ភ្នំពេញ ៖ ក្នុងដំណើរបេសកកម្ម ចុះពិនិត្យស្ថានភាពទឹក លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំង លោករដ្ឋលេខាធិការប្រចាំការ ដែលជាប្រធានមុខព្រួញ លោកអនុរដ្ឋលេខាធិការ មន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ នារសៀល ថៃ្ងសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក...
Yeti ដែលគ្រប់គ្នាស្គាល់ថា ជាតុក្កតាតំណាង ទឹកក្រូចអាយស៍ IZE សូមអញ្ជើញហ្វេនៗ ដែលនិយមគាំទ្រ ទឹកក្រូចអាយស៍ IZE និង សិល្បៈខ្មែរ ទាំងបុរាណ និងសម័យ មកជួបគ្នាសប្បាយរីករាយ នៅក្នុងកម្មវិធី «សិល្បៈស្រុកយើង» នៅថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ។ កម្មវិធី «សិល្បៈស្រុកយើង» នៅថ្ងៃអាទិត្យ ទី២៧...
ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ត្រឹម១កំប៉ុងនាំឲ្យលោក ថន ភូម សងផ្តាច់បំណុល រំសាយអស់កង្វល់ ហើយថែមទាំងសល់ចំណងដៃ ឲ្យកូនស្រីសំណព្វចិត្តទៀតផង។ ក្នុងចំណោមអ្នកឈ្នះរង្វាន់ ពីវើក ចំនួន២២នាក់ ក្នុង១សប្តាហ៍កន្លងទៅនេះ លោក ថន ភូម មកពីស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានប្រើប្រាស់ ទឹកប្រាក់រង្វាន់នេះ យ៉ាងមានប្រសិទ្ធភាព ព្រោះថា...
អ្នកបិតស្រាលក់ប្រចាំភូមិ បឹងតាព្រហ្ម ឃុំតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លោក យន្ត ថាន ហាក់ចាញ់នឹងក្លិនស្រា ដែលខ្លួនបិតអស់ រាប់ឆ្នាំមកហើយនោះ បានងាកមក ពិសាស្រាបៀរ កម្ពុជា វិញម្តង ដែលនាំឲ្យលោកត្រូវរង្វាន់ ទឹកប្រាក់សុទ្ធ ៥លានរៀល។ លោកថា៖ «ខ្ញុំបានទិញស្រាបៀរ កម្ពុជា មក១កេសគ្រាន់...
ការបង់ពន្ធ លើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២០ នឹងពន្យារ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០
តូក្យូ៖ មន្ត្រីរដ្ឋាភិបាលជប៉ុន បាននិយាយថា នាយករដ្ឋមន្ត្រី លោក Yoshihide Suga នៅថ្ងៃសុក្រ បាននិយាយគ្នាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីចិន លោកស៊ីជីនពីង ដែលជាការសន្ទនាលើកដំបូង របស់មេដឹកនាំទាំងពីរ ចាប់តាំងពីលោក Suga ចូលកាន់តំណែងកាលពីសប្តាហ៍មុន។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែង រៀបចំនូវគោលនយោបាយច្បាប់ និងបទដ្ឋានគតិយុត្ត ដើម្បីធានាឲ្យបានសន្តិសុខសង្គមដែលជាកត្តាសំខាន់ សម្រាប់ទាក់ទាញការវិនិយោគ មកពីបរទេសឲ្យកាន់តែខ្លាំងក្លាថែមទៀត ជាពិសេសជាមួយសហរដ្ឋអាមេរិក ដើម្បីរួមចំណែករក្សាលំនឹងសេដ្ឋកិច្ចល្អប្រសើរ ក្រោយជំងឺរាតត្បាត កូវីដ-១៩។ នេះបើតាមការលើកឡើងរបស់សម្ដេចស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងកិច្ចពិភាក្សាជាមួយក្រុមហ៊ុនធំៗរបស់អាមេរិក និងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៥ ខែកញ្ញា...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ថា សភារបស់ប្រទេសថៃឡង់ដ៏ បានធ្វើការបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ នឹងពន្យាពេលក្នុងការធ្វើសេចក្តីសម្រេចចិត្តមួយ ទៅលើថាតើ នឹងត្រូវធ្វើវិសោធនកម្មលើច្បាប់រដ្ឋធម្មនុញ្ញ ខណៈដែលមានការទាមទារដោយក្រុមអ្នកតវ៉ាប្រឆំាងនឹងរដ្ឋាភិបាល ដែលបានធ្វើបាតុកម្មជារៀងរាល់ថ្ងៃអស់រយៈពេលជាង ២ខែ កន្លងមកនេះ ។ សភា ស្ថិតក្រោមការគ្រប់គ្រងដោយគាំទ្ររដ្ឋាភិបាល ដែលជួសមុខឲ្យគណៈកម្មាធិការដើម្បីសិក្សាទៅលើការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដែលបានតាក់តែងឡើងកាលពីដំបូងនោះ...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ថា ប្រទេសប្រេស៊ីល កាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា មានអ្នកស្លាប់ថ្មីចំនួន៨៣១នាក់ ដោយសារវីរុសកូរ៉ូណា (ជំងឺកូវីដ១៩) គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ ១៣៩.៨០៨នាក់ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ការធ្វើតេស្តបានរកឃើញថា មានករណីថ្មីចំនួន ៣២.៨១៧នាក់ នៃជំងឺកូវីដ១៩ គិតចាប់ពីថ្ងៃពុធ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺបានកើនឡើងដល់...
ភ្នំពេញ ៖ ក្រុមការងារអន្តរក្រសួង បើកកិច្ចប្រជុំដើម្បីចុះសិក្សា និងដោះស្រាយករណី រកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលលិច ក្នុងទន្លេ នាខេត្តកំពង់ចាម ។ នេះបើយោងតាមផេកហ្វេសប៊ុក របស់ក្រសួងមហាផ្ទៃ ។ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បើក កិច្ចប្រជុំក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា...