ស្ថានភាពជំនន់ទឹកភ្លៀង

ជំនន់ទឹកភ្លៀង វាយលុកផ្ទះប្រជាពលរដ្ឋ ជាង១០០ខ្នង និងផ្លូវជិត២គីឡូម៉ែត្រ សាជាថ្មីនៅស្រុកសាលាក្រៅ

ភ្នំពេញ ៖ ដូចអ្វីដែលមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានជូនដំណឹងជាមុន អំពីការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ ភូមិកូនដំរី ភូមិផ្ទះស្បូវ និងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ជំនន់ទឹកភ្លៀងបានកើតឡើងសាជាថ្មី ជន់ចូលផ្ទះប្រជាពលរដ្ឋជាង ១៤០ខ្នងផ្ទះ និងលិចផ្លូវប្រហែល ១៤០០ម៉ែត្រ ។

សូមបញ្ជាក់ជូនថា ៖ ភូមិសាស្ត្រក្នុងតំបន់នេះ ជាតំបន់ស្ទើរទំនាប ដែលងាយនិងជន់ ហើយក៏ស្រកទៅវិញ លឿនផងដែរ ៕

To Top
×