ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានសហការជាមួយ នឹងកម្លាំងនគរបាលខណ្ឌប៉ុសិ្តតួសង្កែ១ បានធ្វើការស្រាវជ្រាវបង្ក្រាប ជាក់ស្ដែងករណីជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀននៅចំណុចផ្លូវលំក្រុមទី៤ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។ នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់ រួមមានឈ្មោះ ១/ឈ្មោះសុខ ហេង ភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរ មានទីលំនៅសា្នក់បន្ទប់ជួលក្រុមទី៤...
រ៉ូម៖ យោងតាមទិន្នន័យថ្មីដែល ចេញផ្សាយដោយនាយកដ្ឋានការពារជនស៊ីវិល បានឱ្យដឹងថា ជំងឺរាតត្បាតឆ្លងរាលដាល កូវីដ១៩ បានធ្វើឱ្យមនុស្ស ១០.០២៣ នាក់ស្លាប់ នៅក្នុងប្រទេសអ៊ីតាលី គិតត្រឹមថ្ងៃសៅរ៍ ជាមួយនឹងការឆ្លងសរុបកើនឡើងដល់ ៩២.៤៧២ នាក់។ យ៉ាងណាក៏ដោយ ក៏មានអ្នកជំងឺបានជាសះស្បើយពីជំងឺនេះ កើនឡើងដល់ចំនួន ១២.៣៨៤នាក់ផងដែរ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា...
បរទេស៖ នាយករដ្ឋមន្ត្រីនៃ ប្រទេសអេស្ប៉ាញ លោក Pedro Sanchez នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានប្រកាសវិធានការដាក់បម្រាមធ្វើដំណើរកាន់តែតឹងរឹងឡើង ដែលនឹងបង្ខំបុគ្គលិកការងារមិនចាំបាច់ទាំងអស់ ស្នាក់នៅផ្ទះ សម្រាប់រយៈពេលពីរសប្ដាហ៍បន្ទាប់ ស្របពេលដែលរដ្ឋាភិបាល រាយការណ៍ការស្លាប់ថ្មី បណ្ដាលពីកូរ៉ូណាវីរុសចំនួន ៨៣២នាក់ទាំងយប់។ ចំណាត់ការដ៏ថ្មីបំផុត ដើម្បីប្រយុទ្ធនឹងវីរុសថ្មី នៅក្នុងប្រទេសអេស្ប៉ាញ ជាប្រទេសរងផលប៉ះពាល់ ធ្ងន់ធ្ងលំដាប់ទីពីរនៅអឺរ៉ុប បន្ទាប់ពីអ៊ីតាលីនេះ នឹងត្រូវបានអនុម័តនៅក្នុង...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងវីរុសCovid-19 ចំនួន៤ករណីថ្មីបន្ថែមទៀត និងមានអ្នកជាសះស្បើយចំនួន២នាក់ ។ គិតត្រឹមថ្ងៃទី៣០ ខែមីនានេះ ចំនួនអ្នកឆ្លងវីរុសCovid-19 នៅកម្ពុជាសរុប ចំនួន១០៧នាក់ ក្នុងនោះអ្នកជាសះស្បើយ មានសរុបចំនួន២៣នាក់។
ភ្នំពេញ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣០ខែមីនា ឆ្នាំ២០២០នេះ បានបើកសម័យប្រជុំវិសាមញ្ញ នីតិកាលទី៦បោះឆ្នោតផ្តល់សេចក្តី ទុកចិត្តលើការតែងតាំង និងកែសម្រួលសមាភាព រាជរដ្ឋាភិបាល ។ សម័យប្រជុំរដ្ឋសភា ក្រោយមអធិបតីភាពសម្តេចពញ្ញាចក្រី ហេងសំរិនប្រធានរដ្ឋសភា ព្រមទាំងមានការចូលរួមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចក្រឡា និងសមា ជិករដ្ឋសភាសរុប១២១។ សម្តេចតេជោ...
បរទេស៖ មន្ទីរពេទ្យ Bach Mai ក្នុងទីក្រុងហាណូយ ដែលជាមន្ទីរពេទ្យធំបំផុតមួយ របស់ប្រទេសវៀតណាម បានផ្អាកទទួលយកអ្នកជំងឺថ្មី ហើយមន្ទីរពេទ្យនេះ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក កាលពីថ្ងៃសៅរ៍ ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ការបិទនេះបានកើតឡើងបន្ទាប់ពីមានករណីឆ្លងថ្មីចំនួន ២ ទាក់ទងនឹងមន្ទីរពេទ្យត្រូវ...
ម៉ានីល៖ ក្រុមមន្រ្តីបាននិយាយថា យន្តហោះដឹកបុគ្គលិកពេទ្យមួយគ្រឿងបានផ្ទុះឡើងអំឡុងពេលហោះឡើង នៅរដ្ឋធានីរបស់ប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យ (២៩ មីនា) ដោយបានសម្លាប់អ្នកដំណើរនិងនាវិកទាំងអស់ ៨ នាក់រួមទាំងជនជាតិអាមេរិកម្នាក់ និងកាណាដាម្នាក់ ផងដែរ។ យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា យន្ដហោះ Lionair...
បូរិរាំ៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ លោក Somsak Thepsutin បាននិយាយថា កុប្បកម្មមួយបានផ្ទុះឡើង នៅពន្ធនាគារនៃខេត្ត បូរីរាំ បន្ទាប់ពីអ្នកទោស ប្រហែល ១០០ នាក់បាន នាំគ្នាវាយកម្ទេចគ្រឿងសង្ហារិម និងវាយបំបែកបង្អួច និងបានបង្កជាអគ្គិភ័យ ក្រោយពីមានពាក្យចចាមអារាម នៃការផ្ទុះនៃវីរុស Covid-19 ក្នុងពន្ធនាគារ នៅថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញ បានអនុវត្តដីកាបង្គាប់ ឲ្យចាប់ឃុំខ្លួនទណ្ឌិត លេខ 015 អ.យ.ឃ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ របស់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បង្គាប់ឲ្យស្រាវជ្រាវរកចាប់ទណ្ឌិត ១រូប ឈ្មោះ ភុំ មុនីរ័ត្ន ។ ទណ្ឌិតខាងលើនេះ...
វ៉ាស៊ីនតោន៖ ការសន្ទនាតាមទូរស័ព្ទ រវាងប្រធានាធិបតីចិន និង ប្រធានាធិបតី សហរដ្ឋអាមេរិក បានផ្ញើសារទៅកាន់ពិភពលោក ក្នុងពេលដ៏សំខាន់មួយ។ អ្នកជំនាញសហរដ្ឋអាមេរិក បានប្រាប់ស៊ិនហួ កាលពីថ្ងៃសៅរ៍ថា កិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងចិន គឺមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងការប្រយុទ្ធជាសកល ប្រឆាំងនឹងវីរុសកូវីដ១៩ ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា...