ព័ត៌មានអន្តរជាតិ

ក្រុមបាតុករ ប្រឆាំងរដ្ឋាភិបាលថៃ បន្តប្រមូលផ្តុំនៅទីតាំងចំនួន៣ នៅបាងកក ប្រឆាំងនឹងក្រឹត្យ ស្ថានការណ៍គ្រាមានអាសន្ន

បរទេស៖ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលបានប្រមូលផ្ដុំគ្នានៅទីតាំងចំនួន ៣ កន្លែងក្នុងទីក្រុងបាងកក នៅរសៀលថ្ងៃសៅរ៍ដោយប្រឆាំងនឹងក្រឹត្យស្ថានការណ៍គ្រាមានអាសន្ន ទោះបីរដ្ឋាភិបាលបានបញ្ជាឱ្យបិទផ្លូវដែកស្ទើរតែទាំងអស់នៅក្នុងរដ្ឋធានីក៏ដោយ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកចូលរួមប្រមូលផ្តុំត្រូវបានគេស្នើសុំឱ្យទៅទីតាំងដែលនៅជិតបំផុត គឺផ្លូវបំបែក Lat Phrao, ស្ថានីយ៍ Udom Suk BTS ឬ Wong Wian Yai។ ទីតាំងត្រូវបានបញ្ជាក់ដោយរណសិរ្សបង្រួបបង្រួម Thammasat និង Demonstration (UFTD)នៅម៉ោង ៣.០៨ រសៀល។

ក្នុងរយៈពេលមួយម៉ោងក្រុមបាតុករជាច្រើនបានធ្វើដំណើរដោយថ្មើរជើងម៉ូតូ តាក់ស៊ី តុកតុក ដោយមិនមានកន្លែងធ្វើដំណើរឆ្លងកាត់ទៅកន្លែងនីមួយៗដោយលើកម្រាមដៃចំនួន៣នៅតាមផ្លូវ។ ក្រុមដ៏ធំបំផុតត្រូវបានគេមើលឃើញនៅ Lat Phrao ដែលមានមនុស្សប្រហែល ២,០០០ នាក់បានប្រមូលផ្តុំគ្នា៕

ប្រែសម្រួលៈ ណៃ តុលា

To Top