ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាប ទាត់ចោលការផ្សាយថា ទឹកលើភ្នំគូលែនហូរជន់ខ្លាំង

ភ្នំពេញ ៖ រដ្ឋបាលខេត្ត បានបញ្ជាក់អះអាងថា ការផ្សព្វផ្សាយទឹកភ្នំគូលែន មានសភាពទឹកហូរខ្លាំងក្លានោះ គឺជារូបភាពតាំងពីឆ្នាំ២០១៧ មិនមែនបច្ចុប្បនេះទេ។

បច្ចុប្បន្ន ទឹកមានស្ថានភាពធម្មតា ដូចរូបភាពថត កាលពី ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។

ក្នុងអំឡុងពេលស្ថានភាពកម្ពុជា កំពុងតែជួបប្រទះនឹងជំនន់ទឹកភ្លៀង រដ្ឋបាលខេត្តសង្កេតឃើញថា មានគណនីឈ្មោះ Mai Muon និងគណនីឈ្មោះ អុក ជួរ បានយករូ ប ភាពទឹកឡើងខ្លាំង នៅតំបន់ភ្នំគូលែន កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ មកបង្ហោះក្នុងគណនេយ្យឡើងវិញ ដែលសកម្មភាពនេះ ធ្វើឲ្យសាធារណជនមានការ ភាន់ច្រឡំ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តបញ្ជាក់ថា ស្ថានភាពទឹកនៅតំបន់ភ្នំគូលែន មានស្ថានភាពល្អប្រសើរ និងគ្រប់គ្រងបាន ដែលមិនទា ន់ប្រកាសអាសន្ននោះទេ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top