ព័ត៌មានជាតិ

ព្រះមហាក្សត្រ និងមហាក្សត្រី ព្រះរាជទាន១៥ម៉ឺនដុល្លារ​ ជួយភាគីចិន ចំពោះការផ្ទុះវីរុសកូរ៉ូណា

ភ្នំពេញ ៖ ព្រះករុណា ជាអម្ចាស់ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តម ចំនួន១៥ម៉ឺនដុល្លារ (ព្រះមហាក្សត្រចំនួន៥ម៉ឺនដុល្លារ និងសម្តេចព្រះមហាក្សត្រី ចំនួន១០ម៉ឺនដុល្លារ) ដើម្បីចូលរួមចំណែក ជាមួយរដ្ឋាភិបាលចិន ចំពោះការប្រឈមផ្ទុះឡើង នៃវីរុសកូរ៉ូណា ។ នេះបើតាមហ្វេសប៊ុក Royal du Cambodge៕

To Top