បរទេស៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga តាមសេចក្តីរាយការណ៍ បានរិះគន់ទង្វើបង្កជម្លោះ នៅដែនសមុទ្រចិនខាងត្បូង នៅក្នុងអំឡុងដំណើរទស្សនកិច្ច បរទេសជាលើកដំបូងរបស់លោក ក្រោយជួបជាមួយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc។ ទីភ្នាក់ងារសារព័ត៌មានក្យូដូ បានរាយការណ៍នៅថ្ងៃចន្ទថា លោក Yoshihide Suga ដែលមិនបានលើកឡើងពី...
បរទេស៖ គណៈរដ្ឋមន្រ្តីរបស់ប្រទេសថៃ នៅថ្ងៃអង្គារនេះនឹងពិភាក្សា អំពីការកោះប្រជុំសភាពិសេស ដើម្បីបន្ធូរបន្ថយជម្លោះនយោបាយ ដែលកំពុងកើនឡើង ខណៈក្រុមអ្នកតវ៉ាទាមទារ ឱ្យលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា លាលែងពីតំណែង។ ឧត្តមសេនីយ៍ប្រាយុទ្ធ បាននិយាយនៅថ្ងៃចន្ទថា គណៈរដ្ឋមន្រ្តីនឹងពិភាក្សា អំពីសំណួរនៃសម័យប្រជុំសភាពិសេសមួយ នៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍របស់ខ្លួន នៅថ្ងៃអង្គារបន្ទាប់ពីលោកបាននិយាយជា លើកដំបូងថាលោកគាំទ្រគំនិតនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩...
បរទេស៖ វិមានក្រឹមឡាំង នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ទីក្រុងមូស្គូមានក្តីសង្ឃឹមថា កិច្ចពិភាក្សាគ្នាជាមួយសហរដ្ឋអាមេរិកនឹងបន្ត បើទោះជាទីក្រុងវ៉ាស៊ីនតោន បានច្រានចោលសំណើរុស្ស៊ី សុំឲ្យបន្តដោយគ្មានលក្ខខណ្ឌ នូវសន្ធិសញ្ញាចុងក្រោយដែលកំណត់ចំនួន អាវុធនុយក្លេអ៊ែយុទ្ធសាស្ត្រ របស់ប្រទេសទាំងពីរក៏ដោយ។ មន្ត្រីនាំពាក្យវិមានក្រឹមឡំាង លោក Dmitry Peskov បានមានប្រសាសន៍ថា ការបញ្ចប់សន្ធិសញ្ញា New START ដែលត្រូវបានចុះហត្ថលេខានៅក្នុងឆ្នាំ២០១០...
ភ្នំពេញ ៖ លោកស្រី វេជ្ជបណ្ឌិត ភុី សូរ្យាភា និងលោក ហោ សេរីវឌ្ឍន៍ ប្រធានផ្នែកក្រៅប្រព័ន្ធ និងជាសមាជិកអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានប្រគល់ថ្នាំពេទ្យជាច្រើនមុខនិងស្បែកជើងការពារទឹកចំនួន២០០គូ ជូនលោកឧត្តមសេនីយ៍ទោ ឈួ សុខា មេបញ្ជាការរងកងពលតូចលេខ៧០។ ការប្រគល់នេះ ធ្វើឡេីងនៅទីតាំងសង្រ្គោះផ្សារព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ទទួលរងការលិចលង់ដោយទឹកជំនន់ផ្ទាល់តែម្តង នៅព្រឹកថ្ងៃទី២០...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បាន សម្រេចកែតម្រូវ កាលបរិច្ឆេទនៃដំណើរ ការជ្រើសរើសអាហារូបករណ៍ ចូលរៀនថ្នាក់បរិញ្ញាបត្រ មិនបង់ថ្លៃសិក្សា ១០០% នៅតាមគ្រឹះស្ថានឧត្តមសិក្សា សម្រាប់ឆ្នំាសិក្សា ២០២០-២០២១ ៕
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប ( ITCZ ) ភ្ជាប់នឹងវិសម្ពាធ ដែលបាននិងកំពុង បន្តអូសបន្លាយពីលើ ហើយកម្ពុជា បានធ្វើឲ្យមានភ្លៀងធ្លាក់ច្រើន នៅអាងទន្លេមេគង្គក្នុងប្រទេសឡាវ និងតំបន់ភាគឦសានប្រទេសកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានរៀបរាប់ថា ស្ថានភាពបែបនេះ...
យេរ៉ូសាឡឹម៖ ក្រសួងដឹកជញ្ជូនរបស់អ៊ីស្រាអែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃអាទិត្យម្សិលមិញនេះថា អ៊ីស្រាអែល និងអេមីរ៉ាតអារ៉ាប់រួម បានព្រមព្រៀងប្រតិបត្តិការជើង ហោះហើរពាណិជ្ជកម្មចំនួន ២៨ខ្សែ រវាងទីក្រុង Tel Aviv និងទីក្រុង Abu Dhabi ឬទីក្រុងឌូបៃក្នុងមួយសប្តាហ៍។ កិច្ចព្រមព្រៀងនេះ ក៏អនុញ្ញាតឱ្យមានជើងហោះហើរ ធម្មនុញ្ញមួយចំនួន ដែលគ្មានដែនកំណត់ទៅកាន់អាកាសយានដ្ឋានរ៉ាម៉ូន តូចជាងនៅខាងក្រៅទីក្រុងរីសត ភាគខាងត្បូង...
បរទេស ៖ មកដល់ពេលនេះគ្រប់គ្នាបានដឹងថា វ៉ាក់សាំងកូវីដ១៩ភាគច្រើន ដែលកំពុងដំណើរការត្រូវការ សីតុណ្ហភាព រក្សាចន្លោះពី ២ ទៅ ៨ អង្សាសេ ប៉ុន្តែដោយឡែក សម្រាប់វ៉ាក់សាំង មកពីក្រុមហ៊ុន Moderna និង Pfizer ត្រូវការសីតុណ្ហភាពដល់ទៅដក ១៥ និងងដក ៧០ អង្សាសេ។...
ស្វាយរៀង: សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២០ ខែតុលាឆ្នាំ២០២០នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម ខេត្តអាជ្ញាធរដែនដីចុះពិនិត្យ មុខទំនិញនៅផ្សារ វាលយន្ត ក្រុងស្វាយរៀងខេត្តស្វាយរៀង និងតូបអាជីវករលក់ដូរក្នុងមន្ទីពេទ្យ ខេត្តស្វាយរៀងដើម្បីស្វែងរកសារធាតុគីមី និងទំនិញដែលហួសកាលបរិច្ឆេទប្រើប្រាស់។ សកម្មភាពនេះ ដោយមានការចូលរួមពីលោកផឹង និលប្រធាន សាខាកបបខេត្ត មន្ត្រីមន្ទីរពាណិជជកម្ម ខេត្តនិងលោកសរ សុដានី...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថា មនុស្ស២នាក់ ត្រូវបានគេបាញ់ សម្លាប់នៅក្នុងហេតុការណ៍បាញ់ប្រហារគ្នា ដាច់ដោយឡែកគ្នា ចំនួន២នៅភាគខាងជើង ទីក្រុង Oakland ។ អជ្ញាធរក្នុងតំបន់បានបញ្ជាក់ ប្រាប់ក្រុមអ្នកកាសែតថា ក្រុមមន្ត្រីប៉ូលីសបានរកឃើញ មនុស្សស្រីម្នាក់ដែលបាត់បង់ជីវិតនៅក្នុងកន្លែងកើតហេតុ តែម្តងនិងមានស្នាមរបួសជាប់ខ្លួន យ៉ាងហោចណាស់១គ្រាប់។ ប្រភពដដែលបានសរសេរទៀតថា ប្រមាណជា៩០នាទីមកទៀត បុរសម្នាក់ត្រូវបានបាញ់ឲ្យរបួស នៅក្នុងទីក្រុងដដែលត្រង់ផ្លូវផ្សេងគ្នាហើយបន្ទាប់មកក៏បានបាត់បង់ជីវិត ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ ។...