សេអ៊ូល៖ ការស្ទង់មតិមួយ បានបង្ហាញនៅថ្ងៃពុធនេះថា ប្រជាជនកូរ៉េខាងត្បូង បានចំណាយពេលជាមធ្យម ២ ម៉ោងក្នុងមួយថ្ងៃ ក្នុងការស្វែងរកព័ត៌មាន ទាក់ទងនឹងវីរុសកូវីដ-១៩ ក្នុងខែមីនា ចំពេលមានការកើនឡើង នូវចំនួនករណី។ ការស្ទង់មតិនេះធ្វើឡើង ដោយក្រុមស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Yonsei ក្នុងទីក្រុងសេអ៊ូល ក៏បានបង្ហាញផងដែរថា អ្នកដែលស្ថិតក្នុងការផ្តាច់ខ្លួន ដាក់រយៈពេលយូរជាង ២-៣ ម៉ោង...
សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានឲ្យដឹងថា ខ្លួននឹងបន្តពង្រីក កិច្ចសហប្រតិបត្តិការ ជាមួយប្រទេស កំពុងអភិវឌ្ឍន៍ ដោយគូសបញ្ជាក់ កេរ្តិ៍ដំណែលគោលនយោបាយការបរទេស របស់លោកស្ថាបនិកលោក គីម អ៊ីលស៊ុង នៅមុនថ្ងៃកំណើតរបស់លោក នៅសប្តាហ៍ក្រោយ។ ក្រសួងការបរទេសកូរ៉េខាងជើង បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានបង្ហោះ នៅលើគេហទំព័ររបស់ខ្លួនថា លោកគីម បានដាក់មូលដ្ឋានគ្រឹះ សម្រាប់កិច្ចសហប្រតិបត្តិការ...
សេអ៊ូល៖ អាជ្ញាធរសុខាភិបាល បានឲ្យដឹងថា មនុស្សជាង ៥០នាក់ ដែលបានជាសះស្បើយបន្ទាប់ពីឆ្លងមេរោគកូវីដ-១៩ បានធ្វើតេស្តវិជ្ជមានម្តងទៀត ប៉ុន្តែលទ្ធផលនេះអាចបណ្តាលមកពីការធ្វើឱ្យសកម្មឡើងវិញនៃវីរុសនេះ។ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េ (KCDC) បានឲ្យដឹងថាមនុស្ស ៥១ នាក់មកពីទីក្រុង Daegu និងខេត្ត Gyeongsang ភាគខាងជើង ដែលជាចំណុចកណ្តាលនៃការផ្ទុះជំងឺកូវីដ-១៩ នៅទីនេះបានធ្វើតេស្តវិជ្ជមាន សម្រាប់វីរុសនេះ បន្ទាប់ពីពួកគេត្រូវបានដោះលែងពីការ...
ភ្នំពេញ៖ ស្របពេលកូវីដ១៩ កំពុងរីករាលដាលខ្លាំង ដោយមិនទាន់ថមថយនៅឡើយនោះ ក្រសួងអប់រំយុវជននិងកីឡា សម្រេចប្រកាសពន្យារពេល រៀប ចំ ការ ប្រឡង សញ្ញាបត្រ មធ្យម សិក្សា បឋម ភូមិ និងការប្រឡងសញ្ញាបត្រ មធ្យម សិក្សា ទុតិយភូមិ (បាក់ឌុប)សម្រាប់ ឆ្នាំសិក្សា ២០១៩-២០២០...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ឆ្លងសេចក្តី ព្រាងច្បាប់ ស្តីពី ការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយ អាវុធមហាប្រល័យ និង សេចក្តីព្រាង វិសោធនកម្មច្បាប់...
ភ្នំពេញ៖ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដល់ចៅអធិការវត្ត នៅទូទាំងប្រទេស ផ្អាករៀបចំ កម្មវិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ នៅពេលខាងមុខ ដើម្បីទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ១៩។ យោងតាមលិខិតថេរដីការ របស់គណៈសង្ឃនាយកចេញផ្សាយ នៅថ្ងៃទី៧ខែមេសា ឆ្នាំ២០២០បានលើកឡើងថា ដោយយោងតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងសន្នីសិទសារព័ត៌មានថ្ងៃទី៧ខែមេសា...
ភ្នំពេញ៖ ថ្ងៃនេះមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល សុំធ្វើការដកស្រង់អត្ថបទដើមទាំងស្រុង ពីគេហទំព័រហ្វេសប៊ុក ទូរទស្សន៍ជាតិកម្ពុជា មកធ្វើការបង្ហាញជូនប្រិយមិត្ត ដែលតែងតែនិយមតាមដាន ព័ត៌មានឲ្យបានជ្រាបច្បាស់ពីដំណើរដើមទង នាំឲ្យមន្ត្រីជាន់ខ្ពស់ខ្មែរម្នាក់ ឆ្លងជំងឺកូវីដ១៩ និងការព្យាបាល ។ ខាងក្រោមនេះ ជាការរៀបរាប់របស់មន្ត្រីខ្មែរម្នាក់ ដែលសះស្បើយពីជំងឺកូវីត១៩ ពីការព្យាបាល ការប្រើប្រាស់ថ្នាំ និងសមត្ថភាពពេទ្យ៖ ជាមន្ត្រីរាជការវ័យ៣៩ឆ្នាំ ខ្ញុំសូមចែករំលែកនូវបទពិសោធន៍ និងទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ...
ប៉េកាំង៖ ក្នុងរយៈពេល ៧ ឆ្នាំកន្លងមកនេះប្រធានាធិបតីចិនលោក ស៊ីជិនពីង បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការ សុខភាពពិភពលោក បានសម្តែងការគាំទ្រ របស់ចិនចំពោះ អង្គការសុខភាពអន្តរជាតិ និងបានបង្ហាញ ការប្តេជ្ញាចិត្ត របស់ប្រទេសចិន ក្នុងការជួយលើកកម្ពស់ អភិបាលកិច្ចសុខភាពសកល។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា...
កំពង់ចាម ៖ អង្គភាពសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-ខេត្តមណ្ឌលគិរីដឹកនាំដោយលោកឧកញ៉ា ហួត ឈឿន នៅព្រឹកថ្ងៃទី០៨ ខែ មេសា ឆ្នាំ២០២០ នេះ បាននាំអំណោយជាអង្ករចំនួន ៤ តោន និងទឹកស៊ីអ៊ីវ ចំនួន១៦០យួរ ប្រគល់ជូន គណៈ កម្មការប្រឆាំងជម្ងឺកូវីដ១៩ ខេត្កកំពង់ចាម ដែលមានលោក អ៊ុន ចាន់ដា...