ព័ត៌មានអន្តរជាតិ

Trump និយាយថា ទាហានអាមេរិក នឹងដកខ្លួន ចេញពីអាហ្គានីស្ថាន ទាំងអស់ មុនបុណ្យគ្រិស្តម៉ាក

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះបានថាប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយ ថាទាហានអាមេរិកដែលនៅសេសសល់ក្នុងប្រទេសអាហ្វហ្គានីស្ថានគួរតែ វិលត្រឡប់មកផ្ទះវិញនៅថ្ងៃបុណ្យណូអែល។ 

ការលើកឡើងដែលត្រូវបានធ្វើក្នុង Tweet មួយបាននិយាយបែបនេះ ថាយើងគួរតែយកបុរសនិងស្ត្រី ដែលក្លាហាម របស់យើងដែលកំពុងបម្រើនៅអាហ្វហ្គានីស្ថាននៅផ្ទះឲ្យបាននៅថ្ងៃបុណ្យណូអែល។ ទោះជាយ៉ាងណានៅមុននេះបន្តិច ទីប្រឹក្សាសន្តិសុខជាតិរបស់លោក Robert O’Brien បាននិយាយថាកងទ័ពអាមេរិកនៅអាហ្វហ្គានីស្ថានបច្ចុប្បន្នមានចំនួនតិចជាង ៥ ០០០ នាក់ហើយចំនួននេះនឹងធ្លាក់ចុះដល់ប្រហែលត្រឹមតែ ២ ៥០០ នាក់នៅដើមឆ្នាំ ២០២១ ។ 

គួរឲ្យដឹងដែរថាការឈ្លានពានរបស់សហរដ្ឋអាមេរិក នៅអាហ្វហ្គានីស្ថានបានបណ្តាលឱ្យមនុស្សស្លាប់ជាង ១០០ ០០០ នាក់មកហើយដែល រួមមានទាំងជនស៊ីវិលកងកំលាំងសន្តិសុខអាហ្វហ្គានីស្ថានកងកម្លាំងតាលីបង់ និងទាហានសហរដ្ឋអាមេរិកផង៕

ប្រែសម្រួល៖ស៊ុនលី

To Top