ព័ត៌មានជាតិ

ជំនន់​ទឹក​ភ្លៀង​! ផ្លូវជាច្រើនខ្សែ ក្នុងខេត្តបាត់ដំបង ត្រូវបានបិទចរាចរ បណ្តោះអាសន្ន សម្រាប់រថយន្តធុនធំ

ភ្នំពេញ៖ មន្ទីសាធារណការនិងជញ្ជួនខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានសម្រេចបិទចរាចរជាបណ្ដោះអាសន្នសម្រាប់រថយន្តធុនធំ គ្រប់ប្រភេទលេីកំណាត់ផ្លូវជាតិលេខ ៥,ផ្លូវខេត្តលេខ ១៥៧០,ផ្លូវខេត្តលេខ ១៥៩សេ,ផ្លូវខេត្តលេខ ១៥៩បេ១ ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

យោងតាមសេចក្ដីជូនដំណឹងរបស់ មន្ទីសាធារណការនិងជញ្ជួនខេត្តបាត់ដំបង បានឱ្យដឹងថា «ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងបញ្ជៀសគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ មន្ទីសាធារណៈការនិងជញ្ជួនខេត្តបាត់ដំបង សូមធ្វើការផ្អាកបណ្ដោះអាសន្ន នូវរថយន្ដធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរ ឆ្លង់កាត់ផ្លូវជាតិលេខ៥ ផ្លូវខេត្តលេខ១៥៧០ (បំបែកផ្លូវជាតិលេខ៥៨ដល់អាងកំពីងពួយ) ផ្លូវខេត្តលេខ១៥៩សេ (បំបែកផ្លូវជាតិលេខ៥៨បេដល់អូស្ងួត)និងផ្លូវខេត្ត១៥៩បេ (បំបែកផ្លូវខេត្តលេខ១៥៩បេ ដល់១៥៧០) ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ចាប់ពីពេលជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីចូលរួមថែរក្សាផ្លូវថ្នល់ស្ពាន កុំអោយបាក់ស្ពាន កុំអោយបាត់ស្រុត និថធានាដល់ការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top