ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មកង កម្លាំងប៉ូលីស នីការ៉ាហ្គា ពីបទបំពានសិទ្ធិមនុស្ស

បរទេស៖រដ្ឋបាលលោក ត្រាំ នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មលើប៉ូលីសជាតិ នីការ៉ាហ្គា ដោយចោទប្រកាន់ទីភ្នាក់ងារ អនុវត្តច្បាប់នេះ ពីបទរំលោភបំពានសិទ្ធិមនុស្ស ស្របពេលមានការតវ៉ាគាំទ្រ លទ្ធិប្រជាធិបតេយ្យ កំពុងតែប្រព្រឹត្តទៅ។

រដ្ឋមន្ត្រីរតនាគារសហរដ្ឋអាមេរិក លោក បានប្រកាសអំពីរឿងដាក់ទណ្ឌកម្មនេះ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយចោទលោកប្រធានាធិបតេយ្យការ៉ានីហ្គា Daniel Ortega ពីបទប្រើប្រាស់ប៉ូលីស ជាឧបករណ៍មួយ ក្នុងយុទ្ធនាការបង្ក្រាបដោយហិង្សា ទៅលើប្រជាជនការ៉ានីហ្គា។

គួរបញ្ជាក់ថា ការតវ៉ាប្រឆាំងរដ្ឋាភិបាល បានផ្ទុះឡើងនៅក្នុងប្រទេសអាហ្វ្រិកកណ្ដាលនេះ កាលពីខែមេសា ឆ្នាំ២០១៨ ក្នុងដំណើរឆ្លើយតបចំពោះការបង្កើនពន្ធនិងការកាត់បន្ថយប្រាក់សោធនៈ ហើយការតវ៉ានោះ បានប្រែទៅជាមានអំពើហិង្សាយ៉ាងឆាប់រហ័ស និងមានមនុស្សប្រមាណ១០០នាក់ បានស្លាប់បាត់បង់ជីវិត នក្នុងអំឡុងសប្ដាហ៍ទីមួយ៕
ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top