ព័ត៌មានអន្តរជាតិ

យន្តហោះទម្លាក់គ្រាប់អាមេរិក B-1B ហោះហើររំលងប៉ូលខាងជើង ចូលរួមសមយុទ្ធជាមួយ កងកម្លំាងអាកាសន័រវេស

បរទេស៖កងកម្លាំងទ័ពជើងអាកាសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសនៅថ្ងៃពុធសប្ដាហ៍នេះថា យន្តហោះទម្លាក់គ្រាប់ ចំនួនពីរគ្រឿង បានហោះហើរត្រង់ៗពីលើប៉ូលខាងជើង ទៅកាន់គ្រីនលែន ជាផ្នែកនៃបេសកកម្មសមយុទ្ធរយៈពេល ពីរសប្ដាហ៍។

យន្តហោះទម្លាក់គ្រាប់ មកពីកងយន្តហោះទម្លាក់គ្រាប់លេខ ៣៤៥ ដែលមានទីតាំងប្រចាំការនៅមូលដ្ឋានទ័ពអាកាស Dyess ក្នុងរដ្ឋតិកសាសនោះ បានធ្វើសមយុទ្ធហ្វឹកហាត់អន្តរប្រតិបត្តិការ ជាមួយកងកម្លាំងទ័ពអាកាសរបស់ប្រទេសន័រវេស នៅថ្ងៃទី២៥ ខែកញ្ញា ដែលជាផ្នែកនៃបេសកកម្មមួយចាប់ផ្តើម នៅថ្ងៃទី១០ ខែកញ្ញា។

គួរបញ្ជាក់ថា ការហ្វឹកហាត់នេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលតំបន់មហាសមុទ្រអាទិក បានក្លាយជាចំណុចក្តៅយុទ្ធសាស្ត្រមួយ សម្រាប់ជម្លោះដ៏ខ្លាំងក្លា ហើយយុទ្ធសាស្ត្រការពារជាតិឆ្នាំ២០១៨របស់សហរដ្ឋអាមេរិក បានផ្តោតលើការយកចិត្តទុកដាក់យោធាចាប់ពីតំបន់មជ្ឈិមបូព៌ា រហូតដល់ក្តីព្រួយបារម្ភនៅអាស៊ីនិងអឺរ៉ុប៕ ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top