ព័ត៌មានជាតិ

នាយអាវុធហត្ថរាជធានីភ្នំពេញ សម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ ទទួលបានការយកចិត្តទុកដាក់ ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយមេបញ្ជាការរង នាយ នាយរងអាវុធហត្ថរាជធានីភ្នំពេញជាច្រើនរូប នៅរសៀលថ្ងៃអង្គារ ទី ០៥ ខែកុម្ភៈ ឆ្នាំ២០២០ បានចុះសួរសុខទុក្ខ មន្ត្រីអាវុធហត្ថ ម្នាក់ ដែលកំពុងចូលសម្រាកព្យាបាល ជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត គឺលោកឧត្តមសេនីយ៍ត្រី លី សាត់សាយ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រកបដោយការឈឺឆ្អាលនិងយកចិត្តទុកដាក់បំផុត។

ក្នុងឱកាសសួរសុខទុក្ខនោះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏នាំយកនូវ ថវិកា ទឹកសុទ្ធ ភេសជ្ជ:ចម្រុះ និង ផ្លែឈើស្រស់ ជូនដល់អ្នកជម្ងឺជាអំណោយសួរសុខទុក្ខផងដែរ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top