ព័ត៌មានអន្តរជាតិ

សហភាពអឹរ៉ុប គម្រាមអង់គ្លេស ចាត់វិធានការស្របច្បាប់ ជុំវិញច្បាប់បដិសេធ កិច្ចព្រមព្រៀង Brexit

បរទេស៖ សហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ខ្លួននឹងចាត់វិធានការស្របច្បាប់ ចំពោះរដ្ឋាភិបាលអង់គ្លេស សម្រាប់ការរំលោភបំពានលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងធ្វើ Brexit របស់ពួកគេ។

ស្នងការសហភាពអឺរ៉ុប លោក Ursula von der Leyen បានមានប្រសាសន៍ប្រាប់ថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson កំពុងតែប្រឹងប្រែងព្យាយាម បដិសេធចោលនូវផ្នែកនៃកិច្ចព្រមព្រៀង ដែលភាគីទាំងពីរ ធ្លាប់បានព្រមព្រៀងគ្នាកាលពីឆ្នាំមុន។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Von der Leyen បានធ្វើការប្រកាស ស្តីពីវិធានការស្របច្បាប់ នៅថ្ងៃព្រហស្បតិ៍នេះ ក្រោយប្រទសអង់គ្លេសបរាជ័យ ក្នុងការច្រានចោលច្បាប់ទីផ្សារខាងក្នុង នៅដើមខែតុលានេះ បើទោះជាមានការព្រមាន ជាច្រើនក៏ដោយ៕ ប្រែសម្រួល៖ប៉ាង កុង

To Top