ព័ត៌មានអន្តរជាតិ

ក្រុងប៉េកាំងនឹងចំណាយ ៦ថ្ងៃបង្កើតរោងចក្រ ផលិតម៉ាសមួយដើម្បីប្រយុទ្ធប្រឆាំង នឹងកូរ៉ូណា

បរទេស៖ នៅថ្ងៃចន្ទទី១៧ ខែកុម្ភៈនេះទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបាននិយាយ ថាទីក្រុងប៉េកាំងបានត្រៀមផែនការរួចហើយក្នុងការ បង្កើតរោងចក្រផលិតម៉ាសមួយក្នុងរយៈពេលតែ ៦ ថ្ងៃប៉ុណ្ណោះដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងនៃឧបករណ៍ការពារប្រភេទនេះ។

គួរឲ្យដឹងបន្ថែមជាងនោះគឺថា រោងចក្រថ្មីនេះនឹងត្រូវកសាងឡើងតាមរយៈការផ្លាស់ប្តូរពីអគារ ឧស្សាហកម្មមួយដោយក្រុមហ៊ុន China Construction First Groupហើយតាមការអះអាង វានឹងអាចផលិតម៉ាសបានទៅដល់ ២៥០០០០ ក្នុងមួយថ្ងៃដោយបន្ថែមថា ការងារកសាងរោងចក្រុនេះនឹង ចាប់ផ្តើមនៅថ្ងៃចន្ទនេះហើយគ្រោងនឹងបញ្ចប់នៅថ្ងៃសៅរ៍។

គេមើលឃើញថាក្រុមហ៊ុនអ្នកផលិតម៉ាស និងឧបករណ៍ការពារផ្សេងទៀតនៅជុំវិញពិភពលោកមិនអាចបំពេញតំរូវការរបស់ប្រទេសចិនបច្ចុប្បន្នបានទេបន្ទាប់ពីមានការផ្ទុះឡើងដែលបានសម្លាប់មនុស្សជាង ១៧០០ នាក់ទៅហើយនោះនៅក្នុងប្រទេសនេះតែម្នាក់ឯង៕

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×