បរទេស៖កងកម្លាំងទ័ពជើងអាកាសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសនៅថ្ងៃពុធសប្ដាហ៍នេះថា យន្តហោះទម្លាក់គ្រាប់ ចំនួនពីរគ្រឿង បានហោះហើរត្រង់ៗពីលើប៉ូលខាងជើង ទៅកាន់គ្រីនលែន ជាផ្នែកនៃបេសកកម្មសមយុទ្ធរយៈពេល ពីរសប្ដាហ៍។ យន្តហោះទម្លាក់គ្រាប់ មកពីកងយន្តហោះទម្លាក់គ្រាប់លេខ ៣៤៥ ដែលមានទីតាំងប្រចាំការនៅមូលដ្ឋានទ័ពអាកាស Dyess ក្នុងរដ្ឋតិកសាសនោះ បានធ្វើសមយុទ្ធហ្វឹកហាត់អន្តរប្រតិបត្តិការ ជាមួយកងកម្លាំងទ័ពអាកាសរបស់ប្រទេសន័រវេស នៅថ្ងៃទី២៥ ខែកញ្ញា ដែលជាផ្នែកនៃបេសកកម្មមួយចាប់ផ្តើម នៅថ្ងៃទី១០ ខែកញ្ញា។...
បរទេស៖ ឆ្លៀតក្នុងប្រព័ន្ធធ្វីតធើ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បានប្រកាសថា លោកនិងភរិយា បានធ្វើតេស្ត៍វិជ្ជមាន (ឆ្លង) មេរោគ កូវីដ១៩ ហើយនឹងដាក់ឱ្យនៅដាច់ដោយឡែក នៅឯសេតវិមាន។ ជាមួយគ្នានោះដែរ វិទ្យាស្ថានស្រាវជ្រាវ Gamaleya របស់ប្រទេសរុស្ស៊ីដែលបានបង្កើតវ៉ាក់សាំងដំបូងបង្អស់លើពិភពលោកប្រឆាំងនឹងមេរោគឆ្លងនេះ បានបញ្ជាក់ថា ខ្លួនបានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយដល់ប្រធានាធិបតីអាមេរិក ដែលបានឆ្លងវីរុសនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែតុលា...
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំជាមួយ ធនាគារពិភពលោក លោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសា ធារណការ និងដឹកជញ្ជូន បានប្រាប់ថា កម្ពុជាខិតខំប្រឹងប្រែង កសាង ពង្រីក និងលើកកម្ពស់គុណភាព ហេដ្ឋារចនា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ក្នុងកិច្ចប្រជុំជាមួយ ធនាគារពិភពលោក ស្តីពី ការធ្វើឲ្យប្រសើរឡើងនូវទិន្នន័យ...
បរទេស ៖ ថ្នាក់ដឹកនាំសហភាពអឺរ៉ុប នៅថ្ងៃសុក្រសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានឈ្នះភាពជាប់គាំងផ្នែកការទូត ដើម្បីព្រមព្រៀងគ្នា ដាក់ទណ្ឌកម្មលើប្រទេសបេឡារុស នៅក្នុងជំនួបកំពូលមួយ ក្រោយកិច្ចពិភាក្សាគ្នាដ៏យូរ ដោយធានាចំពោះសាធារណរដ្ឋស៊ីបថា សហភាពអឺរ៉ុបប្រកាន់ជំហរ យ៉ាងរឹងមាំលើតួកគី សម្រាប់ការខួងប្រេងនិងឧស្ម័ន នៅសមុទ្រមេឌីទែរ៉ានេ ។ មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ ទីភ្នាក់ងារសារព័ត៌មានមួយដូច្នេះថា “យើងបានបំបាត់ការជាប់គំាង ក្នុងការដាក់ទណ្ឌកម្មលើប្រទេសបេឡារុសហើយ”...
តូក្យូ៖ មន្ត្រីជាន់ខ្ពស់ នៅក្នុងរដ្ឋបាលរបស់លោក បានឲ្យដឹងថា នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុនលោក Yoshihide Suga ទំនងជាមិនរំលាយសភាតំណាងរាស្រ្ត សម្រាប់ការបោះឆ្នោតនៅឆ្នាំនេះទេ ដោយជ្រើសរើស ផ្តោតការយកចិត្តទុកដាក់ជាបន្ទាន់ លើការដោះស្រាយវិបត្តិជំងឺ – ១៩ ។ ការស្ទង់មតិរបស់ប្រព័ន្ធផ្សព្វផ្សាយ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីលោក Suga បានចូលកាន់តំណែង នៅពាក់កណ្តាលខែកញ្ញា បានបង្ហាញនូវការគាំទ្រខ្ពស់...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា លទ្ធផលបណ្ដោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះឆ្នោត ឆ្នាំ២០២០ សម្រាប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នៅទូទាំងប្រទេស មានប្រជាពលរដ្ឋ ចុះឈ្មោះបោះឆ្នោតថ្មី ចំនួន៩.៨៤៥នាក់ ។ នេះបើយោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី២...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ស្នើឲ្យ អភិបាលរាជធានី-ខេត្ត ធ្វើការត្រួតពិនិត្យ និងពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់ស្មៀន ឃុំ-សង្កាត់ ក្នុងពេលប្រជាពលដ្ឋធ្វើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២០ ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី១៩ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ។ យោងតាមសេចក្ដីជម្រាបជូនរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា...
សេអ៊ូល៖ ប្រធានាធិបតីលោក មូន ជេអ៊ីន ទំនងជានឹងជួបជាមួយ អ្នកការទូតកំពូល ៗ របស់ចិន និងសហរដ្ឋអាមេរិក នៅពេលដែលពួកគេធ្វើទស្សនកិច្ច នៅទីក្រុងសេអ៊ូល ក្នុងខែតុលា ខណៈដែលលោក ខិតខំការពារការវាយប្រហារ ដ៏សាហាវរបស់កូរ៉េខាងជើង ប្រឆាំងនឹងមន្រ្តីរដ្ឋាភិបាលកូរ៉េខាងត្បូង ពីការកើនឡើងភាពតានតឹង និងធ្វើឱ្យអន្តរាយដល់កិច្ចប្រឹងប្រែង ដើម្បីធ្វើឱ្យដំណើរការ សន្តិភាពកូរ៉េសកម្មឡើងវិញ។ លោកមូន កំពុងស្វែងរកវិធី...
បរទេស៖ សហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ខ្លួននឹងចាត់វិធានការស្របច្បាប់ ចំពោះរដ្ឋាភិបាលអង់គ្លេស សម្រាប់ការរំលោភបំពានលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងធ្វើ Brexit របស់ពួកគេ។ ស្នងការសហភាពអឺរ៉ុប លោក Ursula von der Leyen បានមានប្រសាសន៍ប្រាប់ថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson...
ភ្នំពេញ៖ ស្របពេលដែល រាជរដ្ឋាភិបាលថៃបាន ប្រកាសដាក់ប្រទេស ក្នុងភាពអាសន្ន រយៈពេលមួយខែទៀត លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ បានស្នើសុំ៤ចំណុច ទៅកាន់លោក សុឆាត ឈុំគ្លិន រដ្ឋមន្ត្រីក្រសួងការងារថៃ ដើម្បីនាំប្រយោជន៍ និងជួយដល់ពលករខ្មែរ ក្នុងកំឡុងការរីករាលដាលជំងឺកូវីដ១៩។ ក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក...