មុខសញ្ញាក្រុមចោរកាច់ ក ម៉ូតូ ៤នាក់ ដែលធ្វើសកម្មភាពលួចកាច់ ក យកម៉ូតូ ១គ្រឿង ម៉ាក ស្កូពី ពណ៍សលាយក្រហម ស៊េរីឆ្នាំ២០១២ ស្លាកលេខ ភ្នំពេញ ១BC-១២៦៧ បានសម្រេច កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង០០:៣០នាទី រំលងអធ្រាត្រ នៅចំណុច...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា មានជនអគតិម្នាក់បានបំភ្លៃថា មាននិស្សិតខ្មែរស្លាប់ដោយវីរុសកូរ៉ូណានៅចិន ហើយបុគ្គលនេះក៏លើកឡើងថា សម្តេចកំពុងឈឺទៀតដោយសារជំងឺនេះ ។
ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនគរុសិស្ស-និស្សិតជិត ២ពាន់នាក់ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា អ្នកនិយាយភាសាបារាំង បច្ចុប្បន្ននៅកម្ពុជា មានចំនួនតិចជាងអ្នករៀនភាសាចិនទៀតផង ខណៈក្នុងជំនួបឬកិច្ចប្រជុំអន្តរជាតិនានា ថ្នាក់ដឹកនាំកំពូលៗ នៃប្រទេសនីមួយៗ ប្រើប្រាស់ភាសាអង់គ្លេស សម្រាប់ទំនាក់ទំនងគ្នា។
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ ២៤ ខែកុម្ភៈ ឆ្នាំ២០២០ ដោយសីតុណ្ហភាពអប្បបរមាពី២២-២៧អង្សាសេ និងអតិបរមាពី៣១-៣៥អង្សាសេ។ សូមអានសេចក្តីជូនដំណឹង ដូចខាងក្រោម ៕
បរទេស៖ ប្រទេសជប៉ុន បានដាក់នាវា ទេសចរណ៍ Diamond Princes ដែលមានផ្ទុកអ្នកដំណើរ ៣៧០០ នាក់ ឱ្យនៅដាច់ដោយឡែកពីគេ នៅលើកោះយូកូហាម៉ា។ យោងតាមទិន្នន័យ ចុងក្រោយ មានមនុស្សរហូតដល់ ៣៥៥នាក់ បានឆ្លងមេរោគ រលាកសួត បង្កឡើងដោយ វីរុសកូរ៉ូណា ឬ Covid-19 នៅលើនាវា...
បរទេស៖ នៅថ្ងៃចន្ទទី១៧ ខែកុម្ភៈនេះ ប្រទេសចិនបានលើកឡើងថា ខ្លួនអាចនឹងពន្យាពេល កិច្ចប្រជុំសមាជប្រចាំឆ្នាំ របស់ខ្លួន ដែលគ្រោងនឹងធ្វើឡើង នៅក្នុងខែមីនា ខាងមុខ។ វាគឺជាកិច្ចប្រជុំនយោបាយ ដ៏ធំបំផុតប្រចាំឆ្នាំ ហើយការពន្យាពេលនេះ ត្រូវបានគេមើលឃើញថា ត្រូវបានធ្វើឡើង ដោយសារយោធា បានបញ្ជូនបុគ្គលិកពេទ្យ រាប់រយនាក់បន្ថែមទៀត និងគ្រឿងផ្គត់ផ្គង់បន្ថែម ទៅទីក្រុង ដែលរងគ្រោះខ្លាំងបំផុត ដោយសារការផ្ទុះវីរុស...
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុប ១,៩៧៧នាក់ នារី ៨១៥នាក់។ គរុសិស្ស និស្សិតដែលទទួលសញ្ញាបត្រនៅព្រឹកនេះ...
ក្រសួងសុខាភិបាល ពង្រឹងការតាមដាននិង វិធានការតបទៅនឹងករណី COVID-19 នៅកម្ពុជា
បរទេស៖ នៅថ្ងៃចន្ទទី១៧ ខែកុម្ភៈនេះទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបាននិយាយ ថាទីក្រុងប៉េកាំងបានត្រៀមផែនការរួចហើយក្នុងការ បង្កើតរោងចក្រផលិតម៉ាសមួយក្នុងរយៈពេលតែ ៦ ថ្ងៃប៉ុណ្ណោះដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងនៃឧបករណ៍ការពារប្រភេទនេះ។ គួរឲ្យដឹងបន្ថែមជាងនោះគឺថា រោងចក្រថ្មីនេះនឹងត្រូវកសាងឡើងតាមរយៈការផ្លាស់ប្តូរពីអគារ ឧស្សាហកម្មមួយដោយក្រុមហ៊ុន China Construction First Groupហើយតាមការអះអាង វានឹងអាចផលិតម៉ាសបានទៅដល់ ២៥០០០០ ក្នុងមួយថ្ងៃដោយបន្ថែមថា ការងារកសាងរោងចក្រុនេះនឹង ចាប់ផ្តើមនៅថ្ងៃចន្ទនេះហើយគ្រោងនឹងបញ្ចប់នៅថ្ងៃសៅរ៍។ គេមើលឃើញថាក្រុមហ៊ុនអ្នកផលិតម៉ាស និងឧបករណ៍ការពារផ្សេងទៀតនៅជុំវិញពិភពលោកមិនអាចបំពេញតំរូវការរបស់ប្រទេសចិនបច្ចុប្បន្នបានទេបន្ទាប់ពីមានការផ្ទុះឡើងដែលបានសម្លាប់មនុស្សជាង ១៧០០...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានប្រកាសថា កម្ពុជានឹងបន្តមើលថែ ភ្ញៀវទេសចរ នៅលើនាវា MS Westerdam បើសាម៉ីប្រទេសគេមិនទទួល។ សម្ដេចតេជោបានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នេះថា “ចំពោះនាវាទេសចរណ៍ ដែលមានអ្នកធ្វើដំណើរជាង...