ភ្នំពេញៈ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូក សរុបការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេស និងការងារប្រកាសជាផ្លូវការ កម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្ដេចនឹងមិនធ្វើអ្វីដែលនាំ ឲ្យបាត់បង់ប្រយោជន៍ជាតិ នោះទេ។
ភ្នំពេញ ៖ គិតមកដល់ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ បើយោងតាម តារាងចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia វីរុសកូរ៉ូណា បានរកឃើញ ឆ្លងទៅដល់ ប្រទេស២៣ និងមានអ្នកស្លាប់២១៣នាក់ និងអ្នកឆ្លង៩៨២១នាក់៕
ភ្នំពេញ ៖ ក្នុងឱកាសចូលរួមបិទសន្និបាត បូកសរុបការងារ ក្រសួងការបរទេសខ្មែរ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបាន យល់ស្របចំពោះ ការសំណើ សុំបង្កើតទូត២ថ្មីទៀត របស់លោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសខ្មែរ ។ សម្តេចបានឲ្យ ពិនិត្យលទ្ធភាពនៃ ការធ្វើនៅឆ្នាំ២០២១និង២០២២ខាងមុខ៕
បរទេស៖រដ្ឋបាលរបស់ លោក ត្រាំ តាមសេចក្តីរាយការណ៍ នៅថ្ងៃពុធសប្ដាហ៍នេះ បានប្រកាសពីការបង្កើតក្រុមការងារ ជំនាញលើកូរ៉ូណាវីរុស ស្របពេលដែលជម្ងឺនេះ នៅតែបន្តរីករាលដាលឆ្លង ទៅពាសពេញពិភពលោក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ សេតវិមានបាននិយាយថា ក្រុមការងារ ជំនាញលើកូរ៉ូណាវីរុសរបស់លោកប្រធានាធិបតី កំពុងតែជួបប្រជុំ ពិភាក្សាគ្នាជារៀងរាល់ថ្ងៃ ចាប់តាំងពីថ្ងៃចន្ទមក ហើយនឹងដឹកនាំកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលលោក ត្រាំ ធ្វើការត្រួត ពិនិត្យឃ្លាំមើល...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើរាជរដ្ឋាភិបាល បើកស្ថានទូតចំនួន ២បន្ថែមទៀតនៅទ្វីបអាហ្វ្រិក និងអាមេរិកឡាទីន ។ ការស្នើរបស់ប្រមុខការទូតនេះ គឺធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេស និងការងារប្រកាសជាផ្លូវការ កម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ (ASEM13) នៅវិមានសន្តិភាព...
បរទេស៖ចំនួនអ្នកស្លាប់ ក្នុងប្រទេសចិន បណ្ដាលមកពីវីរុសថ្មី នៅក្នុងថ្ងៃព្រហស្បតិ៍នេះ តាមសេចក្តីរាយការណ៍ បានកើនឡើង ដល់ចំនួន១៧០នាក់ ក្រោយពីមនុស្សចំនួន៣៨នាក់ បានស្លាប់នៅមុនថ្ងៃដែល រដ្ឋាភិបាល នានា ប៉ុនប៉ងជម្លៀសពលរដ្ឋតាមយន្តហោះ ពីប្រទេសចិន ដែលរងការវាយប្រហារ ដោយកូរ៉ូណាវីរុស។ សហរដ្ឋអាមេរិកនិងប្រទេសជប៉ុន បានជម្លៀសពលរដ្ឋខ្លួនរាប់រយនាក់ ចេញពីទីក្រុង Wuhan ស្របពេលដែលប្រទេសអង់គ្លេស នូវែលសេឡង់ និងអូស្ត្រាលី...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេសខ្មែរ និងប្រកាសជាផ្លូវការ កម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ។
បរទេស៖ នាយករដ្ឋមន្ត្រីចិន លោក Li Keqiang នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការជំរុញអ្នកវិទ្យាសាស្ត្រចិននានា ឲ្យស្វែងរកមូលហេតុ ជាឫសគល់នៃ កូរ៉ូណាវីរុស ដើម្បីជួយដល់ការអភិវឌ្ឍ ផលិតវ៉ាក់សាំង ការពារវីរុសថ្មីនេះ។ យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០...
ស្វាយរៀង៖ បុរសខេត្តស្វាយរៀងម្នាក់ ឈ្មោះ ពៅ អាន វ័យ៤០ឆ្នាំ ប្រកបរបរជាជាងអារឈើ មានក្តីស្រមៃត្រឹមទិញត្រាក់ ទ័រមួយផ្ទាល់ខ្លួនសោះ ត្រូវរង់ចាំតាំង ពីមានកូនទី១រហូតដល់ មានកូន៣នាក់ ទើបសម្រេចក្តី ស្រមៃនេះបាន ក្រោយមានសំណាងឈ្នះរង្វាន់ ទឹកប្រាក់៥០ លានរៀល ពីក្រវិលកំប៉ុង ស្រាបៀរ កម្ពុជា កាលពីពេលថ្មីៗនេះ។ អ្នកឃុំអំពិល...
ភ្នំពេញ៖ ដើម្បីសម្រួល ដល់ការធ្វើដំណើរ និងបញ្ជៀសការកកស្ទះចរាចរណ៍ ក៏ដូចរៀបចំសណ្តាប់ធ្នាប់នៅរាជធានី ភ្នំពេញឲ្យមានភាពល្អប្រសើរ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានដាក់ពង្រាយ ភ្លើងស្តុប ចរាចរណ៍ ចំនួន ១៦៨ទីតាំង ក្នុងទីក្រុងភ្នំពេញ ខណៈមានការតម្លើងថ្មីមហាវិថីមិត្តភាព ភ្នំពេញ-ហាណូយ ប្រសព្វផ្លូវលេខ៩២ ។ លោក សាំ ពិសិដ្ឋ...