នៅថ្ងៃសុក្រនេះ សហព័ន្ធបាល់ទាត់អេហ្ស៊ីប ហៅកាត់ថា EFA បានប្រកាសថា ខ្លួនកំពុងចាប់ផ្តើមដាក់សំណើសុំ ប្រើប្រាស់បច្ចេកវិទ្យាជំនួយការ អាជ្ញាកណ្តាលVARហើយ ទៅក្នុងដំណើរការប្រកួត របស់លីកកំពូលរបស់ខ្លួន។ ប្រធានសហព័ន្ធបាល់ទាត់អេហ្ស៊ីប លោកAmr al Ganainiបាននិយាយថា នេះគឺជាជោគជ័យដ៏ធំបំផុត របស់សហព័ន្ធរបស់យើង។ លោកGanainiបានបញ្ជាក់ទៀតថា កុងត្រាដែលយើងនឹងត្រូវធ្វើឡើង គឺមានរយៈពេល៣ឆ្នាំ ជាមួយនឹងក្រុមហ៊ុន ដែលកំពុងគ្រប់គ្រងបច្ចេកវិទ្យានេះ ក្នុងលីកកំពូលប្រទេសអ៊ីតាលី...
បរទេស៖រដ្ឋបាលលោក ត្រាំ នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មលើប៉ូលីសជាតិ នីការ៉ាហ្គា ដោយចោទប្រកាន់ទីភ្នាក់ងារ អនុវត្តច្បាប់នេះ ពីបទរំលោភបំពានសិទ្ធិមនុស្ស ស្របពេលមានការតវ៉ាគាំទ្រ លទ្ធិប្រជាធិបតេយ្យ កំពុងតែប្រព្រឹត្តទៅ។ រដ្ឋមន្ត្រីរតនាគារសហរដ្ឋអាមេរិក លោក បានប្រកាសអំពីរឿងដាក់ទណ្ឌកម្មនេះ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយចោទលោកប្រធានាធិបតេយ្យការ៉ានីហ្គា Daniel Ortega ពីបទប្រើប្រាស់ប៉ូលីស ជាឧបករណ៍មួយ ក្នុងយុទ្ធនាការបង្ក្រាបដោយហិង្សា...
បរទេស៖ ទូរទស្សន៍ប៉ុស្តិ៍លេខ ១៣ របស់អ៊ីស្រាអែលបានរាយការណ៍ នៅថ្ងៃសុក្រនេះថា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Naftali Bennett បានបិទច្រកចូល និងចេញពីទីក្រុង Bethlehem របស់ប៉ាឡេស្ទីន ចំពេលមានការផ្ទុះឡើង នៃវីរុសឆ្លង កូវីដ១៩ ដែលកំពុងញាំញពិភពលោក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា...
កោះកុង : រដ្ឋបាលស្រុកបទុមសាគរ ខេត្តកោះកុង នៅថ្ងៃទី៧ ខែមិនា ឆ្នាំ២០២០នេះ បានរៀបចំប្រារព្ធពិធីអបអរសាទរ ទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” ដោយចូលរួមក្រោមវត្តមានលោក ហាក់ អភិបាលស្រុកបទុមសាគរ អភិបាលរង មន្ត្រីរាជការគ្រប់ស្ថាប័ន អង្គភាពអាជិវករ...
ពោធិ៍សាត់ ៖ ជនរងគ្រោះម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយសារជិះម៉ូតូ ឆ្លងថ្នល់មិនប្រយ័ត្ន ក៏ត្រូវរថយន្តបង្កមួយគ្រឿងបុក បណ្តាលអោយស្លាប់ភ្លាមៗ កាលពីវេលាម៉ោង៧៖៣០នាទី ព្រឹកថ្ងៃទី ០៦ ខែ មិនា ឆ្នាំ ២០២០ ស្ថិតនៅចន្លោះបង្គោល គីឡូម៉ែត្រលេខ១៦៤-១៦៥ លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិក្រាំងធំ ឃុំអូរសណ្តាន់ ស្រុកក្រគរ...
ស្វាយរៀង ៖មន្ទីរសុខាភិបាល ខេត្តស្វាយរៀង នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ លោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានរៀបចំប្រារព្ធខួបលើកទី១០៩ ទិវានារីអន្តរជាតិ៨មីនា ឆ្នាំ២០២០ ក្រាម(ប្រធានបទមានសន្តិភាព មានការ លើកកម្ពស់សមភាពយេនឌ័រ) ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក លោកស្រី អនុប្រធានមន្ទីរសុខាភិបាលខេត្តលោក លោកស្រីប្រធាន ការិយាល័យទាំងបួន...
កីឡាករខ្សែប្រយុទ្ធ អតីតកីឡាករបស់ក្លឹបបិសាចក្រហម Man United ចាប់តាំងពីពេលដែលបានផ្ទេរ មកលេងនៅបារាំងជាមួយនឹងក្លឹប Lyonមក រូបគេអាចរកគ្រាប់បាល់បាន ទៅដល់៥៣គ្រាប់មកហើយ ក្នុងការបង្ហាញខ្លួនទាំង១៣៣ដង។ កុងត្រាបច្ចុប្បន្ន ដែលមានសុពលភាពដល់ឆ្នាំ២០២១ គឺនៅសល់តែ១៨ខែទៀតប៉ុណ្ណោះ ប៉ុន្តែនៅមិនទាន់មានសញ្ញាណាថា នឹងអាចបន្តកុងត្រាថ្មីនៅឡើយ ហើយនៅថ្ងៃនេះ កាសែតអង់គ្លេសThe Sun បានចេញផ្សាយថា ក្លឹបយក្សអ៊ីតាលី Lazio កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំង...
ភ្នំពេញ៖ លោក SAKAKURA ប្រធានគម្រោងសាងសង់វិទ្យាស្ថានគរុកោកល្យ អះអាងថា គិតមកដល់ពេលនេះ វិទ្យាស្ថានគរុកោសល្យ ខេត្តបាត់ដំបងនិងរាជធានីភ្នំពេញ សាងសង់សម្រេចបានចំនួន ៣៣ភាគរយហើយ ដោយប្រើប្រាស់ថវិកា សរុបប្រមាណជាង ២២លានដុល្លារ បូកបញ្ចូលទាំងសម្ភារៈបរិក្ខានានា។ ក្នុងសេចក្ដីសង្ខេប អំពីគម្រោងសាងសង់ វិទ្យាស្ថានគរុកោសល្យ នៅថ្ងៃទី៦ ខែមិនា ឆ្នាំ២០២០ លោក SAKAKURA...
បរទេស៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន ក្នុងស្រុកមួយបានអោយដឹងថា មេបញ្ជាការ នៃក្រុមឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយថា វីរុសកូរ៉ូណា ឬកូវីដ១៩ អាចជាលទ្ធផល នៃការវាយប្រហារជីវសាស្ត្រ ពីសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន Fox News ចេញផ្សាយកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ឧត្តមសេនីយ៍ Hossein Salami...
បរទេស៖ បុគ្គលិកហ្វេសប៊ុកម្នាក់ ដែលធ្វើការនៅក្នុងការិយាល័យ របស់ក្រុមហ៊ុននៅរដ្ឋ Seattle សហរដ្ឋអាមេរិក ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានផ្ទុកមេរោគកូវីដ១៩ ខណៈចំនួនអ្នកស្លាប់ នៅក្នុងរដ្ឋកាលពីថ្ងៃពុធ បានកើនឡើងដល់ ១០ នាក់។ យោងតាមសារព័ត៌មាន Fox News ចេញផ្សាយ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ហ្វេសប៊ុក...