ព័ត៌មានអន្តរជាតិ

មនុស្ស៣ពាន់ ប៊ីលាននាក់ នឹងជួបបញ្ហាលំបាក ក្នុងការទទួលយកវ៉ាក់សាំង កូវីដ១៩ ដោយសារបញ្ហាមួយ

បរទេស ៖ មកដល់ពេលនេះគ្រប់គ្នាបានដឹងថា វ៉ាក់សាំងកូវីដ១៩ភាគច្រើន ដែលកំពុងដំណើរការត្រូវការ សីតុណ្ហភាព រក្សាចន្លោះពី ២ ទៅ ៨ អង្សាសេ ប៉ុន្តែដោយឡែក សម្រាប់វ៉ាក់សាំង មកពីក្រុមហ៊ុន Moderna និង Pfizer ត្រូវការសីតុណ្ហភាពដល់ទៅដក ១៥ និងងដក ៧០ អង្សាសេ។

ដូចនេះតាមការបញ្ជាក់ របស់កាសែតបរទេសនៅថ្ងៃនេះបានសរសេរថា មនុស្សប្រមាណជា៣ពាន់ប៊ីលាននាក់ គឺនឹងត្រូវប្រឈមមុខ ទៅនឹងលទ្ធភាព ក្នុងការទទួលបានវ៉ាក់សាំង ការពារវិរុសកូវីដ១៩ពោល គឺដោយសារតែប្រទេសមួយចំនួន គឺមិនមានទូរក្លាសេគ្រប់គ្រាន់ សម្រាប់រក្សា ទុកវ៉ាក់សាំងទាំងនោះឲ្យពលរដ្ឋ របស់ខ្លួនឡើយ។

ផ្នែកនៃពិភពលោកដែល នឹងអាចប្រឈមមុខទៅនឹងបញ្ហាមួយនេះ មានដូចជាភាគកណ្តាល នៃទ្វីបអាស៊ីលប្រទេសឥណ្ឌា អាស៊ីអាគ្នេយ៍អាមេរិកឡាទីន
និងប្រទេសជាច្រើននៅទ្វីបអាហ្រ្វិក ៕

ប្រែសម្រួល៖ស៊ុនលី

To Top