ព័ត៌មានអន្តរជាតិ

លោក ត្រាំ បង្កើតក្រុម ការងារ ជំនាញលើ កូរ៉ូណាវីរុស

បរទេស៖រដ្ឋបាលរបស់ លោក ត្រាំ តាមសេចក្តីរាយការណ៍ នៅថ្ងៃពុធសប្ដាហ៍នេះ បានប្រកាសពីការបង្កើតក្រុមការងារ ជំនាញលើកូរ៉ូណាវីរុស ស្របពេលដែលជម្ងឺនេះ នៅតែបន្តរីករាលដាលឆ្លង ទៅពាសពេញពិភពលោក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ សេតវិមានបាននិយាយថា ក្រុមការងារ ជំនាញលើកូរ៉ូណាវីរុសរបស់លោកប្រធានាធិបតី កំពុងតែជួបប្រជុំ ពិភាក្សាគ្នាជារៀងរាល់ថ្ងៃ ចាប់តាំងពីថ្ងៃចន្ទមក ហើយនឹងដឹកនាំកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលលោក ត្រាំ ធ្វើការត្រួត ពិនិត្យឃ្លាំមើល ទប់ស្កាត់ និងធ្វើឲ្យធូរស្បើយនូវការ រាតត្បាតនៃជម្ងឺថ្មីនេះ។

គួរបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះ កូរ៉ូណាវីរុស បានរាលដាលទៅកាន់ប្រទេសចំនួនជាង១៥ ដោយរួម បញ្ចូលទាំង សហរដ្ឋអាមេរិកផង ដែលមានអ្នកជម្ងឺ៥នាក់ តេស្តឃើញ ឆ្លងកូរ៉ូណាវីរុស ហើយមនុស្ស៩៩នាក់ថែមទៀត នៅតែកំពុងរង់ ចាំលទ្ធផលតេស្ត នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជម្ងឺរបស់ សរដ្ឋអាមេរិក៕ ប្រែសម្រួល៖ប៉ាង កុង

To Top