ព័ត៌មានអន្តរជាតិ

ជប៉ុន ប្រកាសមិនទទួលយកការអះអាងរបស់កូរ៉េខាងជើង លើបញ្ហាការចាប់ពង្រាត់

តូក្យូ៖ លោក Katsunobu Kato លេខាធិការខុទ្ទកាល័យរបស់ប្រទេសជប៉ុន បានឲ្យដឹងថាទីក្រុងតូក្យូ មិនអាចទទួលយកការអះអាងរបស់ក្រុងព្យុងយ៉ាង ស្តីពីការចាប់ពង្រត់របស់ភ្នាក់ងារជប៉ុន ដោយភ្នាក់ងារកូរ៉េខាងជើង ជាច្រើនទសវត្សមកហើយនោះបានទេ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌ាមន យុនហាប់ បានឲ្យដឹងថា ក្រសួងការបរទេសកូរ៉េខាងជើង បានអះអាងនៅលើគេហទំព័ររបស់ខ្លួនថា បញ្ហានៃការចាប់ពង្រត់ពលរដ្ឋជប៉ុនត្រូវបានដោះស្រាយរួចរាល់ហើយ។

លោក Katsunobu Kato បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការអះអាងរបស់កូរ៉េខាងជើង គឺមិនអាចទទួលយកបានទេ ហើយបញ្ហាចាប់ពង្រត់ គឺជាអាទិភាពកំពូលរបស់រដ្ឋាភិបាលជប៉ុន។ ប្រទេសជប៉ុនបាននិយាយថាពលរដ្ឋរបស់ខ្លួនចំនួន ១៧ នាក់ត្រូវបានចាប់ជំរិតដោយប្រទេសកូរ៉េខាងជើង៕ ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top