ភ្នំពេញ ៖ សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ បានកោតសរសើរ ចំពោះលទ្ធផលនៃការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ក្នុងរយៈពេល៩ខែ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០ ដែលអត្រាគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ និងរងបួសមានការថយចុះ បើប្រៀបធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំ២០១៩។...
តូក្យូ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសបានឲ្យដឹងថានាយករដ្ឋមន្រ្តីថ្មី របស់ជប៉ុនលោក Yoshihide Suga នឹងមិនធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង ដោយគ្មានការធានាថា ទ្រព្យសម្បត្តិដែលរឹបអូសបានពីក្រុមហ៊ុនជប៉ុន បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការកូរ៉េខាងត្បូង លើសំណងសម្រាប់កម្លាំងពលកម្មក្នុងសម័យសង្គ្រាម នឹងមិនត្រូវបានរំលាយឡើយ។ មន្ត្រីដែលបាននិយាយទៅកាន់អ្នកសារព័ត៌មានដោយសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា បើគ្មានការធានានោះទេវានឹងមិនអាចទៅរួចទេ សម្រាប់លោកនាយករដ្ឋមន្រ្តី ក្នុងការចូលរួមកិច្ចប្រជុំត្រីភាគីជាមួយប្រទេសចិន ដែលកូរ៉េខាងត្បូង ចង់ធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ។ ទំនាក់ទំនងរវាងទីក្រុងតូក្យូ និងសេអ៊ូល បានរសាត់ទៅរកភាពអាប់អួជាប្រវត្តិសាស្ត្រ ចាប់តាំងពីតុលាការកំពូលរបស់កូរ៉េខាងត្បូង កាលពីខែតុលាឆ្នាំ២០១៨...
តូក្យូ៖ លោក Katsunobu Kato លេខាធិការខុទ្ទកាល័យរបស់ប្រទេសជប៉ុន បានឲ្យដឹងថាទីក្រុងតូក្យូ មិនអាចទទួលយកការអះអាងរបស់ក្រុងព្យុងយ៉ាង ស្តីពីការចាប់ពង្រត់របស់ភ្នាក់ងារជប៉ុន ដោយភ្នាក់ងារកូរ៉េខាងជើង ជាច្រើនទសវត្សមកហើយនោះបានទេ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌ាមន យុនហាប់ បានឲ្យដឹងថា ក្រសួងការបរទេសកូរ៉េខាងជើង បានអះអាងនៅលើគេហទំព័ររបស់ខ្លួនថា បញ្ហានៃការចាប់ពង្រត់ពលរដ្ឋជប៉ុនត្រូវបានដោះស្រាយរួចរាល់ហើយ។ លោក Katsunobu Kato បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការអះអាងរបស់កូរ៉េខាងជើង គឺមិនអាចទទួលយកបានទេ...
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍ ១៤ កើត ខែអស្សុជ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែ តុលា ឆ្នាំ២០២០...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បានជំរុញឱ្យមេដឹកនាំសាសនា លើកឡើងដើម្បីសិទ្ធិមនុស្ស និងសេរីភាពសាសនារបស់អ្នក ដែលត្រូវបានគេជិះជាន់នៅក្នុង ប្រទេសជាច្រើន រួមទាំងប្រទេសកូរ៉េខាងជើង។ នៅក្នុងសុន្ទរកថាថ្លែង នៅវិហារសាសនាអ្នកការទូតជាន់ខ្ពស់ សហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីសារៈសំខាន់ នៃសេរីភាពសាសនា ជាការធ្វើតេស្ត សម្រាប់ការគោរពសិទ្ធិមនុស្សទាំងអស់ នេះបើយោងតាមប្រតិចារិកនៃសុន្ទរកថា របស់លោកដែលចេញផ្សាយដោយក្រសួងការបរទេស។ នៅពេលដែលលោក Pompeo...
ភ្នំពេញ៖ បច្ចុប្បន្ននេះ មានមុនស្សជាច្រើន បានចេញរកសុី ឬបើកអាជីវកម្ម ដោយខ្លួនឯងជាច្រើន ជាក់ស្តែងអាជីវកម្មបច្ចុប្បន្ន ត្រូវតាមទាន់ទៅនឹង សម័យកាល ដែលជាសម័យបច្ចេកវិទ្យា ក្នុងនោះវេបសាយ ជាចំនុចសំខាន់បំផុត សម្រាប់ដើម្បីណែនាំ ឲ្យគេស្គាល់អាជីវកម្ម។ វេបសាយមិនត្រឹមតែជួយ ឱ្យអាជីវកម្មរប់សយើង ផ្សព្វផ្សាយ និងលក់ផលិតផល និងសេវាកម្ម តែប៉ុណ្ណោះទេប៉ុន្តែវាជាចំនុចពិសេសសម្រាប់អតិថិជន មានទំនុកចិត្តនិងជឿជាក់ អំពីក្រុមហ៊ុន។ ក្រៅពីនោះ វេបសាយនឹងជួយអាជីវកម្ម របស់លោកអ្នកស្វែងរក អតិថិជនបន្ថែម បង្កើនប្រសិទ្ធភាព ផ្សព្វផ្សាយរបស់អ្នក សន្សំប្រាក់លើការបោះពុម្ព និងថ្លៃដើមចែកចាយ ផ្តល់ភាពងាយស្រួល សម្រាប់អតិថិជនថ្មី និងពង្រីកទីផ្សាររបស់អ្នក។ ដើម្បីចំណេញ និងដើរទាន់សម័យ បច្ចេកវិទ្យា មានត្រឹមតែ ៥០រៀល លុយខ្មែរ ក៏អាចរចនាវេបសាយ ឬគេហទំព័រដ៏ស្រស់ស្អាតបានជាមួយ ក្រុមហ៊ុន Netsoftex ការផ្តល់ជូននេះ សម្រាប់តែ ៥០ក្រុមហ៊ុនតែប៉ុណ្ណោះ ។ ថ្មីៗនេះ ក្រុមហ៊ុន Netsoftex បាន ដាក់ចេញ នូវប្រូមូសិនពិសេសរបស់ខ្លួន លើការផ្តល់ជូន ការរចនាវេបសាយ ឬគេហទំព័រត្រឹមតែ៥០រៀល លុយខ្មែរ តែប៉ុណ្ណោះ រួមជាមួយការ ការលើកកម្ពស់ នូវក្រដាសប្រាក់ ៥០រៀលលុយខ្មែរ និងបញ្ជាក់ថាក្រដាសប្រាក់៥០៛ នៅតែចរាចរណ៏នៅលើទីផ្សារ។ ក្រៅពីនេះ ក្រុមហ៊ុន Netsoftex ក៏មានផ្តល់ជូន នូវសេវាកម្ម បង្ហោះនិងការបង្កើត ពិសេសគឺ សរសេរគេហទំព័រ បង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យ លក់កម្មវិធី គ្រប់គ្រងការងារ និងផ្សារលក់អនឡាញ ជាដើម។ សម្រាប់ព័ត៌មានបន្ថែម ពីអាចទាក់ទង +855 (0) 77 268 016 / 10 761 164 ឬចូលទៅកាន់ ហ្វេសប៊ុក netsoftex ៕
ភ្នំពេញ៖ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២០ កម្មវិធីឈ្នះមួយម៉ឺនដុល្លារ រាល់ថ្ងៃ ដ៏កំពុងពេញនិយមបំផុត របស់ក្រុមហ៊ុន សែលកាត បានផ្តល់រង្វាន់ ដល់អតិថិជន មានសំណាងពីរនាក់ទៀតហើយ នៅក្នុងខែកញ្ញានេះ ដោយក្នុងនោះអតិថិជនម្នាក់ បានឈ្នះនូវរង្វាន់ ដែលមានទឹកប្រាក់ រហូតដល់ទៅ ១០០.០០០ ដុល្លារឯណោះ។ លោក ពិត...
ក្រុមហ៊ុនទ្រូម៉ាន់នី កំពុងផ្ដល់អត្ថប្រយោជន៍ចំនួន ៣ ប្រភេទ សម្រាប់ អតិថិជន ដែលប្រើប្រាស់ កម្មវិធី ទូរស័ព្ទចល័តរបស់ខ្លួន នៅក្នុងកម្មវិធីប្រូម៉ូសិន ដែលអត្ថប្រយោជន៍ ទាំងបីនោះរួមមាន ការទូទាត់ វិក្កយប័ត្រ ទឹក ភ្លើង និងសំរាម ដោយឥតគិតថ្លៃសេវា ការឈ្នះប្រាក់ត្រលប់មកវិញ និងឱកាសឈ្នះរង្វាន់ ទូរស័ព្ទ iPhone 11 ចំនួន ៤ គ្រឿង! កម្មវិធីប្រូម៉ូសិននេះ ចាប់ផ្ដើមពីថ្ងៃទី ០១ ដល់ថ្ងៃទី...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ថា រដ្ឋាភិបាលបានឲ្យដឹង កាលពីថ្ងៃពុធថា ប្រទេសប្រេស៊ីល មានអ្នកស្លាប់ប្រចាំថ្ងៃ រហូតដល់ជាង១ពាន់នាក់ ដោយសារវីរុសកូរ៉ូណា (ជំងឺកូវីដ១៩) បន្ទាប់ពីមានអ្នកស្លាប់ត្រូវបានចុះក្នុងបញ្ជី១.០៣១នាក់ ដោយសារជំងឺនេះក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ កើនឡើងដល់១៤៣.៩៥២នាក់ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា នេះជាលើកដំបូងហើយដែលប្រេស៊ីល មានអ្នកស្លាប់លើសពី១ពាន់នាក់ក្នុង១ថ្ងៃ គិតចាប់តាំងពីថ្ងៃទី១៥...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ថា វិទ្យាស្ថាន តាមដានគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើង ហ្វីលីពីន បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥,២រ៉ិចទ័រ នៅខេត្ត Surigao Del Sur ភាគខាងត្បូងប្រទេសហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍នេះ ។ វិទ្យាស្ថានបានឲ្យដឹងថា គ្រោះរញ្ជួយដីបានកើតឡើង នៅម៉ោង៦និង១០នាទីព្រឹកម៉ោងសកល ដែលមានជម្រៅ១៦គីឡូម៉ែត្រ...