ព័ត៌មានជាតិ

មន្ត្រីជំនាញ បានរកឃើញសារធាតុគីមី ដាក់ក្នុងងៀតបបែល និងពពុះសណ្តែកចំនួន១៣គីឡូក្រាមនៅផ្សារវាលយន្ត ខេត្តស្វាយរៀង

ស្វាយរៀង: សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២០ ខែតុលាឆ្នាំ២០២០នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម ខេត្តអាជ្ញាធរដែនដីចុះពិនិត្យ មុខទំនិញនៅផ្សារ វាលយន្ត ក្រុងស្វាយរៀងខេត្តស្វាយរៀង និងតូបអាជីវករលក់ដូរក្នុងមន្ទីពេទ្យ ខេត្តស្វាយរៀងដើម្បីស្វែងរកសារធាតុគីមី និងទំនិញដែលហួសកាលបរិច្ឆេទប្រើប្រាស់។

សកម្មភាពនេះ ដោយមានការចូលរួមពីលោកផឹង និលប្រធាន សាខាកបបខេត្ត មន្ត្រីមន្ទីរពាណិជជកម្ម ខេត្តនិងលោកសរ សុដានី អភិបាលរងក្រុងស្វាយរៀង ព្រមទាំងកម្លាំងសមត្ថកិច្ច នគរបាលក្រុងស្វាយរៀងផងដែរ។

លោកផឹង និល បានឲ្យដឹងថានៅព្រឹកនេះក្រុម ត្រួតពិនិត្យ មន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាម ស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអារហា ចំនួន ២៦ គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាពិសេសមន្ត្រី ក ប ប យើងក៏បានផ្សព្វផ្សាយ អនុក្រិត្យលេខ ១៣៣ ស្តីអំពីផលិតផលចិញ្ចឹមទារក និង កុមារ លើសំបកវ៉ិចខ្ចប់ម្សៅទឹកដោះគោផងដែរ ។

លោកបានបញ្ជាក់ថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញមានសារធាតុគីមី ដូចជាងៀតបបែល ចំនួន ៧ Kg មាន (គីមី Borax )ពពុះសណ្តែក ចំនួន ៥ Kg មាន ( គីមៅBorax )ហើយមន្ត្រីជំនាញយើងបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។

លោកផឹង និល បានអំពាវនាវដល់អាជីវករ ដែលជាអ្នកលក់ដូរ ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញ ដើម្បីធ្វើតេស្តរកសារធាតុគីមី ហាមឃាត់ដាក់ ក្នុងម្ហូបអាហារនិង ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ៕

To Top