ព័ត៌មានអន្តរជាតិ

តួកគីប្រាប់រុស្ស៊ី ជំរុញអាមេនី ឲ្យគោរពបទឈប់បាញ់គ្នា នៅតំបន់ Nagorno-Karabakh

បរទេស ៖ រដ្ឋមន្ត្រីក្រសួងការបរទេស របស់ប្រទេសតួកគី លោក Mevlut Cavusoglu នាពេលថ្មីៗនេះ បានស្នើរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ឲ្យជំរុញប្រទេសអាមេនី ឲ្យគោរពតាមលក្ខខណ្ឌបទ ឈប់បាញ់គ្នា សម្របសម្រួលដោយរុស្ស៊ី នៅក្នុងតំបន់ Nagorno-Karabakh។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសតួកគី បានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការវាយប្រហារ ដោយមីស៊ីលអាមេនី ទៅលើទីក្រុង Ganja ដែលជាទីក្រុងទីពីរ របស់អាហ្ស៊ែបៃហ្សង់ កាលពីព្រឹកថ្ងៃអាទិត្យ។ តួកគីគឺជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធិរបស់អាហ្ស៊ែបៃហ្សង់។

គួរបញ្ជាក់ថា បទឈប់បាញ់គ្នា ដែលបង្កើតឡើងក្រោយកិច្ចពិភាក្សា ក្នុងទីក្រុងមូស្គូ គាំទ្រដោយលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន គឺជាមធ្យោបាយបញ្ឈប់ការប្រយុទ្ធគ្នា ដើម្បីអនុញ្ញាតឲ្យកងកម្លាំងជនជាតិភាគតិចអាមេនីក្នុងតំបន់ Nagorno-Karabakh និងកងកម្លាំងអាហ្ស៊ែបៃហ្សង់ ដោះដូរអ្នកទោសគ្នានិងសាកសពអ្នកស្លាប់ក្នុងសង្គ្រាម៕
ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top