បរទេស៖ ថ្នាក់ដឹកនាំសហភាពអឹរ៉ុប តាមសេចក្តីរាយការណ៍ នឹងព្យាយាមបំបែកភាពជាប់គាំងមួយ ជុំវិញបញ្ហាប្រទេសបេឡារុស នៅថ្ងៃព្រហស្បតិ៍នេះ ដោយដោះស្រាយបញ្ហា ជាប់គាំងមួយផ្សេងទៀត ជាមួយប្រទេសតួកគី ដែលបានបង្កឲ្យមានភាពខ្វះខាត ចំពោះការសម្រេចចិត្ត របស់សហភាពអឺរ៉ុប។ ដោយជួបប្រជុំគ្នាក្នុង ទីក្រុងព្រួចសែលរយៈពេលពីរថ្ងៃ ថ្នាក់ដឹកនាំសហភាពអឺរ៉ុប គ្រោងប្រឈមមុខដាក់គ្នា ជាមួយសាធារណរដ្ឋស៊ីប ជាសមាជិកដ៏តូចជាងគេបំផុត របស់សហភាពអឹរ៉ុប ដែលត្រូវបានគេចោទប្រកាន់ ពីបទពន្យាពេលអនុម័តយល់ព្រម ចំពោះទណ្ឌកម្មសេដ្ឋកិច្ច...
បរទេស៖ ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បាននិយាយថា រូបលោកនិងជំទាវទី ១ Melania Trump បានធ្វើតេស្ត៍វិជ្ជមានចំពោះវីរុស កូវីដ១៩ ហើយឥឡូវកំពុងស្ថិត នៅដាច់ដោយឡែក។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីដែលមានអាយុ ៧៤ ឆ្នាំរូបនេះ បានប្រកាសព័ត៌មាននេះនៅក្នុងធ្វីតធ្វីត។...
វ៉ាស៊ីនតោន៖ បុគ្គលិកពេទ្យជាង ១ ៧០០ នាក់នៅសហរដ្ឋអាមេរិក បានស្លាប់ដោយសារជំងឺកូវីដ១៩ ហើយភាគច្រើននៃអ្នកស្លាប់ គឺដោយសារខ្វះឧបករណ៍ ការពារផ្ទាល់ខ្លួន (PPE) ។ នេះបើយោងតាមរបាយការណ៍ពី National Nurses United ដែលជាសហជីពគិលានុបដ្ឋាយិកា ធំបំផុតរបស់ប្រទេស។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០...
បរទេស៖ ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Nielsen បាននិយាយនៅក្នុងសេចក្តីប្រកាស ព័ត៌មានថា មនុស្សជាង ៧៣ លាននាក់បានមើលការជជែក ដេញដោលគ្នារបស់ប្រធានាធិបតី លើកដំបូងរវាងប្រធានាធិបតីដូណាល់ត្រាំ និងគូប្រជែងខាង ប្រជាធិបតេយ្យរបស់គាត់ គឺលោក Joe Biden ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា...
ភ្នំពេញ ៖ អាល្លឺម៉ង់ បានប្រកាសផ្តល់ប្រាក់ ៧លានអឺរ៉ូ បន្ថែមទៀត ដល់ការឆ្លើយតបជាបន្ទាន់ទៅនឹង ផលប៉ះពាល់នៃជំងឺកូវីដ-១៩។ការផ្ដល់ប្រាក់នេះ ក្នុងអំឡុងពេលកិច្ចពិគ្រោះយោបល់រវាង រដ្ឋាភិបាល កម្ពុជា-អាល្លឺម៉ង់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា «នៅឯកិច្ចប្រជុំចុងក្រោយ នៃកិច្ចពិគ្រោះយោបល់រវាង រដ្ឋាភិបាលកម្ពុជា និងអាល្លឺម៉ង់...
បរទេស៖ ការប៉ះទង្គិចគ្នាជាថ្មី រវាងកងកម្លាំងប្រទេសអាមេនី និងអាសែបៃហ្ស៊ង់ បានចាប់ផ្តើមតាំង ពីថ្ងៃអាទិត្យ នៅពេលដែលភាគីទាំងពីរ បានចោទប្រកាន់គ្នាទៅវិញទៅមក អំពីការឈ្លានពាននៅតាមបណ្តោយបន្ទាត់ នៃការទាក់ទង នៅតំបន់ Nagorno-Karabakh។ បន្ទាប់មក ភាគីទាំងពីរបានប្រកាស អំពីការចល័តកំលាំង របស់ខ្លួនរៀងៗខ្លួន ដោយរដ្ឋាភិបាលទីក្រុងបាគូ បានប្រកាសពីការកេណ្ឌផ្នែកខ្លះ ហើយរដ្ឋាភិបាលទីក្រុង យេរេវ៉ាន ក៏ប្រមូលទ័ពដូចគ្នាដែរ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ នៅថ្ងៃសុក្រ ទី ០២ ខែតុលា ឆ្នាំ២០២០ បានរំលេចនូវប្រសាទចតម្មុខ ក្នុងថ្ងៃចេញវស្សានេះ។ តាមរយ:បណ្តាញសង្គមហ្វេសប៊ុក លោករដ្ឋមន្រ្តី បានលេីកថា ៖ ជាប្រាសាទមួយស្ថិតនៅក្នុងក្រុមប្រាសាទបាកាន (ព្រះខ័នកំពង់ស្វាយ) នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក្នុងភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានសរសេរថា ក្រុមប្រឹក្សាភិបាល នៃមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលហៅកាត់ថា IMF បានយល់ព្រមលើកិច្ចព្រមព្រៀងប្រាក់កម្ចី ដែលមានទឹកប្រាក់ចំនួន ៦,៥ ពាន់ប៊ីលានដុល្លារអាមេរិក កាលពីចុងខែសីហាកន្លងទៅ សម្រាប់ប្រទេសអេក្វាឌ័រ។ ប្រធានាធិបតីប្រទេសអេក្វាឌ័រ លោក Lenin Moreno ដែលជាអ្នកបានប្រកាសផ្ទាល់ អំពីកិច្ចព្រមព្រៀងនេះ បានប្រាប់អ្នកយកព័ត៌មាន នៅឯទីស្នាក់ការរដ្ឋាភិបាល...
បរទេស៖ ប្រធានាធិបតីប្រទេសបារាំង និងរុស្ស៊ី បានពិភាក្សាពីស្ថានភាពតានតឹងនៅក្នុងតំបន់ តាមទូរស័ព្ទ ដែលផ្តួចផ្តើមដោយភាគីបារាំង ដោយអំពាវនាវឱ្យភាគីជម្លោះទាំងអស់ ទម្លាក់អាវុធ ឱ្យបានឆាប់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀពូទីន និងសមភាគីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង...
ប្អូនស្រី ជឿន សុខុន មានកូនប្រាំនាក់ ដែលក្នុងនោះ មានកូនបីនាក់ជាកូនស្រីភ្លោះ (កូនភ្លោះចាប់ពី៣នាក់ឡើងទៅ គឺជាកូនដែលទទួលបាន ការសណ្តោសទំនុកបម្រុង ពីសម្តេចតេជោ) ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឱ្យនៅក្រៅឃុំបណ្តោះអាសន្ន បន្ទាប់ពីត្រូវបានឃុំខ្លួន អស់រយៈពេលជាងមួយខែក្រោម បទចោទពីបទល្មើសឆបោក ។ រឿងរ៉ាវនេះ គឺបានកើតឡើង ដោយសារការចាញ់បោក អ្នកលក់ម៉ាសតាមអនឡាញ ដែលមានប្រភពនៅប្រទេសថៃ និងប្រទេសវៀតណាម។...