ព័ត៌មានអន្តរជាតិ

មេដឹកនាំបាតុកម្មនៅថៃ ២នាក់ទៀត ត្រូវប៉ូលិសស៊ីវិល ចូលចាប់ខ្លួនដល់បន្ទប់សណ្ឋាគារ

បរទេស៖ មេដឹកនាំបាតុកម្ម Panusaya“ Rung” Sithijirawattanakul និងមេដឹកនាំបាតុកម្មម្នាក់ទៀត ត្រូវបានចាប់ខ្លួន នៅបន្ទប់សណ្ឋាគារមួយ ក្បែរវិមានរដ្ឋាភិបាល ហើយត្រូវបាននាំ ទៅទីស្នាក់ការកណ្តាលប៉ូលិសល្បាតព្រំដែន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស្រី Panusaya និស្សិតសកលវិទ្យាល័យ Thammasat និងលោក Nathchanon Pairoj ត្រូវបានប៉ូលីសនាំខ្លួន ចូលក្នុងរថយន្តប៉ូលិសប្រហែលម៉ោង ៩ និង ៤០ នាទីព្រឹក។

ពួកគេត្រូវបានចាប់ខ្លួន ដោយប៉ូលិសស៊ីវិល ដោយប្រដាប់អាវុធ និងដីកាចាប់ខ្លួន ដែលបានឆ្មក់ ចូលបន្ទប់សណ្ឋាគារក្បែរកន្លែង ប្រមូលផ្តុំគ្នាប្រហែលម៉ោង ៨ និង ៣០ នាទីព្រឹក។

ក្រុមមេធាវីការពារសិទ្ធិមនុស្សថៃ បានបង្ហោះរូបថតមួយសន្លឹក ដែលបង្ហាញពីអ្នកស្រី Panusaya ដេកនៅលើឥដ្ឋនៅលើហ្វេសប៊ុក ដោយមានសារថា“ បន្ទាប់ពី Rung ត្រូវបានប៉ូលីសស៊ីវិល ប្រដាប់អាវុធ ដោយដីកាចាប់ខ្លួន នៅពេលមានការឆ្មក់ចូលបន្ទប់សណ្ឋាគារ ក្បែរកន្លែងប្រមូលផ្តុំ។

ប្រហែលម៉ោង ៨ និង ៣០ នាទីព្រឹក នាងបដិសេធមិនអោយមន្រ្តីនាំនាងទៅ ដោយដេកនៅលើឥដ្ឋ មុនពេលប៉ូលិសដឹកនាង ទៅកាន់ប៉ុស្តិ៍នគរបាល Khlong Luang ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top