ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិរុស្សី បើកកិច្ចពិភាក្សា តាមទូរស័ព្ទ ជាមួយនឹងអាមេនី និង អាស៊ែបៃហ្សង់

បរទេស ៖ នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថារដ្ឋមន្ត្រីការពារជាតិ រុស្ស៊ី លោក Sergei Shoigu បានជួបពិភាក្សាតាមទូរស័ព្ទ ជាមួយសមភាគីអាមេនី និងអាស៊ែបៃហ្សង់ ដើម្បីពិភាក្សាពីស្ថានភាពបច្ចុប្បន្ននៅ Nagorno-Karabakh ។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយទៀតដែរថា កាលពីល្ងាចថ្ងៃទី ៧ ខែតុលារដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានជួបពិភាក្សាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការពារជាតិ អាមេនីលោក David Tonoyan និងរដ្ឋមន្រ្តីការពារជាតិអាស៊ែបៃហ្សង់លោក Zakir Hasanov ។ សេចក្តីថ្លែងការណ៍ នោះបានបន្ថែមទៀតថា នៅក្នុងកិច្ចចរចានេះ ស្ថានភាពបច្ចុប្បន្ន នៅក្នុងតំបន់ Nagorno-Karabakh ត្រូវបានមេដឹកនាំទាំង៣យមកពិភាក្សា។

គួរឲ្យដឹងដែរថាអាមេនីនិង អាស៊ែបៃហ្សង់បានឈានដល់ស្ថានភាពតានតឹង ទៅលើបញ្ហា តំបន់ភ្នំ Nagorno-Karabakh ចាប់តាំងពីឆ្នាំ ១៩៨៨មកម្ល៉េះ។ កិច្ចចរចាសន្តិភាពត្រូវបានធ្វើឡើងចាប់តាំងពីឆ្នាំ ១៩៩៤ នៅពេលដែលមានបទឈប់បាញ់គ្នា ប៉ុន្តែមកដល់ពេលនេះ នៅតែកើតមាននូវការប៉ះទង្គិចគ្នា តិចតួចម្តងម្កាលដដែលនៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top