ព័ត៌មានអន្តរជាតិ

ទឹកជំនន់នៅវៀតណាម សម្លាប់មនុស្ស៩នាក់ ហើយនិងបាត់ខ្លួន១១នាក់ទៀត

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា គ្រោះធម្មជាតិដែលបណ្តាល មកពីភាគច្រើនដោយសារបាក់ដី និងទឹកជំនន់បានសម្លាប់មនុស្សអស់៩នាក់ និងបាត់ខ្លួន១១នាក់ហើយនៅភាគកណ្តាល នៃប្រទេសវៀតណាម នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។

ការប្រកាសដែលត្រូវ បានធ្វើឡើង ដោយគណកម្មការគ្រប់គ្រងគ្រោះធម្មជាតិ នៃប្រទេសវៀតណាមនៅក្នុងថ្ងៃអាទិត្យនេះ បានបញ្ជាក់ទៀតដែរថាមនុស្ស ដែលបាត់បង់ជិវិត និងបាត់ខ្លួនទាំង២០នាក់ គឺត្រូវបានរាយការណ៍ថា កើតឡើងនៅក្នុងទីក្រុងដាណាំងនិងខេត្តហួហើយក្នុងនោះក៏ មានបន្ថែមទៀតដែរថា មនុស្ស៧នាក់នៅក្នុងខេត្តក្វាងប៊ីញ និងខេត្តធូធៀនហ៊ូបានទទួលរងរបួស។

ក្នុងនោះផងដែរគណៈកម្មាធិការ ដដែលបាននិយាយថា ផ្ទះជិត ៣៣ ៤០០ ខ្នងត្រូវរងការខូចខាត បំផ្លាញស្រូវប្រមាណជា ២២៤ ហិកតានិងដំណាំប្រមាណ ២ ៤០០ ហិកតាផ្សេងទៀតដែលគិត ជាតម្លៃសេដ្ឋកិច្ចវៀតណាមបាត់បង់ទឹកប្រាក់រហូតទៅដល់២១៧,៤លានដុល្លារ៕

ប្រែសម្រួល៖ស៊ុនលី

To Top