ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំង និងរុស្ស៊ី បារម្ភខ្លាំងចំពោះភាពតានតឹង ប្រដាប់អាវុធនៅតំបន់ Nagorno-Karabakh

បរទេស៖ ប្រធានាធិបតីប្រទេសបារាំង និងរុស្ស៊ី បានពិភាក្សាពីស្ថានភាពតានតឹងនៅក្នុងតំបន់ តាមទូរស័ព្ទ ដែលផ្តួចផ្តើមដោយភាគីបារាំង ដោយអំពាវនាវឱ្យភាគីជម្លោះទាំងអស់ ទម្លាក់អាវុធ ឱ្យបានឆាប់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀពូទីន និងសមភាគីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពប្រទូសរ៉ាយពេញពេញ ដែលកំពុងកើតមាន នៅជុំវិញតំបន់ Nagorno-Karabakh ។

សេវាកម្មសារព័ត៌មានវិមានក្រឹមឡាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធថា “ ភាគីទាំងអស់បានពិភាក្សាយ៉ាងហ្មត់ចត់ អំពីការកើនឡើងនៃស្ថានភាព នៅក្នុងតំបន់ជម្លោះ Nagorno-Karabakh” ។

លោកពូទីន និង លោក ម៉ាក្រុង បានពិភាក្សាអំពីជំហាន នាពេលអនាគត ដែលក្រុម Minsk OSCE អាចអនុវត្តដើម្បីលុបបំបាត់ ជម្លោះនៅក្នុងតំបន់ដោយសង្កត់ធ្ងន់ថា គ្មានជំរើសណាផ្សេងទៀត ចំពោះដំណោះស្រាយការទូត នៃវិបត្តិនៅក្នុងតំបន់ឡើយ៕ ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top