ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថានៅព្រឹកនេះកម្ពស់ទឹកស្ទឹងព្រែកត្នោត បានបន្តស្រកចុះ ០,២៤ ម៉ែត្រ ធៀបនឹងល្ងាចថ្ងៃម្សិលមិញ ។ ស្ថានភាពកម្ពស់ ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០ នាទីព្រឹក ៖ កម្ពស់ទឹកខាងមុខទ្វារ ៥,៦២ ម៉ែត្រ...
កំពង់ធំ៖លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យមើលសង្វាក់ផលិតកម្មកិន កែច្នៃស្រូវ អង្ករ និងត្រួតពិនិត្យមើលទីតាំងឃ្លាំងស្តុកស្រូវចំនួន ៥០ ០០០តោន និងឡសំងួតស្រូវខ្នាត ១៥០០តោនក្នុងមួយថ្ងៃ ដែលស្ថិតក្នុងគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ក្នុងការសាងសង់ឡសំងួត និងឃ្លាំងស្តុកស្រូវ -អង្ករ ដែលផ្តល់ជូនក្រុមហ៊ុនអេមរុ រាយស៍...
ភ្នំពេញ៖ លោក អ៊ុ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ នៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បានដឹកនាំកម្លាំងចម្រុះរួមមាន នគរបាល កងរាជអាវុធហត្ថ កម្លាំងយោធា និងអាជ្ញាធរមូលដ្ឋាន ចុះអន្តរាគមន៍ជួយជម្លៀសពលរដ្ឋ នៅក្នុងស្រុកថ្មពួក ដែលកំពុង រងការជន់លិចដោយជំនន់ទឹកភ្លៀងទៅកាន់ទៅទួលមានសុវត្ថិភាព ។ តាមហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួន លោក អ៊ុ...
ភ្នំពេញ ៖ ដូចអ្វីដែលមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានជូនដំណឹងជាមុន អំពីការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ ភូមិកូនដំរី ភូមិផ្ទះស្បូវ និងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ជំនន់ទឹកភ្លៀងបានកើតឡើងសាជាថ្មី ជន់ចូលផ្ទះប្រជាពលរដ្ឋជាង ១៤០ខ្នងផ្ទះ និងលិចផ្លូវប្រហែល ១៤០០ម៉ែត្រ ។ សូមបញ្ជាក់ជូនថា...
កំពង់ចាម៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ ជនបទនិងកសិកម្ម បានធ្វើការស្នើសុំ និងជំរុញដល់ម្ចាស់រោងម៉ាស៊ីនជួយបន្ត និងប្រមូលទិញស្រូវ ពីបងប្អូនប្រជាកសិករអោយអស់ពីលទ្ធភាពទោះបីស្រូវមានគុណភាពល្អ ឬមិនសូវល្អ និងស្រូវសើមដែលបណ្តាលមកពី ជំនន់ទឹកភ្លៀងក្នុងសប្តាហ៍កន្លងមក។ ក្នុងឱកាសអញ្ជើញចុះពិនិត្យមើលសង្វាក់ផលិតកម្មកិនកែច្នៃ របស់រោងម៉ាស៊ីនកិនស្រូវ សេកមាស នៅភុមិស្គុន ឃុំសុទិព ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅថ្ងៃទី១៧...
កងពលតូចលេខ៧០ មានក្រុមពេទ្យ នៅប្រចាំការ២៤ម៉ោង សម្រាប់សង្រ្គោះជម្ងឺទូទៅ និងបានចែកថ្នាំ ជូនប្រជាពលរដ្ឋ ដោយមិនគិតថវិកា ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដែលទទួលរងការលិចលង់ ដោយទឹកជំនន់ទឹកភ្លៀង និងការលិចលង់ ទឹកស្ទឹងព្រែកត្នោត។
ភ្នំពេញ៖ មន្ទីសាធារណការនិងជញ្ជួនខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានសម្រេចបិទចរាចរជាបណ្ដោះអាសន្នសម្រាប់រថយន្តធុនធំ គ្រប់ប្រភេទលេីកំណាត់ផ្លូវជាតិលេខ ៥,ផ្លូវខេត្តលេខ ១៥៧០,ផ្លូវខេត្តលេខ ១៥៩សេ,ផ្លូវខេត្តលេខ ១៥៩បេ១ ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។ យោងតាមសេចក្ដីជូនដំណឹងរបស់ មន្ទីសាធារណការនិងជញ្ជួនខេត្តបាត់ដំបង បានឱ្យដឹងថា «ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងបញ្ជៀសគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ មន្ទីសាធារណៈការនិងជញ្ជួនខេត្តបាត់ដំបង សូមធ្វើការផ្អាកបណ្ដោះអាសន្ន នូវរថយន្ដធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរ ឆ្លង់កាត់ផ្លូវជាតិលេខ៥...
បរទេស៖ តុលាការបានដោះលែងអ្នកតវ៉ាចំនួន ៨ នាក់ដែលត្រូវបានឃុំខ្លួនអំឡុងការបង្ក្រាបបាតុកម្មកាលពីថ្ងៃសុក្រនៅទីក្រុងបាងកក។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា តុលាការ Pathumwan ក្រុងបាងកក បានច្រានចោលសំណើរបស់ប៉ូលីសដែលបានឃុំខ្លួនក្រុមបាតុករចំនួន ៨ នាក់ដែលត្រូវបានចោទប្រកាន់ពីបទជួបប្រជុំខុសច្បាប់ ក្រោមក្រឹត្យរដ្ឋគ្រាមានអាសន្ន។ តុលាការបានសំអាងថាពួកគេមានទីលំនៅអចិន្ត្រៃយ៍ ហើយមិនមានហានិភ័យក្នុងការចាកចេញនោះទេ។ ក្នុងចំណោមអ្នកទាំង ៨នាក់នោះ...
បរទេស៖ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលបានប្រមូលផ្ដុំគ្នានៅទីតាំងចំនួន ៣ កន្លែងក្នុងទីក្រុងបាងកក នៅរសៀលថ្ងៃសៅរ៍ដោយប្រឆាំងនឹងក្រឹត្យស្ថានការណ៍គ្រាមានអាសន្ន ទោះបីរដ្ឋាភិបាលបានបញ្ជាឱ្យបិទផ្លូវដែកស្ទើរតែទាំងអស់នៅក្នុងរដ្ឋធានីក៏ដោយ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកចូលរួមប្រមូលផ្តុំត្រូវបានគេស្នើសុំឱ្យទៅទីតាំងដែលនៅជិតបំផុត គឺផ្លូវបំបែក Lat Phrao, ស្ថានីយ៍ Udom Suk BTS ឬ...