ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តីដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ។ យោងតាមសេចក្ដីជូនដំណឹង របស់ទីស្ដីការគណៈរដ្ឋមន្រ្តី ចុះនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថាគណៈរដ្ឋមន្រ្តីនឹងរៀបចំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃសុក្រ ៧កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤...
ភ្នំពេញ៖ ក្នុងនាមក្រុមការងារ កាកបាទក្រហមកម្ពុជា លោកឧកញ៉ាទៀ វិចិត្រ អនុប្រធានកិត្តិយស គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បាននាំយកជំនួយមនុស្សធម៍ មានម្ហូប អាហារ គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ដូចជាភួយ និងថវិកាមួយចំនួន ទៅឧបត្ថម្ភជូនបងប្អូនប្រជាពលរដ្ឋ ចំនួន១៨គ្រួសារ ដែលរស់នៅក្នុង ក្រុមព្រែកពពេល ភូមិកោះអណ្ដែត ឃុំតាតៃក្រោម ស្រុកកោះកុង ដែលជាភូមិដាច់ស្រយាលមួយ ឆ្ងាយពីទីប្រជុំជន ក្នុងខេត្តកោះកុង។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជំនួយនេះជាជំនួយផ្នែកមនុស្សធម៍ របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សម្រាប់ ជូនពលរដ្ឋ ដែលជួបការលំបាក និងដោយពិនិត្យឃើញថាពលរដ្ឋទាំង១៨គ្រួសារនេះ រស់នៅឆ្ងាយពីទីប្រជុំជន ពិបាកទាំងផ្លូវធ្វើដំណើរ ឡើងចុះទៅកាន់ទីផ្សារផងនោះ ទើបនាំយកជំនួយនេះ មកផ្តល់ជូន ផ្គត់ផ្គង់ជូនបងប្អូនប្រជាពលរដ្ឋ ត្រៀមបម្រុងក្នុងរដូវភ្លៀងធ្លាក់ មកផងដែរ៕
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ក្នុងនាមប្រធានក្រុមកង់ មនុស្សធម៌ ខេត្តព្រះសីហនុ បានរៀបចំកម្មវីធី ជិះកង់មនុស្សធម៌ ប្រមូលថវិកា បានចំនួន ២៩ ៩១៥ដុល្លារ ដើម្បីឧបត្ថម្ភ ក្នុងការ ជួយទ្រទ្រង់ ដល់មន្ទីរពេទ្យ កុមារអង្គរ ខេត្តសៀមរាប។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា កម្មវិធីជិះកង់មនុស្សធម៌នេះ ធ្វើឡើងក្រោមពាក្យស្លោក សៀមរាបផ្ទះខ្ញុំ នៅក្នុងខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១១ ខែតុលាឆ្នាំ២០២០នេះ ក្នុងបំណងជួយ ដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងក្រុងសៀមរាបខេត្តសៀមរាប ដើម្បីខាងមន្ទីរពេទ្យ ប្រើប្រាស់ប្រតិបត្តិការ ផ្នែកមនុស្សធម៌ ពិនិត្យ ថែទាំសុខភាព និងព្យាបាលជំងឺ ជូនកុមារកម្ពុជា នៅទូទាំងប្រទេស ដោយមិនគិតថ្លៃ។ ក្នុងឱកាសប្រគល់ជូនថវិកា ជូនមន្ទីរពេទ្យកុមារអង្គរ លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហម កម្ពុជាខេត្ត បានថ្លែងអំណរគុណដល់ លោកទៀ សុខា លោកឧកញ៉ា ទៀ វិចិត្រ រួមនិងសប្បុរសជនទាំងអស់ ដែលបានខិតខំ រៃអង្គាសថវិកា ពីការជិះកង់មនុស្សធម៍នេះ ជាបន្តបន្ទាប់កន្លងមក។ សូមជម្រាបថា កម្មវិធីជិះកង់ ដើម្បីប្រមូលមូលនិធិ ជួយដល់មន្ទីរពេទ្យកុមារអង្គរ លើកនេះ មានការចូលរួម ពីក្រុមជិះកង់ចំនួន ៦រួមមាន ក្រុមកង់មនុស្សធម៌ ខេត្តព្រះសីហនុ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្រុមសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តសៀមរាប ក្រុមចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តព្រះសីហនុ ក្រុមកង់ភ្នំអារ៉ែង និង ក្រុមហ៊ុនG.T.V.C។ នាយកគ្រប់គ្រង នឹងបុគ្គលិករបស់មន្ទីពេទ្យ កុមារអង្គរ ក៏បានថ្លៃងអំណរអរគុណ យ៉ាងជ្រោលជ្រៅ សម្រាប់ទឹកចិត្តមនុស្សធម៌ និងការចែករំលែក ព្រមទាំងផ្ដល់នូវស្នាមញញឹមសម្រាប់កុមារកម្ពុជា ដែលបានមកព្យាបាល នៅមន្ទីពេទ្យកុមារអង្គរ ខេត្តសៀមរាបនេះ៕
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីសង្ឃឹមថា រុស្ស៊ីនឹងជំរុញអ្នកវិនិយោគិន មកពិនិត្យ មើលនូវកាលានុវត្តភាព ដើម្បីធ្វើការវិនិយោគនៅកម្ពុជា ឲ្យកាន់តែច្រើនបន្ថែមទៀត។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Anatoly BOROVIK ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំកម្ពុជាថ្មី នាថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ នៅវិមានព្រឹទ្ធសភា...
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជន និងកសិកម្ម បានអំពាវនាវឲ្យអ្នកប្រមូលទិញ កសិផល-បន្លែបង្ការ និងអ្នកប្រមូលទិញសត្វ បន្តទិញពីប្រជាកសិករក្នុងតម្លៃសមរម្យ ដែលអាចទទួលយកបានទាំងភាគី អ្នកលក់ និងអ្នកទិញ ក្នុងស្មារតី «ខ្មែរជួយខ្មែរ»។ យោងតាមសេចក្ដីអំពាវនាវរបស់ ធនាគារអភិវឌ្ឍន៍ជន និងកសិកម្ម នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ក្នុ ងរយៈពេលមួយសប្ដាហ៍កន្លងមកនេះ តាមបណ្ដាខេត្តមួយចំនួនរបស់ប្រទេសកម្ពុជា...
ធនាគារ ជីប ម៉ុង បានសហការជាមួយ Smile Shop ដែលជាក្រុមហ៊ុន E-commerce ដ៏ធំមួយ នៅកម្ពុជា ដើម្បីផ្តល់ការបញ្ចុះតម្លៃ១០% បន្ថែមជូនអតិថិជន ដែលទិញទំនិញនៅហាង Smile Shop និងជ្រើសរើស ការទូទាត់ទំនិញជាមួយ Chip Mong Pay។ អ្វីដែលកាន់តែពិសេសនោះ គឺការបញ្ចុះតម្លៃនេះ បូកបញ្ចូលលើការបញ្ចុះតម្លៃ ដែលមានស្រាប់ផងដែរ។ ដើម្បីទទួលបានការបញ្ចុះតម្លៃ ដ៏អស្ចារ្យ នេះគឺស្រួលបំផុត រាល់ពេលលោកអ្នកទិញទំនិញ នៅហាងទំនិញ អនឡាញ Smile Shop រួចហើយលោកអ្នកគ្រាន់តែជ្រើសរើស ទូទាត់តាម Chip Mong Pay ជាការស្រេច។ ការផ្តល់ជូនដ៏អស្ចារ្យនេះ មានសុពលភាព ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០២០។ សម្រាប់អតិថិជន អាចទាញយក Chip Mong Pay តាមរយៈ៖ ?iOS: https://apple.co/2mj4M0i ឬ ?Android: http://bit.ly/2lKEhAG លោកអ្នកក៏អាចទាញយក Smile Shop តាមរយៈ៖ https://bit.ly/smiledeals
ភ្នំពេញ៖ លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២នេះ បានប្រកាសប្រាប់ប្រជាពលរដ្ឋ នៅក្រុងច្បារមនទាំងមូល ប្រញ៉ាប់ រើអីវ៉ាន់ឡើង ដាក់លើទីទួលសុវត្ថិភាព ខណៈនឹងមានទឹកជំនន់នៅរយៈ២ម៉ោងទៀត។ លោកអភិបាលបាលសរសេរនៅលើបណ្ដាសង្គមហ្វេសប៊ុកថា «សូមគោរពជម្រាបជូនពុកម៉ែមាមីងបងប្អូនមេត្តាជ្រាបថានៅ ២ម៉ោងទៀត(ម៉ោង១៦) ទឹកជំនន់នឹងកើតមាននៅចំណុច ភូមិរលោង ព្រៃស្លឹក កាហែង ភូមិកាប់ទូក...
យេរ៉ូសាឡឹម ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសអ៊ីស្រាអ៊ែល បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអ៊ីស្រាអ៊ែល បានកើនឡើង់ដល់២៩៦.៦៥២ នាក់ បន្ទាប់ពីមានអ្នកឆ្លងជំងឺបន្ថែមទៀតចំនួន២.៦២១នាក់ ។ សរុបអ្នកស្លាប់ដោយសារ ជំងឺបានកើនដល់២.០៥៥នាក់ ដែលមានអ្នកស្លាប់បន្ថែមចំនួន៣៤នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បានថយចុះពី៨២២ មកនៅត្រឹម៨០៧នាក់...
ភ្នំពេញ៖ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើលោក Tassilo BRINZER ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំកម្ពុជាទើបទទួលតំណែងថ្មី ជួយទាក់ទាញកៀរគរអ្នក វិនិយោគដែលជាសមាជិក របស់ខ្លួនមកវិនិយោគនៅកម្ពុជា បន្ថែមទៀត ដើម្បីចូលរួមជួយស្ដារ សេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់ ។ នេះបើយោងតាមការផ្សព្វផ្សាយ...