វ៉ាស៊ីនតោន៖ មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ សហរដ្ឋអាមេរិកបានឲ្យដឹងថា សហរដ្ឋអាមេរិក សូមថ្លែងអំណរគុណ ចំពោះប្រទេសកូរ៉េខាងត្បូង ដែលបានផ្គត់ផ្គង់ឧបករណ៍ ធ្វើតេស្ដរកជំងឺកូវីដ-១៩ ។ ក្រុមហ៊ុនកូរ៉េខាងត្បូងចំនួន ២ គ្រោងនឹងដាក់ឧបករណ៍ ធ្វើតេស្ដរបស់ពួកគេ នៅលើជើងហោះហើរដឹកទំនិញ របស់សហរដ្ឋអាមេរិក នៅថ្ងៃអង្គារនេះ (ម៉ោងនៅទីក្រុងសេអ៊ូល) បន្ទាប់ពីទទួលបានការយល់ព្រម បណ្តោះអាសន្នពីរដ្ឋបាលចំណីអាហារ និងឪសថអាមេរិក។ មន្ត្រីរូបនោះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន...
អ៊ីស្តង់ប៊ូល៖ នៅថ្ងៃចន្ទទី១៣ ខែមេសា ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានច្រានចោលសំណើ សុំដកខ្លួនចេញពី តំណែង របស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយមូលហេតុថា លោកមិនមានសមត្ថភាព អាចទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩។ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺជាអ្នកដែលបានសម្រេចចិត្ត ប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ហើយរយៈពេលសម្រាប់ត្រៀមខ្លួន គឺមានត្រឹមតែ៤៨ម៉ោងប៉ុណ្ណោះ។ ការសម្រេចចិត្តនេះ បានក្លាយទៅជាបញ្ហា ដែលពិបាកនឹងគ្រប់គ្រងទៅវិញ...
ភ្នំពេញ៖ ការស្វែងរកដំណោះស្រាយបញ្ហាប្រឈម ទៅលើទីផ្សារ កសិផលរបស់ប្រជាកសិករ ឬបញ្ហារបស់កសិករ៧០% ទូទាំងប្រទេស គឺមិនអាចធ្វើបានដោយក្រសួងកសិកម្ម តែឯកឯងនោះឡើយ ។ បញ្ហាប្រឈមបច្ចុប្បន្ន ដែលត្រូវដោះស្រាយ ជាអតិភាពមុននោះ គឺការយល់ច្រឡំ រឿងភារកិច្ច កាតព្វកិច្ច និងតួនាទីរបស់មន្រ្តីជំនាញនៃក្រសួងជំនាញ(ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម)។ បច្ចុប្បន្នក្រសួងកសិកម្ម បានបង្កើតនាយកដ្ឋាន ទំនាក់ទំនងទីផ្សារកសិកម្ម និងនាយកកដ្ឋាន...
បរទេស៖ ទីភ្នាក់ងារចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទទី១៣ ខែមេសានេះ បានឲ្យដឹងថា ក្រុមរដ្ឋមន្ត្រី នៃបណ្តាប្រទេស G20 និងក្រុមអភិបាលនៃធនាគារកណ្តាលទាំងអស់ នឹងបើកកិច្ចប្រជុំគ្នាមួយ នៅថ្ងៃទី១៥ ខែមេសាខាងមុខនេះ ។ កិច្ចប្រជុំនេះត្រូវបានគេជឿជាក់ថា នឹងបន្តការពិភាក្សា និងដើម្បីចាត់វិធានការ ជាបន្ទាន់ដែលត្រូវការដើម្បីដោះស្រាយ បញ្ហាប្រឈមជាសកល ជាពិសេសបញ្ហា ដែលបណ្តាលមកពីវីរុសកូវីដ១៩។ គួរឲ្យដឹងដែរថា...
បរទេស៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃអង្គារនេះ (ពេលវេលានៅអាមេរិក)ថា លោកបានបង្កកថវិកាទាំងអស់ ដល់អង្គការសុខភាពពិភពលោក (WHO) ដោយស្តីបន្ទោស អង្គការនេះចំពោះ ការពន្លឿនការរាតត្បាត ជំងឺឆ្លង ដោយការប្រឆាំងនឹងបម្រាម ធ្វើដំណើរពីប្រទេសចិន ដែលលោកបានគាំទ្រ។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០...
ភ្នំពេញ៖ វ៉ាក់សាំង Adenovirus សម្រាប់ជំងឺវីរុស COVID-19 ត្រូវបានឈានដល់ដំណាក់កាលពិសោធន៍ព្យាបាលជំងឺ លើកទី២ ដោយមានការទទួលស្គាល់ ដោយអង្គការសុខភាពពិភពលោក (WHO)។ យោងតាមហ្វេសប៊ុក ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ឲ្យដឹងថា “នាថ្ងៃទី១២ ខែមេសា វ៉ាក់សាំងAdenovirus សម្រាប់ជំងឺវីរុសCOVID-19 ដែលត្រូវបានស្រាវជ្រាវ ដោយក្រុមអ្នកជំនាញ...
SINGAPORE ៖ ជាមួយនឹងពិភពលោកដែលកំពុងហ្នឹងន, ជំងឺរោគរាតត្បាត Covid-19 បានបង្កើតអោយមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងចិននិងសហរដ្ឋអាមេរិក ដែលជាវិមាត្រដ៏គ្រោះថ្នាក់បំផុតដែលអាចកើតឡើងនៅអាស៊ីអាគ្នេយ៍ ដែលជាតំបន់សំខាន់នៃភាពតានតឹងយុទ្ធសាស្ត្ររបស់ប្រទេសមហាអំណាច និងគូប្រជែងយុទ្ធសាស្ត្រសេដ្ឋកិច្ច។ យោងតាមសរព័ត៌មាន Asia Times ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ម្យ៉ាងវិញទៀត ប្រទេសចិនបានខិតខំរក្សាតួនាទីរបស់ខ្លួន ក្នុងនាមជាមេដឹកនាំពិភពលោកក្នុងពេលមានវិបត្តិដោយបន្តយុទ្ធនាការ“ ការទូតម៉ាសការពារមុខ” នៅអាស៊ីអាគ្នេយ៍ និងក្រៅពីនេះទទួលបានជោគជ័យ...
ប៉េកាំង៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃចន្ទទី១៣ខែមេសានេះបានឲ្យដឹងថា ប្រធានាធិបតីចិន លោកXi Jinping បានធ្វើការផ្លាស់ប្តូរសារអបអរ ជាមួយនឹងមេដឹកនាំប្រទេសឥណ្ឌូនេស៊ី លោកJoko Widodo ក្នុងឧិកាសប្រារព្ធខួបលើកទី៧០ឆ្នាំ ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ តាមរយៈការកត់សម្គាល់ថា អំពីការផ្លាស់ប្តូរមិត្តភាពរវាងចិននិងឥណ្ឌូនេស៊ីមានប្រវត្តិដ៏យូរអង្វែង មកហើយនោះលោកXiបាននិយាយថា ទំនាក់ទំនងទ្វេភាគីមានការរីកចម្រើនយ៉ាងខ្លាំងចាប់តាំងពី ការបង្កើតទំនាក់ទំនងការទូតហើយមេដឹកនាំចិនរូបនេះ ក៏បានបញ្ជាក់ទៀតថាជាពិសេសប៉ុន្មានឆ្នាំចុងក្រោយដែល ទំនាក់ទំនងបានឡើងទៅដល់កម្រិតថ្មីមួយទៀតតាមរយៈ ការពង្រីកកិច្ចសហប្រតិបត្តិលើវិស័យផ្សេងៗបន្ថែមទៀត។ ជាការឹឆ្លើយតបលោក Widodoបាននិយាយថាក្នុងរយៈពេលជាង ៧០...
ភ្នំពេញ៖ ដើម្បីរួមគ្នាទប់ស្កាត់ ការរីករាលដាល និងផលប៉ះពាល់ផ្សេងៗ ដែលបង្កឡើងដោយមេរោគកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ានបូក៣ តាម Video Conference នៅ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ បានចែករំលែកទស្សនៈចំនួន៥ចំណុច ដល់បណ្តាមេដឹកនាំអាស៊ានបូកបី ។ សម្តេចតេជោ ហ៊ុន...