វ៉ាស៊ីនតោន៖ អ្នកវិទ្យាសាស្ត្រ នុយក្លេអ៊ែរអាមេរិក បានអះអាងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានខកខានឱកាសមាស ដើម្បីបញ្ចប់កម្មវិធីនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ដោយដើរចេញ ពីកិច្ចប្រជុំកំពូលទីក្រុងហាណូយ របស់លោកជាមួយលោក គីម ជុងអ៊ុន ដោយដៃទទេ នៅពេលដែលមេដឹកនាំកូរ៉េខាងជើង មានប្រសិទ្ធិភាព បានផ្តល់ឱ្យបោះបង់ចោល រោងចក្រនុយក្លេអ៊ែរដ៏សំខាន់មួយ។ លោក Siegfried...
សេអ៊ូល៖ ក្រសួងការបរទេសកូរ៉េខាងត្បូង បានច្រានចោលថា ជាការមិនពិត ចំពោះរបាយការណ៍របស់ជប៉ុន ដែលថាប្រទេសកូរ៉េខាងត្បូង បានព្យាយាមរៀបចំ ដំណើរទស្សនកិច្ច ទៅកាន់សហរដ្ឋអាមេរិក ដោយប្អូនស្រី របស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅមុនការបោះឆ្នោត ប្រធានាធិបតីសហរដ្ឋអាមេរិក នៅខែវិច្ឆិកា។ ដោយដកស្រង់ប្រភព ពីប្រទេសកូរ៉េខាងត្បូងសហរដ្ឋអាមេរិក និងជប៉ុន កាសែត Yomiuri Shimbun...
ភ្នំពេញ ៖ កម្ពុជា -អាមេរិក បាននិងកំពុងបន្ដកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទបន្ថែមទៀត ទៅលើកការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និងការគាំពារកុមារ។ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង លោក W. Patrick...
ភ្នំពេញ ៖ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានយល់ឃើញថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រទាក់ក្រឡាគ្នា ដែលត្រូវដោះស្រាយតាមគោលនយោបាយគ្រប់ជ្រុងជ្រោយ និងមានតុល្យភាព ទាំងទិដ្ឋភាពសង្គម សេដ្ឋកិច្ច និងបរិស្ថាន។ ក្នុងកិច្ចប្រជុំ វេទិកាភាពងាយរងគ្រោះនៃអាកាសធាតុ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០...
ពោធិសាត់ ៖ អភិបាលនៃគណះអភិបាល ខេត្តពោធិសាត់ និង ជាប្រធានគណះបញ្ជាការឯកភាព ខេត្តពោធិសាត់ លោកបណ្ឌិតម៉ៅ ធនិន នៅថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២០ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីរៀបចំបែងចែកគណះកម្មការថ្នាក់ខេត្ត ចុះតាមដាន និងទប់ស្កាត់និងបង្រ្កាបបទល្មើស ធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រស្រុកវាលវែង។នៅក្នុងកិច្ចប្រជុំនោះដែរ ក៍មានការអញ្ជើញចូលរួមពី...
សហមេធាវីលោកកឹម សុខាស្នើសុំប្រធាន សាលាដំបូងរាជធានីភ្នំពេញ បន្តសវនាការ លើកទី២
ខេត្តស្វាយរៀង៖ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តស្វាយរៀងដឹកនាំ ដោយលោក ផឹង និលប្រធានសាខា នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ បានសហការ ជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះពិនិត្យគ្រឿងឧបភោគបរិភោគចំនួន៣២គំរូ រកឃើញ ទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ដែលតាំងលក់នៅតាមផ្ទះអាជីករ លក់ចាប់ហួយនៅផ្សារដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ លោកលោកផឹង និលបានដឹងថាសកម្មភាពការងារ...
ភ្នំពេញ៖ កម្មករ របស់ក្រុមហ៊ុនស៊ីនទ្រី ជាង២០០០នាក់ ដែលបានធ្វើកូដកម្ម តវ៉ាមិនព្រមដឹកជញ្ជូនសំរាម ទៅកាន់ទីលានចាក់សំរាម បានឯកភាពស្ម័គ្រចិត្ត ឈប់ធ្វើបាតុកម្ម និងសន្យា ចូលបម្រើការងារវិញ នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០តទៅ។ ការឯកភាពគ្នានេះ បានធ្វើឡើង ខណៈដែលលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះទៅដោះស្រាយផ្ទាល់ ដល់ទីតាំងកើតហេតុ...
ភ្នំពេញ៖ រយៈពេល៩ខែ សម្រាប់ឆ្នាំ២០២០នេះ រាជធានីភ្នំពេញ បន្តទទួលគម្រោង សាងសង់សំណង់ថ្មី ប្រមាណជាង ១០០០គម្រោង លើផ្ទៃដីក្រឡា សំណង់សរុប ជាង ៥លានម៉ែត្រក្រឡា ដែលមានទំហំទឹកប្រាក់ វិនិយោគប៉ាន់ស្មាន ជាង ២,៣ពាន់លានដុល្លារ សហរដ្ឋអាមេរិក ខណៈដែលរាជធានីភ្នំពេញ មានសំណង់បុរី ចំនួន ២៦៣កន្លែង និងអាគារខ្ពស់...
ភ្នំពេញ៖ តំណាងអង្គការដៃគូ អភិវឌ្ឍន៍អន្តរជាតិ នៅតែបន្តកិច្ចសហការ ក្នុងការជួយគាំទ្រ ដល់បេឡាជាតិសន្តិសុខសង្គម នៅកម្ពុជា ដែលត្រូវបានលើកឡើង នៅក្នុងជំនួបពិភាក្សាមួយ រវាង លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកបេឡាជាតិ សន្តិសុខសង្គម ប.ស.ស. ស្ថិតនៅសាលប្រជុំ ក្រុមប្រឹក្សាភិបាល ប.ស.ស. រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែតុលាឆ្នាំ២០២០នេះ ។ ក្នុងជំនួបពិភាក្សានេះដែរ លោកអគ្គនាយក បានស្នើឱ្យដៃគូអភិវឌ្ឍន៍ (Development Partners) មកពីអង្គការអន្តរជាតិ ខាងការងារ(ILO) និងប្រតិភូ នៃសហភាពអ៊ឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា (EU Delegation) បន្តជួយគាំទ្របន្ថែមទៀត លើការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាផ្នែកបច្ចេកទេស មួយចំនួន ធ្វើយ៉ាងណា ឱ្យការផ្តល់សេវា សន្តិសុខសង្គមនៅកម្ពុជា កាន់តែទទួលបាន នូវគុណភាព និងភាពទាន់ពេលវេលា។ ក្នុងឱកាសនោះ ភាគីទាំងពីរ ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការ រវាងបេឡាជាតិ សន្តិសុខសង្គម នៅកម្ពុជា ជាមួយដៃគូអភិវឌ្ឍន៍ (Development Partners) មកពីអង្គការអន្តរជាតិ ខាងការងារ (ILO) និងប្រតិភូ នៃសហភាពអ៊ឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា (EU Delegation) ហើយភាគីទាំងពីរ នៅតែបន្តកិច្ចសហការដ៏ល្អ ដើម្បីឱ្យការងារមួយនេះ កាន់តែមានភាពល្អ ប្រសើរបន្ថែមទៀត។ តំណាងអង្គការអន្តរជាតិ ខាងការងារ (ILO) លោក Finn Koh ក៏បានធ្វើការកោតសរសើរ ចំពោះការផ្តល់សេវា សន្តិសុខសង្គមនៅកម្ពុជា កន្លងមក ទទួលបានការគាំទ្រ យ៉ាងខ្លាំង ពីសមាជិករបស់ខ្លួន ។ កន្លងមក ប.ស.ស. បានទទួលការគាំទ្រ ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ពីដៃគូអភិវឌ្ឍន៍អន្តរជាតិ ជាច្រើនផងដែរ នេះសបញ្ជាក់ពីការចូលរួម ក្នុងការបន្តការសហការដើម្បីអភិវឌ្ឍ ប្រព័ន្ធសន្តិសុខសង្គម នៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងស័ក្តសិទ្ធិភាព។ សូមបញ្ជាក់ថា កិច្ចជំនួបពិភាក្សាការងារខាងលើ ប្រព្រឹត្តទៅដោយមាន ការចូលរួមពីអង្គការ ដៃគូអភិវឌ្ឍន៍អន្តរជាតិ (Development Partners) មកពីអង្គការអន្តរជាតិ ខាងការងារ (ILO) និងប្រតិភូ នៃសហភាពអ៊ឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា (EU Delegation ) ៕