ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង គូសបញ្ជាក់ពីសារសំខាន់ នៃគោលនយោបាយការបរទេស ស្ថាបនិកលោក គីម អ៊ីលស៊ុង

សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានឲ្យដឹងថា ខ្លួននឹងបន្តពង្រីក កិច្ចសហប្រតិបត្តិការ ជាមួយប្រទេស កំពុងអភិវឌ្ឍន៍ ដោយគូសបញ្ជាក់ កេរ្តិ៍ដំណែលគោលនយោបាយការបរទេស របស់លោកស្ថាបនិកលោក គីម អ៊ីលស៊ុង នៅមុនថ្ងៃកំណើតរបស់លោក នៅសប្តាហ៍ក្រោយ។

ក្រសួងការបរទេសកូរ៉េខាងជើង បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានបង្ហោះ នៅលើគេហទំព័ររបស់ខ្លួនថា លោកគីម បានដាក់មូលដ្ឋានគ្រឹះ សម្រាប់កិច្ចសហប្រតិបត្តិការ ដែលគេហៅថា South-South policy ដែលខ្លួនបានឲ្យដឹងថា បានក្លាយជាយុទ្ធសាស្រ្តមួយ ដែលពឹងផ្អែកលើខ្លួនឯង សម្រាប់ប្រទេស កំពុងអភិវឌ្ឍន៍ជាច្រើន។

ក្រសួងបានឲ្យដឹងថា “យើងនឹងបន្ត កិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីបង្កើតទំនាក់ទំនង សេដ្ឋកិច្ចអន្តរជាតិថ្មី ដោយផ្អែកលើយុត្តិធម៌ សមភាព និងយុត្តិធម៌ ខណៈពេលដែលការជំរុញ ចំណងមិត្តភាព ជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍” ។

ផ្ទាំងពាណិជ្ជកម្ម

សេចក្តីថ្លែងការណ៍នោះ បានបន្ថែមទៀតថា“ វាជាជំហរនយោបាយ ការបរទេសឥតឈប់ឈរ របស់យើងក្នុងការទទួលមរតក និងជម្រុញប្រពៃណី នៃកិច្ចសហប្រតិបត្តិការ South-South policy ” ។

ប្រទេសកូរ៉េខាងជើង តែងតែប្រើកិច្ចសហប្រតិបត្តិការ South-South policy សំដៅទៅលើ កិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីការពឹងផ្អែកលើសេដ្ឋកិច្ច និងបច្ចេកវិទ្យា ក្នុងការប្រឈមមុខនឹង បណ្តាប្រទេសជឿនលឿន៕ ដោយ៖ ឈូក បូរ៉ា

To Top