ភ្នំពេញ៖ សាជីវកម្មរីនណៃជប៉ុន និងក្រុមហ៊ុនខេមខូណា ត្រេឌីង ខេមបូឌា ជាក្រុមហ៊ុនដែលទទួលសិទ្ធិនាំចូល និង ចែកចាយនូវម៉ាស៊ីនទឹកក្តៅ និងចង្ក្រានគ្រប់ប្រភេទ ពីសាជីវកម្មរីនណៃជប៉ុន កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ធាគារ អូឡាំព្យា ស៊ីធី រាជធានីភ្នំពេញ បានរៀបចំសិក្ខាសាលា ស្ដីពី “ប្រព័ន្ធទឹកក្តៅ ដែលប្រើថាមពលបៃតង ជួយសន្សំសំចៃថ្លៃចំណាយ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី លើរបៀបវារៈចំនួន៤ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្អែកនេះ។ នេះបើយោងតាមហ្វេសប៊ុក លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល។ របៀបវារៈរួមមាន៖ ១. សេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយមេបញ្ជាការរង នាយ នាយរងអាវុធហត្ថរាជធានីភ្នំពេញជាច្រើនរូប នៅរសៀលថ្ងៃអង្គារ ទី ០៥ ខែកុម្ភៈ ឆ្នាំ២០២០ បានចុះសួរសុខទុក្ខ មន្ត្រីអាវុធហត្ថ ម្នាក់ ដែលកំពុងចូលសម្រាកព្យាបាល ជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត...
BBC៖ មន្ត្រីនិយាយថា យន្តហោះដឹកអ្នកដំណើរចុះចត នៅអាកាសយានដ្ឋានមួយ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេស តួកគី បានរអិលធ្លាក់ពីលើផ្លូវរត់ ហើយបានបាក់ជា ៣ កំណាត់ និងបណ្តាលឱ្យមនុស្សស្លាប់ ៣ នាក់ និងរងរបួសជាង ១៧០ នាក់។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០...
សេអ៊ូល៖ ក្រុមអ្នកតាមដានអាកាសចរណ៍ បានឲ្យដឹងដោយជំរុញ ឱ្យមានការសន្និដ្ឋានថា សហរដ្ឋអាមេរិកប្រហែលជា កំពុងពង្រឹងការឃ្លាំមើលរបស់ខ្លួន លើប្រទេសកូរ៉េខាងជើង បន្ទាប់ពីបានរកឃើញសកម្មភាព មិនធម្មតាមួយចំនួនកន្លងមក។ យន្ដហោះ EP-3E របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ត្រូវបានគេប្រទះឃើញ នៅលើដែនអាកាស របស់ប្រទេសកូរ៉េខាងត្បូង ក្នុងរយៈកម្ពស់ ២៥.០០០ ហ្វីត។ ប្រភពដដែលបានបន្ថែមទៀតថា យន្តហោះប្រភេទ E-8C ឬ...
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី២ នៃ គ.ស.ច.គ បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយ ផែនការសកម្មភាពការរឹតបន្តឹងអនុវត្តច្បាប់ ស្តីពីចរាចរផ្លូវគោកឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ។ បើតាមរបាយការណ៍ គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានសម្លាប់មនុស្ស១,៩៨១នាក់...
វ៉ាស៊ីនតោន៖ ទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញកាលពីថ្ងៃពុធថា ឱនភាពពាណិជ្ជកម្មសហរដ្ឋអាមេរិក ជាមួយប្រទេសជប៉ុន បានកើនឡើង ២,៧ ភាគរយដល់ ៦៨,៩៨ ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ ដែលជាចំនួនធំបំផុតទីបី ក្នុងចំណោមប្រទេស ដែលសហរដ្ឋអាមេរិក បង្កើតឱនភាពពាណិជ្ជកម្ម។ ឱនភាពជាមួយប្រទេសចិន បានធ្លាក់ចុះ ១៧,៦ ភាគរយ ពីមួយឆ្នាំមុនដល់ ៣៤៥,៦២ ពាន់លានដុល្លារ ដែលជាកម្រិតទាបបំផុត...
ប៉េកាំង៖ អាជ្ញាធរសុខាភិបាលចិន បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា អ្នកជំងឺសរុបចំនួន ១.១៥៣ នាក់ដែលឆ្លងវីរុសរលាកសួត ត្រូវបានគេបញ្ជូនចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយ នាល្ងាចថ្ងៃពុធ។ យោងតាមសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មការសុខភាពជាតិ បាននិយាយនៅក្នុងរបាយការណ៍ ប្រចាំថ្ងៃរបស់ខ្លួនថា កាលពីថ្ងៃពុធមនុស្ស ២៦១ នាក់ បានដើរចេញពីមន្ទីរពេទ្យ...
វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ ត្រូវបានលើកលែងទោស នៅក្នុងការជំនុំជម្រះការចោទប្រកាន់លើកទី៣ របស់ប្រធានាធិបតី សហរដ្ឋអាមេរិក ដោយព្រឹទ្ធសភា បន្ទាប់ពីប្រឈមនឹងការចោទប្រកាន់ ពីការគាបសង្កត់ប្រទេសបរទេស ដើម្បីស៊ើបអង្កេតគូប្រជែង នយោបាយដ៏សំខាន់មួយ នៅក្នុងការបោះឆ្នោត ប្រធានាធិបតីនៅខែវិច្ឆិកា។ ព្រឹទ្ធសភាដែលគ្រប់គ្រង ដោយគណបក្សសាធារណរដ្ឋ បានបោះឆ្នោតជំទាស់នឹងមាត្រាពីរ នៃការចោទប្រកាន់ដែលបានធ្វើឡើង ប្រឆាំងនឹងលោក ត្រាំ ពោលគឺការរំលោភអំណាច...
ភ្នំពេញ ៖ ខណៈជិតដល់ថ្ងៃប្រកាសឱសានវាទ ពីសំណាក់សហភាពអឺរ៉ុប(EU)ថា ត្រូវដក ឬបន្តទុកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីកម្ពុជា អ្នកនាំពាក្យរាជរដ្ឋាភិបាល លោកផៃ ស៊ីផាន បានលើកឡើងថា EBA គឺគ្រាន់តែជាព្រឹត្តិការណ៍ នយោបាយប៉ុណ្ណោះ មិនមែនជាបិសាច ដូចវីរុសកូរ៉ូណាទេ ដូច្នេះរាជរដ្ឋាភិបាលបានត្រៀមខ្លួន ទទួលយករួចជាស្រេច ក្នុងការឆ្លើយតបចំពោះការដក ឬមិនដល់ EBA...