បរទេស៖ នៅសប្តាហ៍នេះ យោធានៃប្រទេសជប៉ុន បានធ្វើការប្រកាស ស្នើសុំឲ្យនាយករដ្ឋមន្ត្រីថ្មី លោក Yoshihide Suga ដើម្បីយល់ព្រមជាមួយនឹងសេចក្តីព្រៀង បង្កើនកញ្ចប់ថវិកា សម្រាប់កម្លាំងការពារជាតិលើកទី៩ ដែលក្នុងនោះ មានទាំងការធ្វើទំនើបកម្ម យន្តហោះចម្បាំង ដែលអាចប្រឈមមុខ ទៅនឹងសំពាធពីចិនផងដែរ។ សេចក្តីស្នើរបស់ក្រសួងការពារជាតិ ត្រូវបានគេដឹងថា កំពុងតែព្យាយាម ដើម្បីស្វែងរកឲ្យបាននូវកញ្ចប់ថវិកាឆ្នាំថ្មី ដែលមានចំនួនកើនឡើង ៣,៣ភាគរយ...
បរទេស៖ សារព័ត៌មានបរទេសនៅថ្ងៃពុធ បានសរសេរថាប្រទេសរុស្ស៊ី បានឈានទៅដល់កិច្ចព្រមព្រៀង ជាមួយនឹងប្រទេសអេហ្ស៊ីប ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ ចំនួនប្រមាណជា ២៥លានដូស។ ទីភ្នាក់ងារសុខាមាលភាព របស់ប្រទេសរុស្ស៊ី ដែលហៅកាត់ថា RDIF បាននិយាយនៅថ្ងៃដដែលនេះ ខ្លួនបានចុះកិច្ចព្រមព្រៀង ដើម្បីផ្គត់ផ្គង់វ៉ាកស់ាំងកូវីដ១៩ ដែលមានឈ្មោះថា Sputnik V ទៅឲ្យប្រទេសរុស្សី តាមរយៈក្រុមហ៊ុន Pharco ដែលក្រុមហ៊ុននាំមុខបំផុត...
បរទេស៖ អង្គការលើកលែងទោស អន្តរជាតិនិយាយថា ខ្លួនត្រូវបានបង្ខំឱ្យបញ្ឈប់ប្រតិបត្តិការ របស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ដោយសារតែ“ ការសងសឹកក្រៅច្បាប់” ពីរដ្ឋាភិបាល។ ក្រុមអ្នកឃ្លាំមើលក៏បានចោទប្រកាន់រដ្ឋាភិបាលថា បានតាមប្រមាញ់“ អាបធ្មប់” ប្រឆាំងនឹងអង្គការសិទ្ធិមនុស្ស។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា អង្គការលើកលែងទោសបាននិយាយថា គណនីធនាគាររបស់ខ្លួនត្រូវបានបង្កក ហើយខ្លួនត្រូវបានបង្ខំឱ្យបញ្ឈប់បុគ្គលិកនៅក្នុងប្រទេសនេះ និងបញ្ឈប់រាល់យុទ្ធនាការនិងការងារស្រាវជ្រាវរបស់ខ្លួន។...
តូក្យូ៖ ប្រភពពីរដ្ឋាភិបាលជប៉ុនបាននិយាយកាលពីថ្ងៃពុធថា លោកនាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម និង ប្រទេសឥណ្ឌូនេស៊ី នៅពាក់កណ្តាលខែតុលានេះ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការក្រៅប្រទេសលើកដំបូងរបស់លោក ចាប់តាំងពីបានចូលកាន់តំណែងកាលពីដើមខែកញ្ញា។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រសិនបើដំណើរទស្សនកិច្ចនេះឆ្ពោះទៅមុខដូចការគ្រោងទុក នាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide...
បរទេស ៖ ក្រោយទីក្រុងវ៉ាស៊ីនតោន បានព្រមានថា ខ្លួនអាចនឹងបិទស្ថានទូតប្រចាំនៅទីក្រុងបាដាដនោះ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mustafa al-Kadhimi បាននិយាយប្រាប់មន្ត្រីការទូតជាន់ខ្ពស់២៥រូប នៅថ្ងៃពុធនេះថា ប្រទេសអ៊ីរ៉ាក់ នឹងការពារអាគារបេសកកម្មនៅបរទេសនានា និងធ្វើឲ្យប្រាកដថា មានតែរដ្ឋប៉ុណ្ណោះដែលមានអាវុធ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានប្រាប់ថា លោក Mustafa al-Kadhimi...
បរទេស ៖ មន្ត្រីនានាបាននិយាយនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិកនិងកោះតៃវ៉ាន់ នឹងធ្វើការងាររួមគ្នាលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងអាមេរិកឡាទីន ក្នុងដំណើរទប់ទល់ជាស្តែង ចំពោះផែនការវិនិយោគក្នុងតំបន់ដ៏ធំរបស់ចិន។ ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងតៃប៉ិបាននិយាយថា ផែនការថ្មីនេះ នឹងគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធដ៏មានគុណភាព នៅក្នុងទីផ្សារកំពុងលេចធ្លោរនានា ស្របពេលដែលរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu បាននិយាយថា វាបានធ្វើឲ្យយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក មានភាពត្រូវគ្នា ជាមួយគោលនយោបាយឆ្ពោះ ទៅទិសខាងត្បូងថ្មីរបស់តៃវ៉ាន់។...
ភ្នំពេញ ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងថា នៅកម្ពុជា សុខភាពរបស់ប្រជាជនគ្រប់រូប ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ហើយរាជរដ្ឋាភិបាល អនុវត្តប្រកបដោយលទ្ធផលគួរជាទីពេញចិត្ត។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេច ហេង សំរិន នៅថ្ងៃទី១ តុលា បានឲ្យដឹងថា ថ្ងៃទី១ តុលានេះ កម្ពុជានិងពិភពលោក...
ភ្នំពេញ-១ ខែតុលា ឆ្នាំ២០២០៖ ដើម្បីជួយគាំទ្រ ដល់អាជីវកម្មទើបបង្កើតថ្មី និងអាជីវកម្មខ្នាតតូច និងមធ្យម នៅទូទាំង ប្រទេសកម្ពុជា Impact Hub Phnom Penh បានដាក់ដំណើរការ កម្មវិធីអប់រំថ្មីមួយ សម្រាប់សហគ្រិននៅកម្ពុជា ដែលកម្មវិធីនេះ បានទទួលជំនួយ ពីមូលនិធិ ទឹកប្រាក់ចំនួន ១លានដុល្លារ របស់ក្រុមហ៊ុន Smart Axiata ដើម្បីប្រឆាំង កូវីដ១៩។ កម្មវិធីថ្នាក់សិក្សាអនឡាញនេះ មានគោលបំណងជួយ ដល់សហគ្រិននៅកម្ពុជា ដើម្បីជំនះបញ្ហា ដែលបង្កឡើង ដោយជំងឺរាតត្បាតសកល កូវីដ១៩។ កម្មវិធីនេះបង្កើតឡើង ជាពិសេស សម្រាប់អ្នកដឹកនាំ អាជីវកម្មខ្នាតតូច និងមធ្យម ដែលត្រូវការ ដំណោះស្រាយ ដើម្បីជួយឲ្យអាជីវកម្ម របស់ពួកគេប្រសើរឡើង និងបង្កើតក្រុមហ៊ុន ដែលធន់នឹងគ្រោះមហន្តរាយផ្សេងៗ។ អំឡុងពេល នៃកម្មវិធីសិក្សា អ្នកចូលរួមនឹងរៀនសូត្រ អំពីរបៀបវាយតម្លៃ នៃប្រតិបត្ដិការអាជីវកម្ម នាពេលបច្ចុប្បន្ន របស់ពួកគេដើម្បីសម្របខ្លួន ទៅនឹងការផ្លាស់ប្តូរនៃកាលៈទេសៈ ដោយរៀបចំគម្រោង និងអនុវត្តផែនការថ្មី។ តាមរយៈកម្មវិធីនេះ សហគ្រិនក៏នឹងរៀន អំពីវិធីផ្សេងៗ ដើម្បីទទួលបាន មូលនិធិជំនួយបន្ថែម ការប្រាស្រ័យទាក់ទង ជាមួយអតិថិជន និងវិធីកែលម្អផែនការ ហិរញ្ញវត្ថុរបស់ពួកគេឡើងវិញ ឲ្យសាកសម នឹងទីផ្សារបច្ចុប្បន្ន។ ថ្នាក់រៀនតាមអនឡាញ នឹងមាននៅលើ គេហទំព័ររបស់ Impact Hub ហើយសហគ្រិន អាចចូលមើលខ្លឹមសារ មេរៀនបានគ្រប់ពេល ដោយឲ្យគិតថ្លៃ។ កញ្ញា Olivia Hough នាយកគ្រប់គ្រងរបស់ Impact Hub Phnom Penh មានប្រសាសន៍ថា៖ «គោលដៅនៃកម្មវវិធីពង្រឹងអាជីវកម្ម សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមគឺ ដើម្បីនាំយកចំណេះដឹង ដល់សហគ្រិន នៅទូទាំងប្រទេសកម្ពុជា និងជួយពួកគេបង្កើតអាជីវកម្ម ប្រកបដោយនិរន្តរភាព និងភាពធន់ ដែលអាចជំនះវិបតិ្ត ដូចជាជំងឺរាតត្បាត សកលកូវីដ១៩។» ម្ចាស់អាជីវកម្មទាំងអស់ នឹងអាចចូលមើល វគ្គសិក្សាតាមអនឡាញ ផ្សេងៗគ្នា និងចូលរួមក្នុងការសន្ទនា តាមអនឡាញប្រចាំខែ ជាមួយសហគ្រិន ដទៃទៀតផងដែរ។ ពួកគេក៏អាច ចូលមើលវីដេអូ ប្រភពឯកសារ ករណីសិក្សាដែលមកពី ជុំវិញពិភពលោក និងធ្វើកិច្ចការលំហាត់ ផ្សេងទៀតផងដែរ។ ថ្នាក់រៀនតាមអនឡាញ នឹងចំណាយពេលប្រហែល ១០ ម៉ោង ដើម្បីបញ្ចប់ ហើយអ្នកចូលរួម ដែលទទួលបាន ជោគជ័យទាំងអស់ នឹងទទួលបាន វិញ្ញាបនប័ត្រ នៅចុងបញ្ចប់ នៃវគ្គសិក្សា។ ...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ៩ខែ និងទិសដៅត្រីមាសទី៤ ឆ្នាំ២០២០ តាមរយៈ Video Conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ មានគណបក្សនយោបាយ ចំនួន៥ បានដាក់ភ្នាក់ងាររបស់ខ្លួន ដើម្បីសង្កេតមើលដំណើរ ការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ សូមជម្រាបថា គណបក្សនយោបាយ ចំនួន៥ រួមមាន ៖ទី១-គណបក្សប្រជាជនកម្ពុជា ,ទី២- គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ,ទី៣-គណបក្សខ្មែររួបរួមជាតិ...