បរទេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បាននិយាយប្រាប់អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នៅថ្ងៃអាទិត្យម្សិលមិញនេះថា ការវិវត្តទៅមុខ ត្រូវតែបង្កើតឲ្យមានឡើង ក្នុងកិច្ចពិភាក្សាជំនួញមុនពេល Brexit ជាមួយសហភាពអឺរ៉ុប ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីបំបាត់គម្លាតគ្នាដ៏ធំ។ លោក Boris Johnson ដែលនិយាយ ជាមួយលោកស្រីអធិការបតីអាល្លឺម៉ង់...
ភ្នំពេញ៖ សម្ដេចហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ បានផ្ញើសារ លើកទឹកចិត្តដល់សមាជិក សមាជិការដ្ឋសភា បន្តសកម្មភាពមនុស្សធម៌ ក្នុងការជួយឧបត្ថម្ភគាំពារ ដល់ពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្ដេចពញ្ញាចក្រី ហេង សំរិន បានសរសេរយ៉ាងដូច្នេះថា មានខេត្តមួយចំនួន នៅក្នុងប្រទេសយើង ដូចជាខេត្តពោធិ៍សាត់...
បរទេស៖កងទ័ពជើងទឹករបស់ប្រទេសតួកគី នៅពេលថ្មីៗនេះ បានចេញសេចក្តីណែនាំមួយ ដោយនិយាយថា នាវតួកគី Oruc Reis នឹងធ្វើការស្ទង់មើលការរញ្ជួយដី នៅសមុទ្រមេឌីទែរ៉ានេភាគខាងកើត ក្នុងពេល១០ថ្ងៃក្រោយទៀត ហើយនេះគឺជាវិធានការមួយ ដែលទំនងជាបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងជាមួយប្រទេសក្រិក។ សេចក្តីជូនដំណឹងផ្នែកដែនសមុទ្រ តាមសេចក្តីរាយការណ៍ បាននិយាយថា នាវាពីរគ្រឿងផ្សេងទៀត គឺនាវា Ataman និងនាវា Cengiz Han រួមជាមួយនាវារុករក...
ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានចេញបញ្ជា ឱ្យមេបញ្ជាការប្រភេទទ័ព និងទ័ពជំនាញ នាយកស្ថាប័ន និងសាលាចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ទាំងអស់ ចាត់តាំងកម្លាំង មធ្យោបាយ សម្ភារៈ ឧបករណ៍ក្នុងអង្គភាពរបស់ខ្លួន ត្រៀមដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ និងសហការជាមួយ អាជ្ញាធរជាតិគ្រោះមហន្តរាយ និងអាជ្ញាធរដែនដី នៅតំបន់មានគ្រោះធម្មជាតិកើតឡើង ត្រូវជម្លៀសប្រជាពលរដ្ឋ ទៅកន្លែងសុវត្ថិភាព...
បរទេស ៖ រដ្ឋមន្ត្រីក្រសួងការបរទេស របស់ប្រទេសតួកគី លោក Mevlut Cavusoglu នាពេលថ្មីៗនេះ បានស្នើរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ឲ្យជំរុញប្រទេសអាមេនី ឲ្យគោរពតាមលក្ខខណ្ឌបទ ឈប់បាញ់គ្នា សម្របសម្រួលដោយរុស្ស៊ី នៅក្នុងតំបន់ Nagorno-Karabakh។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសតួកគី បានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការវាយប្រហារ...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្តេជ្ញាបន្តពង្រឹងការការពារសង្គ្រាម ការពារខ្លួន និងបង្ហាញមីស៊ីល ផ្លោងអន្តរទ្វីបថ្មី និងអាវុធដទៃទៀតក្នុងពិធីព្យុហយាត្រា យោធាដ៏ធំមួយ។ លោកគីម ក៏បានជូនពរដល់កូរ៉េខាងត្បូង ឱ្យមានការជាសះស្បើយយ៉ាងឆាប់ រហ័សពីជំងឺរាតត្បាត ឆ្លងរាលដាលក្នុងសារផ្សះផ្សាមួយទៅកាន់ទីក្រុងសេអ៊ូល ដោយសម្តែងក្តីសង្ឃឹមថា ថ្ងៃនោះនឹងមកដល់ឆាប់ៗសម្រាប់ប្រជាជនកូរ៉េ ទាំងពីរ ដើម្បី“ រួមដៃគ្នា” បន្ទាប់ពីវិបត្តិសុខភាពបច្ចុប្បន្នបានបញ្ចប់។...
ភ្នំពេញ ៖ លោក Mikami Masahlro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា សម្តែងការព្រួយបារម្ភចំពោះគ្រោះទឹកជំនន់នៅតាមបណ្តា ខេត្តជាច្រើននៅកម្ពុជា ។ លោកថា ក្នុងក៏បាន បង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជន និងបង្ខំចិត្តឲ្យប្រជាជនជាច្រើន ត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ។ នេះជាសាររបស់ឯកអគ្គរាជទូតជប៉ុននៅថ្ងៃ១២ តុលា។ លោកបញ្ជាក់ថា “ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសារដែលរងគ្រោះដល់អាយុជីវិតដោយសារទឹកជំនន់។ ខ្ញុំសូមបួងសួងដល់វិញ្ញាណក្ខន្ធអ្នកដែលបានចែកឋានសូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ”។ លោកទូតបួងសួង...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា គ្រោះធម្មជាតិដែលបណ្តាល មកពីភាគច្រើនដោយសារបាក់ដី និងទឹកជំនន់បានសម្លាប់មនុស្សអស់៩នាក់ និងបាត់ខ្លួន១១នាក់ហើយនៅភាគកណ្តាល នៃប្រទេសវៀតណាម នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ ការប្រកាសដែលត្រូវ បានធ្វើឡើង ដោយគណកម្មការគ្រប់គ្រងគ្រោះធម្មជាតិ នៃប្រទេសវៀតណាមនៅក្នុងថ្ងៃអាទិត្យនេះ បានបញ្ជាក់ទៀតដែរថាមនុស្ស ដែលបាត់បង់ជិវិត និងបាត់ខ្លួនទាំង២០នាក់ គឺត្រូវបានរាយការណ៍ថា កើតឡើងនៅក្នុងទីក្រុងដាណាំងនិងខេត្តហួហើយក្នុងនោះក៏ មានបន្ថែមទៀតដែរថា មនុស្ស៧នាក់នៅក្នុងខេត្តក្វាងប៊ីញ និងខេត្តធូធៀនហ៊ូបានទទួលរងរបួស។...
បរទេស៖ វេជ្ជបណ្ឌិតនៅសេតវិមានបាននិយាយថា ប្រធានាធិបតីដូណាល់ត្រាំលែង មានហានិភ័យក្នុងការចម្លងវីរុសនេះហើយ ប៉ុន្តែមិនបាននិយាយច្បាស់ ទេថាតើលោក ត្រាំ បានធ្វើតេស្តិ៍អវិជ្ជមានចំពោះវីរុសនេះឬអត់។ ការធ្វើរោគវិនិច្ឆ័យបានកើតឡើងនៅពេលដែលលោកប្រធានាធិបតី បានរៀបចំធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនិងសកម្មភាពផ្សេងទៀត។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងកំណត់ហេតុមួយដែលត្រូវបានចេញផ្សាយនៅយប់ថ្ងៃសៅរ៍ដោយសេតវិមាន វេជ្ជបណ្ឌិត Sean Conley បាននិយាយថា...
បរទេស ៖ នៅថ្ងៃអាទិត្យនេះ រដ្ឋមន្រ្តីក្រសួងការ បរទេសចិន លោក Wagn Yi បានអំពាវនាវឱ្យមានវេទិកាថ្មីមួយ ដើម្បីដោះស្រាយភាពតានតឹង នៅមជ្ឈឹមបូព៌ាបន្ទាប់ពីកិច្ចប្រជុំ ជាមួយសមភាគីអ៊ីរ៉ង់ និងក៏ជាកន្លែង ដែលលោកបានអះអាងជាថ្មី នូវការគាំទ្ររបស់ក្រុងប៉េកាំង ចំពោះក្រុងតេហរ៉ង់ដែរ។ យោងតាមការប្រកាស របស់ក្រសួងការបរទេសចិន ក្នុងកិច្ចប្រជុំនៅថ្ងៃសៅរ៍ នៅទីក្រុង Tengchong ភាគនិរតីប្រទេសចិន...