អត្ថបទ

ខ្ចីលុយម៉ែ មិនដល់១ខែ បាន៥លានពីវើក សងវិញ

ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ត្រឹម១កំប៉ុងនាំឲ្យលោក ថន ភូម សងផ្តាច់បំណុល រំសាយអស់កង្វល់ ហើយថែមទាំងសល់ចំណងដៃ ឲ្យកូនស្រីសំណព្វចិត្តទៀតផង។

ក្នុងចំណោមអ្នកឈ្នះរង្វាន់ ​ពីវើក​ ចំនួន២២នាក់ ក្នុង១សប្តាហ៍កន្លងទៅនេះ លោក ថន ភូម មកពីស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានប្រើប្រាស់ ទឹកប្រាក់រង្វាន់នេះ យ៉ាងមានប្រសិទ្ធភាព ព្រោះថា លោកយកទៅសងម្តាយ ដែលបានខ្ចី ដើម្បីទិញម៉ូតូកាលពី ១ខែមុនដាច់ទាំងស្រុង និងសល់ខ្លះ គឺសម្រាប់ទិញ របស់ប្រើប្រាស់ ឲ្យកូនតូចអាយុជិត១ខួបផងដែរ។

លោករៀបរាប់ហេតុការណ៍ឈ្នះថា៖ «ម៉ោងប្រហែល៦ល្ងាច ខ្ញុំមកពីច្រូតស្មៅ ទុកឲ្យគោ។ ព្រោះតែអស់កម្លាំងពេក ក៏ឈប់ទិញវើក WURKZ ១កំប៉ុងគត់ ពីផ្ទះអ្នកលក់នៅតាមផ្លូវ។ ដល់តែមកដល់ផ្ទះបានគាស់ ស្រាប់តែក្រវិលកំប៉ុងដាក់ថា ៥លានរៀល ខ្ញុំភ្លាមៗមិនទាន់ ជឿភ្នែកខ្លួនឯងទាំងស្រុងទេ ក៏ហៅប្រពន្ធ មកជួយមើល។ ដល់តែភ្នែក ៤បានជាក់ថា ឈ្នះ៥លាន ពិតប្រាកដមែន»។

វើកមានរង្វាន់ជាច្រើន ក្នុងក្រវិលកំប៉ុង រួមមានរង្វាន់ធំ ទឹកប្រាក់ ៥០លានរៀល ៥លានរៀល ១ លានរៀល ១០ម៉ឺនរៀល ១ម៉ឺនរៀល ៥ពាន់រៀល និងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ រាប់លានកំប៉ុងទៀត៕

To Top