បរទេស៖ ក្រសួងសុខាភិបាលថៃ បានស្នើឱ្យមានរយៈពេល កំណត់ការដាច់ដោយឡែក សម្រាប់ភ្ញៀវទេសចរ ដោយកាត់បន្ថយពី ១៤ថ្ងៃ មកត្រឹម១០ ថ្ងៃ ហើយនឹងស្នើសុំ ឱ្យមជ្ឈមណ្ឌលរដ្ឋបាល គ្រប់គ្រងជំងឺកូវីដ១៩ (CCSA) ឆាប់ៗនេះ ដើម្បីកែប្រែតម្រូវការ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានធ្វើការ ស្រាយបំភ្លឺ ចំពោះករណីរបស់ ឈ្មោះ គ្រុយ លឹមហេង អតីតអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិនដែលត្រូវបានតុលាការសម្រេចផ្តន្ទាឲ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ និងពិន័យជាប្រាក់១០លាន រៀល ។ នេះបើតាមការផ្សព្វផ្សាយក្នុងផេករបស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៩ ខែតុលា...
បរទេស ៖ នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថារដ្ឋមន្ត្រីការពារជាតិ រុស្ស៊ី លោក Sergei Shoigu បានជួបពិភាក្សាតាមទូរស័ព្ទ ជាមួយសមភាគីអាមេនី និងអាស៊ែបៃហ្សង់ ដើម្បីពិភាក្សាពីស្ថានភាពបច្ចុប្បន្ននៅ Nagorno-Karabakh ។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយទៀតដែរថា កាលពីល្ងាចថ្ងៃទី ៧ ខែតុលារដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu...
បរទេស៖កាលពីថ្ងៃអង្គារដើមសប្តាហ៍កន្លងមក បណ្តាប្រទេសលោកខាងលិចប្រមាណជា ៤០ ប្រទេសបាននាំគ្នាធ្វើការរិះគន់ចិនចំពោះ បញ្ហាក្រុមជនជាតិភាគតិចជាពិសេសនៅខេត្តស៊ីនជាំងនិងទីបេព្រមទាំងបានបង្ហាញ ការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់នៃច្បាប់សន្តិសុខជាតិថ្មីរបស់ចិនស្តីពី សិទ្ធិមនុស្សនៅក្រុងហុងកុងនោះផងដែរ។ សហរដ្ឋអាមេរិកនិងបណ្តាប្រទេសអ៊ឺរ៉ុបជាច្រើនទៀត បូករួមទាំងជប៉ុនផងបានអំពាវនាវឱ្យប្រទេសចិនអនុញ្ញាតឱ្យមានការធ្វើដំណើរដោយសេរីដោយមិនមានសិទ្ធិចូលទៅកាន់តំបន់ស៊ីនជាំងសម្រាប់អ្នកសង្កេតការណ៍ ឯករាជ្យរួមទាំងប្រធានសិទ្ធិមនុស្សរបស់អាមេរិកលោកស្រី Michelle Bachelet និងបញ្ឈប់ជាបន្ទាន់ពីការឃុំខ្លួនជនជាតិអ៊ូហ្គួរនិងសមាជិកជនជាតិភាគតិចដទៃទៀត។ ប្រទេសទាំងនោះ ក៏បានជំរុញប្រទេសចិន នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលត្រូវបានអាននៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសិទ្ធិមនុស្សរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ ស្វ័យភាពសិទ្ធិនិងសេរីភាពនៅហុងកុងនិងគោរពឯករាជ្យភាពរបស់ប្រព័ន្ធតុលាការហុងកុង៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះបានថាប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយ ថាទាហានអាមេរិកដែលនៅសេសសល់ក្នុងប្រទេសអាហ្វហ្គានីស្ថានគួរតែ វិលត្រឡប់មកផ្ទះវិញនៅថ្ងៃបុណ្យណូអែល។ ការលើកឡើងដែលត្រូវបានធ្វើក្នុង Tweet មួយបាននិយាយបែបនេះ ថាយើងគួរតែយកបុរសនិងស្ត្រី ដែលក្លាហាម របស់យើងដែលកំពុងបម្រើនៅអាហ្វហ្គានីស្ថាននៅផ្ទះឲ្យបាននៅថ្ងៃបុណ្យណូអែល។ ទោះជាយ៉ាងណានៅមុននេះបន្តិច ទីប្រឹក្សាសន្តិសុខជាតិរបស់លោក Robert O’Brien បាននិយាយថាកងទ័ពអាមេរិកនៅអាហ្វហ្គានីស្ថានបច្ចុប្បន្នមានចំនួនតិចជាង ៥ ០០០ នាក់ហើយចំនួននេះនឹងធ្លាក់ចុះដល់ប្រហែលត្រឹមតែ...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ថា កាលពីថ្ងៃពុធ ប្រទេសប្រេស៊ីល បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩មានចំនួន៣១.៥៥៣នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹងនៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យ់ចំនួនអ្នកស្លាប់ដោយសារជំងឺសរុបកើនឡើងដល់៥.០០០.៦៩៤នាក់ ។ ហើយអ្នកជំងឺបន្ថែមទៀតចំនួន៧៣៤នាក់បានស្លាប់ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់១៤៨.២២៨នាក់ ។ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ប្រទេសប្រេស៊ីល បានរាយការណ៍ពីអ្នកឆ្លងជំងឺជាលើកដំបូង និងលើកដំបូងនៅក្នុងប្រទេសអាមេរិកឡាទីន គឺក្រុងសៅប៉ូឡូ ដែលជាទីក្រុងធំបំផុតរបស់ប្រទេសអាមេរិខាងត្បូង...
ទន្ទឹមនឹងភាពជោគជ័យ ក្នុងការផ្តល់គេហដ្ឋាន ដែលមានភាពទាន់សម័យ ស៊ីវិល័យ និងគុណភាពខ្ពស់ ជូនដល់អតិថិជន បុរី ប៉េង ហួត បានខិតខំប្រឹងប្រែង ក្នុងការរចនា និងសាងសង់គេហដ្ឋាន ជាច្រើនប្រភេទ ដែលមានដូចជា វីឡាទោល វីឡាភ្លោះវីឡាកូនកាត់ហ្សបហោស៍ និង ខុនដូ ស្របតាមតម្រូវការ អតិថិជន នាពេលបច្ចុប្បន្ន។ ដោយមានការគាំទ្រ...
វ៉ាស៊ីនតោន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ថា កាលពីថ្ងៃពុធទី ៧ ខែតុលា ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បានព្រមានចិន ប្រឆាំងរាល់ការប៉ុនប៉ង ដណ្តើមយកកោះតៃវ៉ាន់ ដោយប្រើកម្លាំងដោយថ្លែងថា ការចុះចតនៅលើកោះ គឺជាការលំបាកគួរឱ្យកត់សម្គាល់ ហើយមានភាពមិនច្បាស់ អំពីរបៀប ដែលសហរដ្ឋអាមេរិកនឹងឆ្លើយតប...
ប៉េកាំង៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ថា ប្រទេសចិន បានរាយការណ៍មកថា នៅក្រុងប៉េកាំង មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន១១នាក់ គិតត្រឹមថ្ងៃទី០៧ ខែតុលា ដែលបានកើនឡើងលើសពីថ្ងៃមុនដែលមានចំនួន០៧ករណី ។ អាជ្ញាធរសុខាភិបាលជាតិរបស់ប្រទេសចិន បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះ ។ គណៈកម្មាធិការសុខាភាពជាតិ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា អ្នកដែលមានករណីថ្មីទាំងអស់នេះ គឺជាអ្នកមកពីខាងក្រៅ...
សេអ៊ូល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ថា ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរាយ ការណ៍មកថា មានករណីថ្មី នៃជំងឺកូវីដ១៩ បន្ថែមទៀត ចំនួន៦៩នាក់ គិតត្រឹមពាក់កណ្តាល អធ្រាតថ្ងៃពុធ ម៉ោងក្នុងស្រុក បើធៀបនឹងអំឡុង ពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ បានកើនឡើងដល់២៤.៤២២នាក់ ។ ករណីឆ្លងជំងឺជាប្រចាំថ្ងៃ...