអះអាងថា រដ្ឋបាលរបស់ប្រធានាធិបតី អាមេរិក ដូណាល់ត្រាំ បានផ្តល់ការយល់ព្រម ដល់ទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់កណ្តាល (CIA) ដើម្បីអនុវត្តប្រតិបត្តិការសម្ងាត់ និងភេរវកម្មនាពេលថ្មីៗនេះ ប្រឆាំងនឹងគោលដៅជាច្រើន នៅក្នុងប្រទេសរបស់លោក ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០...
បរទេស ៖ ប្រទេសចិននិងឥណ្ឌា នាពេលថ្មីៗនេះ បានព្រមព្រៀងគ្នាឈប់ បញ្ជូនកងទ័ពបន្ថែមទៀត ទៅកាន់ទីតាំងស្ថិតនៅ តាមព្រំដែនមានជម្លោះ និងព្រមព្រៀងគ្នា ជៀសវាងសកម្មភាពណាមួយ ដែលអាចនឹងធ្វើស្ថានភាព ឲ្យមានភាពស្មុគស្មាញខ្លាំងឡើងនៅក្នុងតំបន់នោះ ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា...
ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាលោក នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ព អាស៊ានលើកទី១៧ (ACDFM-17) តាមរយៈប្រព័ន្ធវីដេអូ (Video Conference) រៀបចំឡើងដោយប្រទេសវៀតណាម។ តាមបណ្តាមសង្គមហ្វេសប៊ុក អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរ:ភូមិន្ទ ឲ្យដឹងថា ក្នុងកិច្ចប្រជុំដែលមានទិសស្លោក «កិច្ចសហប្រតិបត្តិការ ការពារជាតិ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងមួយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់របស់ក្រសួង ដើម្បីត្រួតពិនិត្យការងារពាក់កណ្តាលឆ្នាំ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ កិច្ចប្រជុំនេះបានធ្វើការវិភាគ វាយតម្លៃសភាពការណ៍តំបន់ និងអន្តរជាតិដែលគ្របដណ្តប់ ដោយផលប៉ះពាល់ធ្ងន់ធ្ងរ នៃជំងឺរាតត្បាតកូវីដ-១៩...
ស្វាយរៀង ៖ លោក ខាំ សុផារី ព្រះរាជអាជ្ញាខេត្តស្វាយរៀងបាន ថ្លែងប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ថាសាលាដំបូង ខេត្ដស្វាយរៀង បានកាត់ទោស សម្រេចដាក់ពន្ធនាគារបុរសម្នាក់ ដែលប្រើអំពើហិង្សា លើកូនស្រីបង្កើត នៅក្រុងបាវិត រយៈពេលបីឆ្នាំ។ លោក ខាំ សុផារី បានគូសបញ្ជាក់ថា ករណីនេះតុលាការបានធ្វើនីតិវិធីបង្ហាញខ្លួនភ្លាម...