ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន GTVC Speed Boat បានចូលរួមជាមួយ រាជរដ្ឋាភិបាល កម្ពុជា ដោយបានឧបត្ថម្ភ ថវិកា ៥០ ០០០ដុល្លារ សហរដ្ឋអាមេរិក ក្នុងការជួយដល់ជនរងគ្រោះ ជំនន់ទឹកភ្លៀង ដែលកំពុង វាយប្រហារ បណ្តារាជធានីខេត្តក្រុង នៃប្រទេសកម្ពុជា ។ បើតាមលោក ឧកញ៉ា ទៀ វិចិត្រ បានអោយដឹងថា “គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីការងារ មនុស្សធម៌ ក្នុងការចូលរួម ជួយប្រជាជន ក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាន នៅក្នុងប្រទេសកម្ពុជា ដែលសម្តេច បានអំពាវនាវ ដល់បងប្អូនរួមជាតិ ចូលរួមធ្វើការងារមនុស្សធម៌ ទាំងអស់គ្នា ក្នុងគោលបំណង ជួយសង្គមជាតិ (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក) ខ្ញុំសូមចូលរួមឧបត្ថម្ភថវិកា សម្រាប់ជួយប្រជាជន ក្នុងគ្រោះជំនន់ទឹកភ្លៀង នៅកម្ពុជា តាមរយៈ រាជរដ្ឋាភិបាល ចំនួន 50,000$ (ប្រាំមុឺនដុល្លា)”។ លោកឧកញ៉ា បានបន្តថា “ថវិកាទាំងអស់នេះ ខ្ញុំបានប្រគល់ជូនតាមរយៈឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា”៕
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ធ្វេីការដកហូតដីដែលរងការទន្ទ្រាន កាន់កាប់ខុសច្បាប់ ក្នុងដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់ ប៉ែកខាងស្រុកទឹកផុស ។ យោងតាមលិខិត របស់សម្ដេចក្រឡាហោម ស ខេង ចុះថ្ងៃទី២ ខែតុលា...
ភ្នំពេញ៖ លោក អាណាថូលី បូរូវីក (ANATOLY BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្សីប្រចាំកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានបង្ហាញពីការគាំទ្រ ដល់ការអភិវឌ្ឍផ្នែកវិទ្យាសាស្រ្ត ដើម្បីសន្តិភាព និងការបណ្តុះបណ្តាលធនធានមនុស្ស សិក្សានៅប្រទេសរុស្សី លើផ្នែវិទ្យាសាស្រ្តផងដែរ។ ការឱ្យដឹងបែបនេះធ្វើឡើង នៅក្នុង ជំនួបពិភាក្សាការងារ ជាមួយ...
ភ្នំពេញ៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានបន្តអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋរស់នៅ តាមបណ្តោយសណ្តទំនប់ ស្ទឹងព្រែកត្នោត និងផ្នែកខាងក្រោម ប្រុងប្រយ័ត្ន និងត្រៀមលក្ខណ:បន្ថែម ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ជាយថាហេតុពីជំនន់ទឹកភ្លៀងនេះ ខណៈកម្ពស់ទឹកនៅតែបន្តហក់ឡើង។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថានៅល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២០ នេះលោក...
ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ស្អែកនេះជាខួប ទី៨ឆ្នាំ (១៥តុលា ២០១២ដល់១៥តុលា ២០២០)នៃការយាងចូលព្រះទិវង្គត នៃព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។...
ភ្នំពេញ៖ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល នៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានសម្រេចបិទចរាចររថយន្តដឹកទំនិញ ធុនធំគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ២,៣,៤,៥ ផ្លូវជាតិលេខ២០អា , ២១ , ២១អា និង ផ្លូវជាតិលេខ២១បេ ស្ថិតក្នុងភូមិសាស្ត្រ ខេត្តកណ្តាល ជាបណ្តោះអាសន្ន ។ យោងតាមសេចក្តីជូនដំណឹង របស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល បានបញ្ជាក់ថា«...
សៅប៉ូឡូ៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានរាយការណ៍កាលពីថ្ងៃអង្គារថា មានអ្នកស្លាប់បន្ថែមចំនួន៣០៩នាក់ ដោយសារជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ ដោយសារជំងឺកើនឡើង ដល់១៥០.៩៩៨នាក់ ។ លើសពីនេះ ក្រសួងបានឲ្យដឹងថា ចំនួនអ្នកឆ្លងថ្មីមានចំនួន ១០.២២០នាក់ ត្រូវបានរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ៥.១១៣.៦២៨នាក់ ។ ក្រុមអាជ្ញាធរសុខាភិបាល...
បរទេស៖ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលថៃ បានមកបោះជំរំថ្មីរបស់ពួកគេ នៅលើផ្លូវ Phitsanulok នៅខាងក្រៅវិមានរដ្ឋាភិបាល នៅយប់ថ្ងៃពុធបន្ទាប់ពីប៉ូលីស បានបោះបង់ការព្យាយាមដើម្បីបញ្ឈប់ការ ហែក្បួនរបស់ពួកគេ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលរាប់ពាន់នាក់បានដើរទៅវិមានរដ្ឋាភិបាលពីវិមានប្រជាធិបតេយ្យ នាពេលរសៀលថ្ងៃពុធ ដើម្បីធ្វើការទាមទារឱ្យលោកនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា ចុះចេញពីតំណែង និងកែប្រែរដ្ឋធម្មនុញ្ញថ្មី។ យ៉ាងណាក៏ដោយ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២០ បានដឹកនាំមន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធ្ធ ចុះពិនិត្យវឌ្ឍនភាពនៃការសាង សង់ប្រពន្ធលូបណ្តោះទឹកចេញពីក្រុងកំពង់ចាម ដែលបានស្រុតបាក់ កាលពីពេលកន្លងទៅ នៅចំណុចសួនច្បារមាត់ទន្លេ ដែលស្ថិតក្នុងភូមិទី៣ សង្កាត់ វាលវង់ ក្រុងកំពង់ចាម ។...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ អស់រយៈពេល ជាង២សប្តាហ៍បានធ្វើឱ្យអាងទឹកមួយចំនួនក្នុងខេត្តស្វាយរៀង មានកម្ពស់ទឹកកម្រិតអតិបរមាខ្ពស់គួរឲ្យព្រួយបារម្ភ ប្រជាកសិករបានកំពុងធ្វើ ស្រូវវស្សាជុំវិញអាង ក៍ទទួលរងប៉ះពាល់លិចស្រូវ និងភូមិឋានរបស់ប្រជាពលរដ្ឋ ។ ក្រសួងបញ្ជាក់ថា «បច្ចុប្បន្នអាងទឹកវ៉ៃគោ កំពុងរងសំពាធយ៉ាងខ្លាំង កម្ពស់ទឹកលើស ពីកម្រិតប្រកាសប្រុងប្រយ័ត្ន បានធ្វើអោយស្រូវវស្សា...