ព័ត៌មានជាតិ

រដ្ឋមន្រ្តីបរិស្ថាន រំលេច ប្រាសាទចតុម្មុខ ក្នុងថ្ងៃចេញវស្សា

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ នៅថ្ងៃសុក្រ ទី ០២ ខែតុលា ឆ្នាំ២០២០ បានរំលេចនូវប្រសាទចតម្មុខ ក្នុងថ្ងៃចេញវស្សានេះ។

តាមរយ:បណ្តាញសង្គមហ្វេសប៊ុក លោករដ្ឋមន្រ្តី បានលេីកថា ៖ ជាប្រាសាទមួយស្ថិតនៅក្នុងក្រុមប្រាសាទបាកាន (ព្រះខ័នកំពង់ស្វាយ) នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក្នុងភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ប្រាសាទនេះ មានរូបព្រះពុទ្ធទ្រង់ឈរ បែរទល់ខ្នងគ្នាចំនួន ៤ទិស និងកម្រឃើញមានប្រាសាទនៅតំបន់ផ្សេង ក្នុងប្រទេសកម្ពុជា មានទម្រង់ដូចប្រាសាទនេះ។

ប្រាសាទនេះ បានដួលរលំអស់ពាក់កណ្ដាលតាំងពីយូរណាស់មកហើយ នៅសល់តែត្រឹមចង្កេះចុះមកក្រោមប៉ុណ្ណោះ ហើយនៅតាមជញ្ជាំងនិងផ្នែកខាងក្នុង មានដើមឈើ និងឫសឈើដុះញែកជញ្ជាំងកាន់តែខ្លាំង ដែលកត្តានេះនាំឱ្យប្រាសាទប្រឈមនឹងការដួលរលំទាំងស្រុង។ ចំណែកព្រះកេសព្រះពុទ្ធបានធ្លាក់នៅរាយប៉ាយនៅផ្នែកខាងមុខផ្លូវចូល និងជ្រុងទាំងបី ហើយភ្ញៀវដែលមកទស្សនានៅទីនេះ បានដើរជាន់ពីលើ។

ប្រាសាទនេះត្រូវបានជួសជុល និងស្តាឡើងវិញដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងលើកតម្លៃផ្នែកវប្បធម៌ឱ្យកាន់តែទូលំទូលាយ។

ការងារអភិរក្ស និងជួសជុលត្រូវបានអនុវត្តឡើងដោយនាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕

To Top