បរទេស៖ប្រទេសហ្វីលីពីន តាមសេចក្តីរាយការណ៍ នឹងដាក់ពង្រាយកងកម្លាំងជីវពលដែនសមុទ្រ នៅដែនសមុទ្រចិនខាងត្បូង ស្របពេលមានភាពតានតឹងជាមួយប្រទេសចិន ប៉ុន្តែអ្នកនយោបាយក្នុងទីក្រុងម៉ានីល មានក្តីព្រួយបារម្ភអំពីការប៉ះពាល់ដល់អ្នកនេសាទហ្វីលីពីន។ ទីភ្នាក់ងារសារព័ត៌មាន The Inquirer នាពេលថ្មីៗនេះ បានរាយការណ៍ប្រាប់ថា សមាជិកព្រឹទ្ធសភា លោក Risa Hontiveros មកពីគណបក្សប្រឆាំង បាននិយាយថា កងកម្លាំងជីវពល ដែលត្រូវបញ្ជូនទៅកាន់សមុទ្រហ្វីលីពីនខាងលិច មិនគួរមានប្រដាប់អាវុធនោះទេ។ លោក...
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នំា២០២០ នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានបង្ហាញ មុខងារទូទាត់បែបបច្ចេកវិទ្យា (QR Payment) ជាផ្លូវការតាមរយៈសន្និសីទសារព័ត៌មានស្តីអំពី “អេ អឹម ខេ បន្ថែមមុខការទូទាត់បែបច្ចេកវិទ្យាដើម្បីឲ្យអតិថិជនកាន់តែងាយស្រួល និងទាន់សម័យ” ក្រោមបទបង្ហាញ របស់ លោក...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ប្រព័ន្ធសម្ពាធទាបដែលអូសបន្លាយ លើកម្ពុជាកាន់តែ បង្កើនឥទ្ធិពលជាលំដាប់ដែលធ្វើឲ្យ កម្ពុជានឹងមានភ្លៀងកាន់តែខ្លាំងចាប់ពីថ្ងៃ១៧ដល់២១តុលា។ ចំណែកវិសម្ពាធដែលបានកើតនៅលើសមុទ្រចិនខាងត្បូង ដែលក្រសួងបានជូនដំណឹងថានឹងក្លាយទៅជាព្យុះទី ១៧ កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ នោះ ពេលនេះវាស្ថិតនៅត្រឹមកម្រិតជាវិសម្ពាធដដែល ដោយមានល្បឿនខ្យល់អតិបរមា ១៥ ម៉ែត្រក្នុងមួយវិនាទី...
តាកែវ ៖ ស្របពេលដែលពិភពលោកកំពុងជួបវិបត្តិជំងឺកូវីដ១៩ តែការចរាចរនិងដោះដូរទំនិញរវាងកម្ពុជា-វៀតណាមនៅតែមានជាហូរហែរ។ ជាក់ស្ដែង នារសៀលថ្ងៃទី ១៦ ខែ តុលា នេះមានរថយន្តរបស់កម្ពុជាជាច្រើនគ្រឿង បានចូលទៅដឹកទំនិញពីក្នុងប្រទេសវៀតណាមខណៈ ទំនិញដែលនាំចូលពីវៀតណា មទាំងនោះត្រូវបានគេសង្ស័យថាមានមួយចំនួន អាចជាទំនិញគេចពន្ធឬបង់ពន្ធមិន គ្រប់ព្រោះគេសង្កេតឃើញ មានសកម្មភាព ប្រើប្រាស់រ៉ឺម៉កកង់បីដឹកទំនិញចេញពីវៀតណាមជារបៀប លួចលាក់ប៉ុន្តែក្រោយ ពេលទំនិញទាំងនោះ ត្រូវបានដឹកចូលមកដល់ទឹកដីកម្ពុជាស្រាប់ តែមានការផ្ទេរទំនិញយ៉ាង ប្រញាប់ប្រញាល់ដាក់រថយន្ត...
ភ្នំពេញ ៖ កម្លាំងជំនាញកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ នៃកងពលតូចលេខ៧០ ព្រមទាំងកម្លាំងចម្រុះបាននិងកំពុងម្នីម្នាចុះជួយសង្គ្រោះប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ក្នុងនោះកងកម្លាំងកងទ័ព និងក្រុមជំនាញកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ របស់កងពលក៏បានសហការជាមួយអង្គភាពដទៃទៀត ដោយនៅតែបន្តសកម្មភាពចុះទៅជួយអន្តរាគមន៍ដឹកជញ្ជូនប្រជាពលរដ្ឋ និងសម្ភារៈមួយចំនួនទៅរកទីទួលដែល មានសុវត្ថិភាពដែលជន់លិចដោយសារជំនន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។
បរទេស៖ មេដឹកនាំបាតុកម្ម Panusaya“ Rung” Sithijirawattanakul និងមេដឹកនាំបាតុកម្មម្នាក់ទៀត ត្រូវបានចាប់ខ្លួន នៅបន្ទប់សណ្ឋាគារមួយ ក្បែរវិមានរដ្ឋាភិបាល ហើយត្រូវបាននាំ ទៅទីស្នាក់ការកណ្តាលប៉ូលិសល្បាតព្រំដែន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស្រី Panusaya និស្សិតសកលវិទ្យាល័យ...
ភ្នំពេញ៖លោកមិន រ៉ាវុធ តំណាងលោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម ១៥៧ និងលោកយិន សាំងហេង ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧សាខាខេត្តប៉ៃលិន នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ បានដឹកនាំ សមាជិក សមាជិកានាំយកអំណោយ ប្រគល់ជូនប្រជាពលរដ្ឋទីទ័លក្រ ចំនួន៣គ្រួសារ នៅភូមិអូរប្រេីស សង្កាត់អូរតាវ៉ៅ...
“កញ្ចប់១ ក្តីស្រលាញ់១” ការជួយសង្គ្រោះ ពីគ្រោះមហន្តរាយទឹកជំនន់ (” One Pack One Love” – Flood Disaster Relief) គឺជាគម្រោងមនុស្សធម៌ ដែលផ្តួចផ្តើមដោយ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា (ហៅកាត់ថា JCI Cambodia ) ដើម្បីឆ្លើយតបបន្ទាន់...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម ប្រកាសពីតម្លៃ លក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានា ទូទាំងប្រទេសកម្ពុជា ពីថ្ងៃទី១៦-៣១ ខែតុលា ឆ្នាំ២០២០ ដោយប្រេងសាំងធម្មតា ត្រូវលក់៣.០០០៛/លីត្រ និងប្រេងម៉ាស៊ូត ២.៦០០៛/លីត្រ ។
ភ្នំពេញ ៖ រដ្ឋបាលខេត្ត បានបញ្ជាក់អះអាងថា ការផ្សព្វផ្សាយទឹកភ្នំគូលែន មានសភាពទឹកហូរខ្លាំងក្លានោះ គឺជារូបភាពតាំងពីឆ្នាំ២០១៧ មិនមែនបច្ចុប្បនេះទេ។ បច្ចុប្បន្ន ទឹកមានស្ថានភាពធម្មតា ដូចរូបភាពថត កាលពី ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។ ក្នុងអំឡុងពេលស្ថានភាពកម្ពុជា កំពុងតែជួបប្រទះនឹងជំនន់ទឹកភ្លៀង រដ្ឋបាលខេត្តសង្កេតឃើញថា មានគណនីឈ្មោះ Mai Muon និងគណនីឈ្មោះ...