យូអិន ៖ ប្រភពការទូតមួយបានឲ្យដឹងថា សន្ធិសញ្ញាហាមឃាត់នុយក្លេអ៊ែរ ដែលត្រូវបានអនុម័ត ដោយអង្គការសហប្រជាជាតិ ទំនងជានឹងចូលជាធរមាន នៅដើមឆ្នាំក្រោយ ខណៈដែលប្រទេសហត្ថលេខី ត្រូវបានគេរំពឹងថា នឹងឈានដល់កម្រិតចាំបាច់ចំនួន ៥០ ក្នុងពេលឆាប់ៗនេះ ដែលអាចនឹងកើតមាននៅចុងខែនេះ។ យោងតាមប្រភព និងយុទ្ធនាការអន្តរជាតិ ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ ឬICAN ចំនួន ៤៦ ប្រទេស និងតំបន់...
ភ្នំពេញ៖ថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុន អ អិម អេ ខេមបូឌាដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីសម្ពោធជាផ្លូវការរថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ។ ...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំបានណែនាំ រដ្ឋាភិបាល របស់លោកឱ្យបញ្ឈប់ការ ផ្តល់ជំនួយមិនមែនមនុស្សធម៌ ដល់ប្រទេសកូរ៉េខាងជើង និងប្រទេសចំនួន ៨ ផ្សេងទៀតរហូតដល់ប្រទេស ទាំងនោះគោរព តាមបទដ្ឋានអប្បបរមា ស្តីពីការជួញដូរមនុស្ស។ នៅក្នុងអនុស្សរណៈមួយទៅកាន់អ្នកការទូតកំពូលរបស់លោក គឺលោក Mike Pompeo លោក ត្រាំ បានលើកឡើងថា...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ថា ប្រភពផ្លូវការបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងបណ្តាប្រទេស ជាសមាជិកអាស៊ាន គិតត្រឹមថ្ងៃសុក្រ មានរហូតដល់ជាង៧០០.០០០នាក់ ។ ប្រទេសហ្វីលីពីន មានអ្នកឆ្លងជំងឺកូវីដ១៩ខ្ពស់ជាងគេបំផុត ក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ាន ដែលមានអ្នកឆ្លងសរុបចំនួន៣១៦.៦៧៨នាក់ ។ នាយកដ្ឋានសុខភាពហ្វីលីពីន (DOH)គិតត្រឹមថ្ងៃសុក្រ ពលរដ្ឋជាង២៥៤.៦១៧នាក់ នៅក្នុងប្រទេសដែលបានកត់ត្រា ដោយសារជំងឺនេះ...
ស្វាយរៀង ៖ មីជាតិបានឧបត្ថម្ភ គ្រាប់ពូជបន្លែចម្រុះចំនួន១៥០កញ្ចប់ និងពូជមាន់ស្រែចំនួន ១៥០ក្បាល ដល់កសិករខ្វះខាត ចំនួន ៣០គ្រួសារ ក្នុងខេត្តស្វាយរៀង កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ដើម្បីជួយសម្រួលជីវភាពកសិករ និងចូលរួមលើកស្ទួយ វិស័យកសិកម្មលក្ខណៈគ្រួសារក្នុងខេត្ត ។ លោក ហុង សុវណ្ណ ប្រធានផ្នែកធនធានមនុស្ស ក្រុមហ៊ុនមីជាតិ...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានផ្ញើសារទៅប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំដោយជូនពរលោក និងលោកស្រីជំទាវមីឡានៀ ត្រាំ ឲ្យជាសះស្បើយឡើងវិញ យ៉ាងឆាប់រហ័សពីជំងឺCOVID-១៩ ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា សារនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីលោក ត្រាំ បានលើកឡើងថា លោក...
ភ្នំពេញ ៖ ទំនាស់ក្នុងគ្រួសារឈាន ដល់ប្ដីបាញ់សម្លាប់ប្រពន្ធរួច បាញ់សម្លាប់ខ្លួនតាមក្រោយ ដែលហេតុការណ៍បានកើតឡើង នាម៉ោងជាង៧យប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ តាមបណ្តោយផ្លូវបេតុង ស្ថិតនៅជិតវត្តដំបូកខ្ពស់ លើផ្ទះជាន់ទី១ ក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា បុរសជាប្តី មានអាយុជាង៤០ឆ្នាំ បម្រើការងារ ជាមន្រ្តីនគរបាល ។...
ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងារគណ:ពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណ:ពង្រឹងមូលដ្ឋានស្រុកពញាឮ និងក្រុមការងារ រសៀលថ្ងៃសៅរ៍ ១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២០ នេះ...
នាព្រឹកថ្ងៃទី៣ ខែតុលា នៅក្នុងពិធីសម្ពោធ “ប៉ុស្តិ៍សុខភាព សម្ដេចព្រះមហាសង្ឃរាជ បូរ គ្រី – ព្រះករុណាព្រះមហាក្សត្រ សីហមុនី” ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ព្រះប្រទានឥស្សរិយយស មេដាយសហមេត្រី អោយអ្នកសារព័ត៌មានវិទ្យុមិត្តភាពកម្ពុជាចិន Zhang Yanping។ កញ្ញា Zhang Yanping បានបញ្ចប់ការសិក្សាជំនាញភាសាខ្មែរនៅសាលាជនជាតិជ័ងក្វាងស៊ី ប្រទេសចិន នៅឆ្នាំ២០០៤ ហើយបានទទួលតំណែងជាអ្នកសារព័ត៌មាន នៃវិទ្យុមិត្តភាពកម្ពុជាចិន ពីឆ្នាំ២០១២រហូតមកដល់បច្ចុប្បន្ន។ កញ្ញា Zhang Yanpingស្រឡាញ់ចូលចិត្តការងារវិទ្យុផ្សាយ...