ព័ត៌មានអន្តរជាតិ

ចិនគាំទ្រកិច្ចព្រមព្រៀង នុយក្លេអ៊ែរ របស់អ៊ីរ៉ង់ ហើយអំពាវនាវ ឲ្យមានវេទិកាថ្មី នៅតំបន់មជ្ឈឹមបូព៍ា

បរទេស ៖ នៅថ្ងៃអាទិត្យនេះ រដ្ឋមន្រ្តីក្រសួងការ បរទេសចិន លោក Wagn Yi បានអំពាវនាវឱ្យមានវេទិកាថ្មីមួយ ដើម្បីដោះស្រាយភាពតានតឹង នៅមជ្ឈឹមបូព៌ាបន្ទាប់ពីកិច្ចប្រជុំ ជាមួយសមភាគីអ៊ីរ៉ង់ និងក៏ជាកន្លែង ដែលលោកបានអះអាងជាថ្មី នូវការគាំទ្ររបស់ក្រុងប៉េកាំង ចំពោះក្រុងតេហរ៉ង់ដែរ។

យោងតាមការប្រកាស របស់ក្រសួងការបរទេសចិន ក្នុងកិច្ចប្រជុំនៅថ្ងៃសៅរ៍ នៅទីក្រុង Tengchong ភាគនិរតីប្រទេសចិន លោក Wang និង Javid Zarif ក៏បានបញ្ជាក់សាជាថ្មីផងដែរ នូវការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ជាមួយអ៊ីរ៉ង់ ដែលវាបានក្លាយទៅជា ការស្តីបន្ទោស របស់សហរដ្ឋអាមេរិក ទៅលើការបោះបង់ចោលកិច្ចព្រមព្រៀងនេះ នាពេលកន្លងមក។

គួរឲ្យដឹងដែរថា មកដល់បច្ចុប្បន្នប្រទេសអ៊ីរ៉ង់ ត្រូវបានជាប់គាំងនៅក្នុងទំនាក់ទំនង ដ៏តានតឹងជាមួយនឹងអារ៉ាប៊ីសាអ៊ូឌីត ដែលជាមហាអំណាចមជ្ឈឹមបូព៌ា ដ៏ធំមួយទៀតផងដែរ ទៅលើបញ្ហាសង្គ្រាម នៅយេម៉ែន ដោយក្នុងនោះ អ៊ីរ៉ង់កំពុងពង្រឹងឥទ្ធិពល របស់ខ្លួននៅអ៊ីរ៉ាក់ ខណៈដែលអារ៉ាប់ប៊ីសាអូឌីត កំពុងបង្ហាញការគាំទ្រទៅលើការដាក់ទណ្ឌកម្ម របស់ទីក្រុងវ៉ាស៊ីនតោនលើទីក្រុងតេហរ៉ង់៕

ប្រែសម្រួល៖ស៊ុនលី

To Top